YC : Episode 02 ( 1|2 )

236 27 6
                                    

ភាគទី ០២...

      <  បច្ចុប្បន្ន  >

ពីរឆ្នាំដែលទាក់ទងគ្នា...វាបញ្ចប់ដោយការខកចិត្តដដែល!!
អ្នកណាទៅដឹងថាស្នេហាវាដើរដល់ផ្លូវមួយនេះ បើមួយឆ្នាំដំបូង Jimin ល្អណាស់ គឺល្អដល់ថ្នាក់យើងគិតថាគេបានផ្លាស់ប្ដូររួចហើយ ។
ប៉ុន្តែដល់មួយឆ្នាំចុងក្រោយនេះ គេនៅតែដូចដើម...ចាប់ផ្ដើមចេញដើរលេងយប់  ចូលក្លឹប  ផឹកស្រាអោបស្រី  លែងចាប់អារម្មណ៍ពីអ្នកនៅផ្ទះអង្គុយចាំជារៀងរាល់ថ្ងៃ ។
សប្បាយរហូតភ្លេចថានៅផ្ទះ មានសង្សារនៅអង្គុយចាំដល់កណ្ដាលយប់មិនដែលបានគេង មិនបានញ៉ាំអាហារពេលល្ងាចត្រង់មាត់ឡើយ!!

   អ្វីដែលគួរអោយភ្ញាក់ផ្ញើលគឺ កាលពីកន្លះឆ្នាំមុននេះ Jungkook ចាប់បាន Jimin ដេកជាមួយនឹងប្រុសផ្សេងនៅបន្ទប់សណ្ឋាគារមួយកន្លែង...!!
Guess what?? ប្រុសខ្លួនតូចម្នាក់នេះក៏ជ្រើសរើសលារលើកទោសនិងផ្ដល់ឱកាសអោយដល់មនុស្សដែលគេស្រឡាញ់ ។

« Koo...ឯណា Jimin? វាមិនទាន់មកពីធ្វើការទេឬ? នេះឯងនៅម្នាក់ឯង? » Taehyung

« អឹម...ហើយឯងមករក Minie ឬ? » Jungkook

« គិតថាចង់មកបបួលពួកឯងទៅ Dinner ជុំគ្នាម្ដង តែបើវាមិននៅទៅហើយ ក៏មិនអីដែរ » Taehyung

« ចាំខ្ញុំ Call សួរគេសិន »
Jungkook ទាញទូរស័ព្ទចុច Call ទៅរក Jimin មួយរំពេចមិនអោយចាំយូរទេ ព្រោះយ៉ាងណាគេក៏ចង់ទៅ Dinner ជុំគ្នាបីនាក់ដែរ ។
មួយរយៈនេះ Jimin រវល់ការងារណាស់ ចំណែកឯ Taehyung វិញក៏ទើបតែមកពីធ្វើការនៅក្រៅប្រទេសវិញក្រោយពីទៅអស់មួយខែ រីឯគេផ្ទាល់ក៏មមារញឹកនឹងការងារនៅហាងសម្លៀកបំពាក់ផ្ទាល់ខ្លួនទៀត ។

[  អូនមានការអី?  ] Jimin

« បងនៅឯណា? ពេលណាមកផ្ទះវិញ...Taehyung គេមកបបួលពួកយើងទៅ Dinner » Jungkook

[  ថ្ងៃនេះបងទៅមិនបានទេ សល់ការងារច្រើនត្រូវនៅត្រួតពិនិត្យ ប្រហែលជាយប់ជ្រៅបន្តិចទើបរួច បើអូនទំនេរ អូនទៅជាមួយគេចុះណា  ] Jimin

« អឹម...ចឹងអូនទៅជាមួយ Taehyung!! បងវិញកុំភ្លេចរកអាហារពេលល្ងាចញ៉ាំផងណា កុំនៅដល់យប់ជ្រៅខ្លាំងពេក មើលថែសុខភាព » Jungkook

Concept novels TaeKook  ( III )Where stories live. Discover now