មន្តស្នេហ៍ភរិយាខ្ញុំ Ep 08

1.9K 174 3
                                    

+ Night 🌙

  Tae គេគេងមិនលក់ឡើយគេដើរចុះឡើងៗពេញបន្ទប់ព្រោះគិតរឿងឧបទ្ទេហេតុរបស់គេផងបូករួមនឹងសម្តីលោក Jeon ផងធ្វើឲ្យ Tae កើតចិត្តបារម្ភពីការបើកបង្ហាញការពិសោធន៍របស់ JK ខ្លាំងមែនទែន ..។

« តើ Jungkook អាចជួបរឿងដូចយើងជួបទេ » Tae ខាំដៃឈរគិតតែម្នាក់ឯងនៅមុខរ៉ង់ដា

+ Morning

ថ្ងៃបើកការបង្ហាញឧបករណ៍ពិសោធន៍ការបន្សាបជាតិពុលបានចាំផ្តើមដំបូងបង្អស់នៅប្រទេសកូរ៉េក៏មានអ្នកកាសែតរួមទាំងអ្នកមានមុខមាត់ជាច្រើនក៏នៅទីនោះដែរ ។

« លោកអគ្គនាយក ! ឧបករណ៍ត្រៀមពិសោធន៍របស់យើងរួចរាល់ហើយ » លេខា Lee ដើរមកខ្សឹបប្រាប់ JK ដែលកំពុងឈររាក់ទាក់ភ្ញៀវរបស់គេនៅទីពិសោធន៍របស់គេនោះ

« អូខេ ! ចឹងឲ្យពួកគេចាំផ្តើមទៅ » JK ក្រឡែកឆ្វេងស្តាំរកមើល Tae មុននឹងបែរមកនិយាយជាមួយលេខា Lee បន្តិចមុននឹងនាំគ្នាទៅមើលការពិសោធន៍នៅទីពិសោធន៍របស់ JK

« ការពិសោធន៍ឧបករណ៍បន្សាបជាតិពុលរបស់ក្រុមហ៊ុន JNT បានចាំផ្តើម » ពិធីករ និយាយចប់វាំងននលក៏ចាប់ផ្តើមបើកបង្ហាញឲ្យឃើញឧបករណ៍ដ៏ប្រណីតរបស់  JK ធ្វើភ្ញៀវទីនោះទះដៃអបអរសាទរព្រាត..

« ពេលណាវាចាប់ផ្តើមផ្ទុះទៅ » Mrr.Choi បែរទៅសួរដៃស្តាំគាត់

« បន្តិចទៀតនៅពេលវាបើកកុងតាក់នោះហើយម៉ាស៊ីននោះនឹងវិលបញ្ច្រាស់ហើយវានឹងផ្ទុះពេលនោះគ្រប់យ៉ាងនឹងចប់តាមអ្វីដែលលោកម្ចាស់ចង់បាន..» Man ឱនមកប្រាប់ Mrr. Choi ហើយមុននឹងសម្រួលឥរិយាបទឈរឲ្យស្រួលវិញ

« អូខេ ! ពេលនេះខាងយើងនឹងចាប់ផ្តើមបើកម៉ាសុីននឹងហើយដូច្នេះសុំអ្នកទាំងអស់គ្នាពាក់ឧបករណ៍បិទបាំងជាតិពុល...» លេខា Lee ថាហើយគ្រប់គ្នាក៏ធ្វើតាមការណែនាំរបស់ក្រុមហ៊ុនពាក់ឧបករណ៍បិទបាំងជាតិពុលមុននឹងខាងក្រុមហ៊ុនបញ្ចេញផ្សែងពុលមកពួកគេក៏បើកឧបករណ៍របស់គេ ។

*គ្រិក ~~~~~

ឧបករណ៍បន្សាបជាតិពុលរបស់ក្រុមហ៊ុន JK កំពុងដំណើរការបឺតស្រូបយកជាតិពុលនៅទីនោះដោយជោគជ័យ ។

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now