មន្តស្នេហ៍ភរិយាខ្ញុំ Ep 18

1.2K 131 2
                                    

  ក្រោយពីមានការឈ្លោះប្រកែករឿងស្រីញីរួច JK ក៏អូស Tae មកផ្ទះវិញដោយពួកគេនាំគ្នាឡើងទៅបន្ទប់តែម្តងមិនរង់ចាំថាមានវត្តមានអ្នកណាឬមុនមិនមានឡើយ ។

« បងកើតអី Jung នាំអូនមកទីនេះធ្វើអី » Tae រៀងស្លន់ស្លោរបន្តិចនៅពេលឃើញ JK អូសគេមកបន្ទប់បែបនេះ

*ឌឹប ~~~

« ធ្វើវាជាមួយបងទៅ Taehyung » JK រុញ Tae ផ្អឹបនឹងពួកមុននឹងឡើងទ្រោមពីលើគេហើយបោះសំណូមពរមួយដែលធ្វើឲ្យ Tae គាំងអណ្តាតតែម្តង

« ..... » Tae មិនមានចម្លើយឲ្យ JK នោះទេគេបានត្រឹមសម្លឹងមើលមុខស្វាមីគេទាំងរលីងរលោងនេះមែនទេដែលមនុស្សទូទៅត្រូវការសម្បីស្វាមីគេក៏ចង់បានវាដែរពេលនេះគ្រប់សំណួរវាកំពុងហោះបុកចូលខួរក្បាល Taehyung ហើយ

« មិចអូនមិនឆ្លើយ ! អូនមានអ្វីលាក់បាំងបងមានអ្វីដែលបងមិនដឹងមែនទេ » JK ចាំផ្តើមឆួលចម្រុះផ្សារភ្នែកនៅពេលដែលគេមិនបានចម្លើយដែលគេចង់បាននោះតែបែរជាទទួលនូវកែវភ្នែកមួយដែលគេមិនចង់បានវាឡើយគឺកែវភ្នែកដែលសម្លឹងមកដោយការហួសចិត្តនឹងអន់ចិត្ត

« គ្មានទេ ! » Tae ឆ្លើយមួយម៉ាត់ទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះមកភ្លាម

« បងសុំទោស ! បងធ្វើឲ្យអូនមានសម្ពាធទៀតហើយ » JK ក្រោយពីឃើញទឹកភ្នែកមនុស្សជាទីស្រលាញ់របស់ខ្លួនធ្វើឲ្យស្វាំងខ្លាំងតែក៏មានអារម្មណ៍ថា Tae មិនបានស្រលាញ់គេដូចគេស្រលាញ់ Tae ឡើយព្រោះគ្រប់ពេលដែល Tae នៅជាមួយគេគឺទឹកភ្នែកច្រើនជាងស្នាមញញឹមរួចក៏ងើបចេញពី Taehyung រៀបចំកាបូបត្រឡប់ទៅសេអ៊ូលវិញ

« បងចង់ទៅណា jungkook » Tae ដោយឃើញអាការ: JK បែបនេះគេក៏ដឹងដែរតែគេមិនប្រាកដចិត្តខ្លួនគេឡើយថាគេគិតបែបណាឲ្យប្រាកដតើគេស្រលាញ់ JK មែនឬក៏គ្រាន់តែអាណិត

« ត្រឡប់ទៅសេអ៊ូលវិញនៅទីនោះមានការងារច្រើន..អូននៅសម្រាកលំហែនៅទីនេះមួយរយ:ទៅព្រមត្រឡប់ទៅសេអ៊ូលពេលណាបងនឹងអ្នកចាត់ការ jo មកយកអូន » JK និយាយដោយសំឡេងរាបស្មើលាយឡំនឹងភាពអួលណែនដែលមានក្នុងទ្រូងនោះគេចង់តែបញ្ចេញចង់តែយំចេញមកទេតែគេមិនអាចឲ្យ Tae  ឃើញបានឡើយ

មន្តស្នេហ៍ភរិយាខ្ញុំ जहाँ कहानियाँ रहती हैं। अभी खोजें