មន្តស្នេហ៍ភរិយាខ្ញុំ Ep 07

2.1K 191 9
                                    

   ពេលវេលាសម្រាកបានមកដល់បុគ្គលិកគ្រប់គ្នាក៏ចេញទៅញាុំអាហារអ្នកខ្លះក៏នៅអង្គុយលេងនៅក្នុងក្រុមហ៊ុន..មិនយូរប៉ុន្មានអ្នកកម្លោះសង្ហាររាងស្តើងបានបោះជំហានចូលក្រុមហ៊ុនក្រោមខ្សែភ្នែកបុគ្គលិកជាច្រើន..ធ្វើឲ្យពួកគេតាមមើលសម្រស់ប្រធានគ្រប់គ្រងរបស់ពួកគេដែលគ្រោងដោយសម្លៀកបំពាក់អាវសរដៃខ្លីជាមួយនឹងខោសាច់ក្រណាត់រឹបរាងពណ៌សរមើលទៅស្រស់ស្អាតខ្លាំងណាស់ ។

« អូយ !! ឯងនេះជាលោកប្រធានមែនទេពេលអត់ពាក់ឯកសណ្ឋានពិតជាស្រស់ស្អាតណាស់ដូចស្រីចឹង..មើលសម្រស់គាត់ចុះ » បុគ្គលិកស្រី នៅទីនោះនាំគ្នាស្ងើចសរសើរ Tae គ្រប់គ្នាធ្វើឲ្យអ្នកដែលរៀបនឹងឡើងទៅជាន់លើអៀនបន្តិចដែរ ។

* តុក ~~ តុក

« សូមអញ្ជើញ » JK ក្រោយពីលឺសម្លេងអនុញ្ញាតរបស់ JK ហើយ Tae ក៏កាច់សោរចូលទៅតែម្តងមិនបង្អង់យូរ

« ខ្ញុំយកបាយថ្ងៃត្រង់មកឲ្យ » Tae ខ្ចឹបមាត់និយាយតិចៗព្រោះរាល់ដល់ជួបមុខគ្នាធ្លាប់តែបាំងទៅបាំងមកឡូវមកនិយាយល្អៗជាមួយគ្នាមានអារម្មណ៍ថាមិនទម្លាប់សោះ

« អុះ ! Tae ពិបាកដល់ឯងត្រូវយកអាហារមកឲ្យយើងហើយ » JK គ្រាន់តែលឺសំឡេង Tae ភ្លាមក៏ស្ទុះងើបមុខពីឯកសារដើរចេញទៅជួយកាន់ថង់អាហារពីដៃ Tae

« មិនអីទេ ! តែថាលោកសម្រាកញាុំបាយសិនទៅប្រយ័ត្នឈឺក្រពះ » Tae ក៏នាំ JK អរគុណលើសាឡុងនឹងរៀបចំម្ហូបអាហារដាក់លើតុឲ្យ JK គ្រប់កាយវិការរបស់ Tae ធ្វើឲ្យ JK អង្គុយសម្លឹងមើលគេឡើងភ្លឹកទៅហើយស្រស់ស្អាតថែមទាំងទន់ភ្លន់ណាស់តែកុំឲ្យខឹងដូចខ្លាចូលខ្លួនចឹង ។

« បារម្ភប្តីមែន ! » JK ញញឹមញ៉ោះ Tae ចំណែកអ្នកម្ខាងទៀតគ្រាន់តែលឺពាក្យប្តីភ្លាមមានអារម្មណ៍ថាមុខឡើងកម្តៅខ្លាំងណាស់ ។

« ឡប់ ! ខ្ញុំគ្រាន់តែមិនចង់ឲ្យគេមើលមកថាខ្ញុំអាក្រក់ដាក់ការងារឲ្យអគ្គនាយករហូតដល់អត់បាយអត់ទឹកនោះទេ » Tae វែកសក់ខ្លួនតិចៗប្រឹងនិយាយបន្លំ..បន្ទាប់មកក៏មានស្រីស្រស់ម្នាក់បើកទ្វារចូលមកទាំងមិនគោះទ្វារសុំការអនុញ្ញាតឡើយ ។

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now