មន្តស្នេហ៍ភរិយាខ្ញុំ Ep 15

1.5K 134 6
                                    

   ពន្លឺព្រះអាទិត្យចាប់ផ្តើមរះបញ្ចាំងពន្លឺឡើងខ្ពស់ត្រដែតធ្វើឲ្យពន្លឺរបស់វាផ្លាតចំនឹងកញ្ចក់បង្អួចរបស់រាងតូចធ្វើឲ្យគេភ្ញោចភ្ញាក់ពីដំណេក តែក៏ត្រូវឈប់ព្រោះពេលនេះគេកំពុងឈឺផ្សារផ្នែកខាងក្រោមជាខ្លាំង។

“ សឺត ! ហេតុអ្វីឈឺម្ល៉េះបើដាស់ Yoongi ខ្លាចតែត្រូវខ្មាស់គាត់ទេ ” Jimin អង្គុយរអ៊ូង៉ូវៗម្នាក់ឯងមុននឹងឈានជើងចុះពីលើគ្រែតែមានទាន់បានពីរជំហានផងក៏ស្រាប់តែដួលអុកគូទនឹងដីតែម្តង..សម្លេងអំបាញ់មិញប្រាកដណាស់បានធ្វើឲ្យលាន់លឺដល់ដំណេករបស់រាងក្រាស់ទើបធ្វើឲ្យស្ទុះមកមើលភ្លាមៗ

“ Jimin! ក្អឹក ! អូនយ៉ាងមិចហើយ ” Yoongi គ្រាន់តែស្ទុះមកភ្លាមក៏ត្រូវគាំងព្រោះ Jimin ស្ថិតក្នុងសភាពអាក្រាតទើបធ្វើឲ្យគេត្រូវលេបទឹកមាត់បន្តិចមុននឹងបណ្តេញគំនិតឆ្កួតឡប់ចេញពីខួរក្បាលគេ

“ មនុស្សឆ្កួត ! បងងើបមកធ្វើអី អូយ! ឈឺណាស់នៅសម្លឹងមើលយូរទៀតទេបីអូនទៅបន្ទប់ទឹកទៅទាន់លោកយាយមិនទាន់ភ្ញាក់ ” Jimin ច្រឡោតដាក់ Yoongi បន្តិចព្រោះខ្សែភ្នែក Yoongi សម្លឹងមើលមកគេគេដឹងតែម្តង

“ អ៎ា ! បងសុំទោស ហឹស ! ម៉ោះបងបីទៅបន្ទប់ទឹក ” Yoongi មិនបានខឹងនឹង Jimin ទេផ្ទុយទៅវិញគេបែរជាអស់សំណើចនឹងការអៀនខ្មាស់ដែលសង្សាររបស់ខ្លួនកំពុងតែមានមិនចាំយូរក៏លើក Jimin ទៅបន្ទប់ទឹករៀបចំសម្អាតខ្លួនឲ្យ Jimin

+ Skip ~~~~

មកមើលប្តីប្រពន្ធមួយគូរនេះដែលកំពុងគេងអោបគ្នាយ៉ាងស្អិតរមួលនោះតែដោយសារតែថ្ងៃរះខ្ពស់ពេកទើបត្រូវធ្វើឲ្យ Taehyung ភ្ញាក់មុន JK គេមិនហ៊ានកម្រើកទៅណាទេបានត្រឹមតែដេកសម្លឹងមើលមុខស្វាមីរបស់ខ្លួនបន្តិចមុននឹងងើយទៅថើបបបូរមាត់ដ៏គួរឲ្យចង់ថើបរបស់រាងក្រាស់ ។

“ Morning kiss លោកប្តី ! អូនហ៊ានហៅពាក្យនេះតែពេលបងមិនបានដឹងខ្លួនតែប៉ុណ្ណោះអូនសុំទោសសម្រាប់រឿងយប់មិញអូនដឹងថាបងប្រាកដជាអន់ចិត្តនឹងអូនតែអូនពិតជាមិនទាន់ព្រមពិតមែន..អូនខ្លាចខ្លាចទំនាក់ទំនងពួកយើងនៅថ្ងៃខាងមុខវាមិនល្អដូចពេលនេះ ” Tae លើកម្រាមដៃស្រលូនរបស់ខ្លួនអង្អែលមុខរាងក្រាស់ថ្នមៗមុននឹងងាកសម្លឹងរកមើលទូរស័ព្ទដើម្បីថតមុខស្វាមីរបស់គេពេលគេងមើលទៅវាគួរឲ្យស្រលាញ់ណាស់ ។

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now