Heartbeat : Episode 07 ( 2|2 )

106 13 2
                                    

ភាគទី ០៧...

     តាំងតែពីត្រូវរាងតូចដេញមកដល់ពេលនេះ Taehyung នៅមិនទាន់ហ៊ានទៅបង្ហាញមុខអោយឃើញឬដឹងថាមានគេនៅក្បែរឡើយ...សុខចិត្តលួចចូលទៅមើលពេលដែល Jungkook គេងលក់បាត់ ។ ចូលទៅដើម្បីរៀបចំតុបតែងផ្កាដាក់អាថ្មី គេធ្វើអាហារយកទៅទុកអោយញ៉ាំ បន្ទាបលមកក៏អង្គុយច្រត់ដៃទៅលើតុសម្លឹងមើលមុខរាងតូចដែលគេងលង់លក់ ។

« ហ្អឹម?? ចេញមកវិញហើយ?? Koo គេភ្ញាក់ហើយឬ? »
នេះជាទម្លាប់ ពេលនៅគេងលក់ក៏លួចចូលទៅមើលថល់ពេលដែលភ្ញាក់ក៏លួចចេញមកវិញ ដូច្នេះ Jiyeon ចាំតែមើលសកម្មភាពទាំងនេះទេ បើបានឃើញអនាគតប្អូនថ្លៃចេញមកវិញគឺដឹងតែប្អូនប្រុសរបស់នាងភ្ញាក់ពីគេងហើយ ។

« បាទ---Noona ចូលទៅមើលគេទៅក្រែងឃ្លាន!! អាហាររបស់គេ ខ្ញុំបានរៀបចំដាក់នៅលើតុរួចហើយ អាចយកបញ្ចុកគេបាន ថ្ងៃនេះមាននំ Macaron ដែរ » Taehyung

« ពេលណាទើបឯងទៅនិយាយជាមួយគេម្ដងទៀត? តាំងតែពីថ្ងៃនោះមកដល់ពេលនេះ មួយសប្តាហ៍ហើយណា ស្អែកនេះគ្រូពេទ្យមកស្រាយបង់រុំភ្នែកហើយ » Jiyeon

« ខ្ញុំមិនដឹងទេ...ខ្លាចតែគេមិនចង់ញមុខខ្ញុំផងទេដឹង? គេនៅខឹងមិនទាន់បាត់ទេ » Taehyung

« ហើយបងចង់ធ្វើលួចលាក់បែបនេះរហូតចឹងឬ? ចូលទៅលួងគាត់ត្រង់ៗទៅ មនុស្សដូចគាត់ខឹងមិនបានយូរទេ ម្យ៉ាងគាត់ស្រឡាញ់បងសឹងអីហើយ...ខ្ញុំមិនជឿថាគាត់នឹងមិនអភ័យទោសឡើយ » Yeonjun

« ចឹង Taehyung ឯងទៅផ្ទះងូតទឹកសម្អាតខ្លួនហើយពិចារណាសិនចុះ ពេលនេះបងចូលទៅបញ្ចុកអាហារនិងជួយនិយាយអោយណា » Jiyeon

« បាទ...អរគុណហើយ!! »
Taehyung ញញឹមស្រាលៗ ដើរចេញទាំងអារម្មណ៍មិននៅនឹងខ្លួន តាមពិតគេក៏មិនចង់បែបនេះដែរ តែគេគ្រាន់តែមិនចង់ធ្វើអោយរាងតូចខឹងខ្លាំងជាងនេះប៉ុណ្ណោះ ។
ទោះយ៉ាងណា កំហុសទាំងអស់គេជាដើមហេតុ---មិនអាចបន្ទោសលើអ្នកណាផ្សេងបានទេ គេសុខចិត្តរង់ចាំរហូតទាល់តែ Jungkook ចិត្តត្រជាក់ជាងនេះ ក៏ល្អជាជាងការដើរចូលទៅរកនាំអោយអោយរាងតូចស្អប់មុខ ។

« Jungkook--ah ឃ្លានឬនៅ? » Jiyeon

« នៅទេ!! Noona ខ្ញុំធុញណាស់ អោយគេងតែនៅលើគ្រែពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ » Jungkook

Concept novels TaeKook  ( III )Where stories live. Discover now