មន្តស្នេហ៍ភរិយាខ្ញុំ Ep 12

1.7K 172 5
                                    

+ Busan

ដោយសារតែអារម្មណ៍តានតឹងពេកទើប Jimin សម្រេចមកសម្រាកលំហែរខួរក្បាលនៅប៊ូសានចំការរបស់តាយាយគេដោយមិនបានប្រាប់អ្នកណាទេណាមួយអ្នកដែលដឹងកន្លែង Jimin ចូលចិត្តមកលេងនឹងមកសម្រាកលំហែរនៅទីនេះគឺមានតែ Tae ទេ។

“ អីយ៉ា ! ជីមីនឯងគេចមកនៅទីនេះប៉ាម៉ាក់ឯងប្រាកដជាបារម្ភពីឯងហើយ...ឯងចង់ឲ្យលោកយាយទាក់ទងទៅពួកគេទេ ” លោកយាយ Park ដើរមកសួរចៅដែលឈរលើកំពូលភ្នំសម្លឹងមើលទិដ្ឋភាពពេលព្រឹកប្រលឹម

“ កុំអីលោកយាយខ្ញុំមកសម្រាកលេងតែ ២ ៣ ថ្ងៃប៉ុណ្ណោះ ” Jimin ញញឹមមុខស្ងួតទៅកាន់លោកយាយរបស់គេពេលនេះទោះបីជាទៅក៏គេចមិនផុតពីត្រូវឈ្លោះគ្នាជាមួយប៉ាគេមិនខាន ។

+ Jeon Company

ដំណើរអគ្គនាយកវ័យក្មេងដើរចូលទៅក្នុងក្រុមហ៊ុនដោយមានភរិយាជាទីស្រលាញ់របស់ដើរអមប្រកៀកដៃចូលដោយទឹកមុខញញឹមរីករាយធ្វើឲ្យបុគ្គលិកនៅទីនោះលួចច្រណែនមិនស្ទើរទេ ។

“ អូនថាហើយបងប្រាកដជាយកអូនក្រុមហ៊ុនដើម្បីអួតគេមិនខាន...ឃើញទេខ្សែភ្នែកបុគ្គលិកនៅក្រុមហ៊ុនគេមើលមកក្នុងន័យលួចច្រណែនគ្រប់គ្នា ” Tae អង្រួនដៃ JK ចុះឡើងៗ

“ អូនគិតតែឯងពេកទេដឹង..តោះ! ជណ្តើរបើកហើយ ” JK សើចចុងមាត់បន្តិចមុននឹងបណ្តើរប្រពន្ធរូបស្រស់របស់គេចូលជណ្តើរយន្តឡើងទៅកាន់ Office ផ្ទាល់ខ្លួន ។

+ ភូមិគ្រឹះ Min

Yoongi តាំងពីបាត់ដំណឹង Jimin មកគេតាមរក Jimin រហូតស្ទើរតែមិនបានបាយទឹកទៅហើយសម្បីតែដេកគេមិនចង់នឹងដេកផង

“ Yoongi ថ្ងៃនេះឯងត្រូវទៅប្រជុំម្ចាស់ភាគហ៊ុនជាមួយប៉ា ” Mrr. Min ដើរចេញពីបន្ទប់ទទួលភ្ញៀវទៅជួបកូនប្រុសដែលកំពុងរៀបនឹងចេញទៅរក Jimin

“ ថ្ងៃនេះខ្ញុំរវល់លោកប៉ាអាចទៅតែឯងបានទេ..ណាមួយម្ចាស់ភាគហ៊ុនក៏មានតែមុខអ្នកដដែលៗ ” Yoongi

“ ធុរ:របស់ឯងទៅតាមរកកូនអា Park នឹងមែនទេឯងកុំគិតថាប៉ាមិនដឹងពេលនេះអា Park ប្រហែលស្លាន់ស្លោរមិនខុសពីឯងប៉ុន្មានទេ...យើងបានតើនឯងហើយ!!! យល់ល្អបញ្ឈប់ទំនាក់ទំនងរបស់ពួកឯងទៅ ” Mrr. Min ទះស្មាកូនប្រុសហើយក៏ឡើងឡានទៅក្រុមហ៊ុនបាត់ ។ លោក Min ធ្លាប់បានតើន Yoongi នៅយប់នោះហើយថាអ្នកដែលពិបាកនោះមិនមែន Yoongi ទេគឺ Jimin គាត់បានដឹងយូរហើយថាកូនគាត់ស្រលាញ់ Jimin ប៉ុណ្ណាគាត់ក៏មិនបានរើសអើងផ្តាច់ការអ្វីណាស់ណាដែរគ្រាន់តែចរិតប៉ារបស់ Jimin មិនចេះស្តាប់ហេតុផលអ្នកណាហើយជាមនុស្សឈ្លក់វង្វេងនឹងមុខមាត់ជាហេតុដែលធ្វើឲ្យត្រកូល Min នឹងត្រកូល Park មើលមុខគ្នាមិនចំព្រោះប៉ា Jimin មិនបានស្តាប់ការបកស្រាយរបស់ប៉ា Yoongi ទេនៅចោទថាប៉ា Yoongi ជាមនុស្សទុរយសក្បត់មិត្តភក្តិ ។

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now