មន្តស្នេហ៍ភរិយាខ្ញុំ Ep 16

1.5K 138 4
                                    

  ថ្ងៃខ្ពស់បន្តិច JK នឹង Tae ក៏នាំគ្នាធ្វើដំណើរទៅលេង Jimin បន្ទាប់ពីចេញពីមើលការងារនៅរោងចក្រហើយក៏មិនភ្លេចទិញអីវ៉ាន់បន្តិចបន្តួចទៅផ្ញើលោកយាយគេផងដែរ ។

*ទីតៗ

“ Jimin ហាស ! អ្នកណាមករកអីមែនទេចេញទៅមើលបន្តិចទៅ ” លោកយាយ Park ដែលកំពុងអង្គុយនិយាយលែងជាមួយ Yoongi នោះហារស្តីប្រើចៅរបស់ខ្លួនដែលកំពុងឈរចម្អិនម្ហូបនោះចំណែក Yoongi មួយព្រឹកពេញគឺនៅក្បែរលោកយាយ Park រហូតអាចនិយាយបានថាគាត់ស្រលាញ់ Yoongi ណាស់

“ អៅ ! លោកយាយចៅកំពុងធ្វើម្ហូបណាចុះ Yoongi នោះលោកយាយឲ្យ Yoongi ទៅបើកទ្វារបន្តិចទៅ ” Jimin ស្រែកចេញពីផ្ទះបាយមក

“ យ៉ាក ! Yoongi កំពុងច្របាច់ជើងឲ្យលោកយាយគេទៅមិនបានទេ ” លោកយាយ park ជ្រើសរើសយកការកុហកដើម្បីចង់ប្រើចៅរបស់គាត់កុំឲ្យគេមើលមកថា Jimin ជាមនុស្សមិនឧស្សាហ៍

“ លោកយាយចាំខ្ញុំទៅបើកក៏បាន..ណាមួយ Jimin គេនៅផ្ទះមួយព្រឹកនេះប្រាកដជាហត់នឿយហើយ ” Yoongi និយាយសំណូមពរលោកយាយ Park តែអត់ប្រយោជន៍ទេគាត់នៅតែប្រើ Jimin ដដែល

“ បងថាកាលបានគេបើកទ្វារឲ្យយើងទៅ ” Tae ច្រត់ចង្កេះសួរ JK ដែលកំពុងឈរកាន់អីវ៉ាន់នៅក្រោមកម្តៅថ្ងៃនោះ

“ មើលទៅមានតែផ្លោះរបងហើយ...អូនចេះទេ ” JK សម្លឹងមើលរបងផ្ទះដែលត្រឹមទ្រូងគេនោះ

“ អីយ៉ា ! បងកុំចង់មើលងាយប្រពន្ធបងជើងឯកផ្លោះរបងគឺអូនណា ” Tae ញញឹមអង្អែលចង្កាខ្លួនតិចៗ

“ អញ្ចឹងបងផ្លោះទៅមុនអូនចាំហុចអីវ៉ាន់មកតាមក្រោយមក ” JK មិនចាំយូរក៏ហុចអីវ៉ាន់ឲ្យ Tae មុននឹងឡើងលើរបងរួចទម្លាក់ខ្លួនចុះមក

*ឌឹប ~~~

“ នេះបងផ្លោះមែន ” Tae ធ្វើមុខស្លើលព្រោះ JK ផ្លោះទៅមុនគេបាត់ទៅហើយហើយចុះគេនេះធ្វើយ៉ាងមិចគេមិនដែលផ្លោះរបងផ្ទះទេ

“ ត្រូវហើយ ! អូនខ្លាចអីក្រែងអូនថាអូនជំនាញហេសហុចអីវ៉ាន់ឲ្យបងមក ” JK ថេក៏ហុចអីវ៉ាន់ឲ្យ JK ដល់តែអស់មុននឹងលេបទឹកមាត់ក្អឹកសម្លឹងមើលរបងកម្ពស់ផុតក្បាលគេនោះ

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now