Heartbeat : Episode 01 ( 1|2 )

289 16 6
                                    

ភាគទី ០១...
( Lssi : រឿងចុងក្រោយក្នុង Album ចឹងខ្ចិលដាក់ Intro ផុសឆៅៗយកហ្មងទៅ 🧎‍♀️😎 )

< Red roses >

Red roses ជាឈ្មោះរបស់ប្រទេសតូចមួយដែលមានសេដ្ឋកិច្ចជឿនលឿនមិនចាញ់គេឯងឡើយ ប្រជាជនរស់នៅមានក្ដីសុខសន្តិភាព គ្មានភាពភ័យព្រួយចំពោះរឿងអសណ្ដាប់ធ្នាប់ក្នុងសង្គមឡើយ ជាពិសេសនៅក្នុងប្រទេសនេះ ប្រជាពលរដ្ឋគ្រប់គ្នាស្រឡាញ់ គោរពនិងអោយតម្លៃទៅកាន់មហាក្សត្ររបស់ពួកគេណាស់ ។

« Noona~~បងមានឃើញ Taehyung ទេ? គេនៅឯណា អោយគេមកជួបខ្ញុំផង »
អ្នកអង្គម្ចាស់តូច Jungkook អង្គុយរង់ចាំលោកអង្គរក្សតាំងតែពីកន្លះម៉ោងមុនរហូតមកដល់ពេលនេះក៏មិនទាន់លេចវត្តមាននាយកំលោះសង្ហារនោះសោះ... ។
មិនដឹងជាបាត់ទៅណាទេ សង្ស័យតែគេចខ្លួនទៅដើរលេងហើយមើលទៅ ចាំមើលបើមកដល់វិញច្បាស់ជាដាក់ពិន័យអោយណាណី ។

« បងឃើញគេនៅខាងក្រោម កំពុងតែរៀបចំអាហារដាក់ថាសយកមកអោយឯង...អូ៎ នោះលោកអង្គរក្សសង្ហាររបស់ឯងមកដល់ហើយ »
មុននេះ Jiyeon ទើបតែឃើញលោកអង្គរក្សនៅរៀបចំអាហារដាក់ថាសយកមកអោយប្អូនប្រុសរបស់នាងញ៉ាំសោះ តែមួយពព្រិចភ្នែកសោះកីដើរឡើងមកដល់ទីនេះដូចគ្នាទៅហើយ មនុស្សអីក៏រហ័សរហួនយ៉ាងនេះ ។

« មានការអ្វីមែនទេ? »
Taehyung ដាក់ថាសអាហារចុះនៅលើតុរួចក៏មកឈរអោបដៃក្បែរនឹងអ្នកអង្គម្ចាស់តូចរបស់ខ្លួន ព្រោះឃើញរាងតូចធ្វើមុខស្អុយៗ សង្ស័យតែងរង៉ក់ដាក់គេទៀតហើយ ។
ចំណែកឯ Jiyeon វិញ នាងញញឹមបន្តិចរួចក៏ដើរចេញទៅបាត់ទុកអោយក្មេងៗទាំងពីរនាក់ដោះស្រាយគ្នាចុះ ធ្វើមិចបើម្នាក់ឆាប់ងរង៉ក់ ហើយម្នាក់ទៀតក៏ពូកែលួង??

« ប្រាប់ថាទៅរកអ្វីមកអោយខ្ញុំញ៉ាំ តែបាត់ទៅឡើងយូរ ខ្ញុំចាំឡើង ងងុយគេងហើយ » Jungkook

« គឺ ខ្ញុំនៅថែមថយមុខម្ហូបនិងបង្អែមនំចំណី ភេសជ្ជះបន្តិចបន្តួចទៀតទើបយូរបែបនេះ---លើកក្រោយខ្ញុំនឹងធ្វើអោយលឿនជាងនេះមិនអោយ Hyung ចាំយូរទៀតទេ កុំខឹងនឹងខ្ញុំអីណា »
ឆ្ងល់ទេថាហេតុអីបាន Taehyung មិនប្រើភាសារាជសព្ទជាមួយនឹងរាងតូច??
គ្មានអ្វីចម្លែកទេ ព្រោះ Jungkook ចូលចិត្តភាពសាមញ្ញៗ អ្នកណាក៏មិនអោយហៅខ្លួនថាអ្នកអង្គម្ចាស់ដូចជាឋានៈដែរ អោយហៅជាឈ្មោះតែម្ដង ជាពិសេសនៅទីនេះ ក៏មិនសូវប្រើភាសាក្សត្រដែរ ដោយសារឥឡូវនេះជាសម័យទំនើបថ្មី មិនចង់រញ៉េរញ៉ៃច្រើន ។

Concept novels TaeKook  ( III )Opowieści tętniące życiem. Odkryj je teraz