មន្តស្នេហ៍ភរិយាខ្ញុំ Ep 19

1.2K 138 7
                                    

+ Morning ⛅

   ព្រះអាទិត្យបានរះបំភ្លឺនៅថ្ងៃថ្មីខែថ្មីសម្រាប់មនុស្សទូទាំងពិភពលោកទទួលអារម្មណ៍ល្អៗជាមួយនឹងពេលវេលាដ៏មានតម្លៃនេះ ។ ចំណែកអ្នកកម្លោះដែលខូចចិត្តពីយប់មិញនោះក៏មិនទាន់ភ្ញាក់ពីដំណេកឡើយ ។

« សឺត ! ជុប ! ល្មមភ្ញាក់ហើយបងសម្លាញ់ » Tae ឱនថើបភ្នែកប៉ោងៗដោយសារតែយំមិញគេយំច្រើនពេកនឹងបបូរមាត់ពណ៍សុីជម្ពូរបស់មនុស្សជាទីស្រលាញ់របស់គេ

« ហឹម...! កុំរំខានខ្ញុំខ្ញុំគ្មានអារម្មណ៍ធ្វើការទេមេដោះ » JK ប្រើសំឡេងងល់ៗតបទៅវិញព្រោះគេអាចគិតថាសំឡេងអំបាញ់មិញវាគ្រាន់តែជាយល់សប់ប៉ុណ្ណោះ

« មេដោះ ! ចឹងហេស ! Jeon Jungkook ភ្ញាក់ឡើងនេះអូនខំជិះពី Busan មកលួងបងនៅសេអ៊ូលបងចង់នៅដេកនៅហ្នឹងមែនទេ » Tae ក្តៅចិត្តឆេវពេលលឺ JK និយាយបែបនេះ

« ហឹម ! អឹម ! Kim Taehyung អូនមកធ្វើអី » JK គ្រាន់តែបើកភ្នែកភ្លាមឃើញមនុស្សជាទីស្រលាញ់ភ្លែតគេស្ទើរតែចង់ហក់ទៅថើបទៅហើយតែគេចង់ឲ្យ Tae ស្គាល់អារម្មណ៍នេះខ្លះឲ្យ Tae តាមលួងគេម្តងឲ្យដឹងថាគេក៏ចេះអន់ចិត្តចេះខឹងចេះងរចេះប្រច័ណ្ឌដែរ

« គឺអូន ! អូន មកលួងបង Jungkook បង...» Tae ទម្លាក់សម្លេងរកមកអោបដៃ JK តែក៏ត្រូវ JK គេចចេញ

« បងសុំទៅងូតទឹកសិនដល់ម៉ោងធ្វើការហើយ » JK លួចសើចបន្តិចមុននឹងយកកន្សែងទៅបន្ទប់ទឹក

« ហុើយ ! Kim Taehyung ឯងអាចធ្វើបានត្រូវតែលួងស្វាមីឯងឲ្យបានតែថាថ្ងៃនេះជាថ្ងៃថ្មីខែថ្មីគឺខែ ៩ ថ្ងៃទី០១ ជាថ្ងៃកំណើត Jungkook អីយ៉ា ! Kim Taehyung » Tae ទះក្បាលខាំមាត់ខ្នាញ់ដែលខ្លួនប៊ិះនឹងភ្លេចថ្ងៃកំណើត Jungkook ទៅហើយទើបគេដើរចេញទៅខាងក្រៅរង់ចាំ Jungkook រៀបចំខ្លួន

+ Jeon Company

« អ្នកទាំងអស់គ្នាថ្ងៃនេះលោកប្រុស Jeon Jungkook នឹងអ្នកប្រុស Kim Taehyung ត្រឡប់មកវិញហើយ..ហើយមួយទៀតអ្នកប្រុស Tae ផ្តាំឲ្យអ្នកទាំងអស់គ្នារង់ចាំ Surprise លោក Jeon ផងព្រោះថ្ងៃនេះជាថ្ងៃកំណើតរបស់គាត់ » លេខា Lee រត់មកប្រកាសប្រាប់បុគ្គលិកទាំងត្រេតអរគេរង់ចាំចៅហ្វាយគេមកយូរហើយ

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now