YC : Episode 07 ( 2|2 )

224 22 1
                                    

ភាគទី ០៧...
( 2|2 )

« Hyung~~~ »
Jimin ខាំមាត់ស្រក់ញើសតក់ៗជោគថ្ងាស់ហូរមកដល់អាវ គេក្ដាប់ដៃកាន់ទូរស័ព្ទរំអុកបងប្រុសមិនឈប់...។

« អូយ៎ វាថីឯងនឹង? Call ទៅគេទៅបើថានឹក មកហៅខ្ញុំបែបនេះគេហោះមករកឯងមែនទេ អាសត្វនេះ!! »
មានប្អូនប្រុសតែម្នាក់ទោះមិនមែនសាច់បង្កើតយ៉ាងណាក៏ជាជីដូនមួយជាប់ឈាមជាមួយគ្នាខ្លះៗ មួយជីវិតនេះ Jin មិនដែលគិតថាចង់ជេរប្អូនលើសពីម្ដងទេ ។
ប៉ុន្តែមាត់វាទប់មិនជាប់ ដោយសារតែធុញនឹង Jimin ខ្លាំងពេក!!

« តែចុះបើគេបិទទូរស័ព្ទដាក់ខ្ញុំនោះ? » Jimin

« វាសមមុខឯងហើយ... » Jin

« បងនេះ គ្មានជួយស្អីបានសោះ!! » Jimin

« អូ...ចុះពីមុនតើខ្ញុំមិនបានជួយដាស់តៀនឯងកុំអោយធ្វើរឿងឆ្កួតៗដែលវាបណ្ដាលអោយឯងដើរមកដល់ចំណុចនេះទេឬ? ធ្វើខុសខ្លួនែងសោះ តាំងមកបន្ទោសអ្នកដទៃ » Jin

« ចឹងខ្ញុំ...ខ្ញុំ Call ទៅហើយណា? » Jimin

« អឺ!! យីអានេះ...និយាយដដែលៗ!! »
អាពាក្យសួរថា ខ្ញុំ Call ទៅហើយណា??
Jin លឺមកជាប់គ្នាជាងពីរម៉ោងហើយ វាបោះសម្ដីមកបានតែចឹង តែវាគ្មានដាច់ចិត្តធ្វើទេ មិនដឹងជាខ្លាចស្អីម្ល៉េះ ពីរខែមុនថ្ងៃបែកគ្នាឃើញនៅរឹងពឹងធ្វើរិកប្រុសស្អាតនៅឡើយ តែពេលនេះអោយញ័រជាងកូនឆ្មាទៀត ។

« Okay.... »
Jimin ចុច Call ទៅលេខរបស់រាងតូចដែលគេសរសេរដាក់ក្នុងទូរស័ព្ទថា Babybunny បែកគ្នាហើយក៏មិនប្ដូរឈ្មោះដែរ ។

[  មានការអី??  ] Jungkook

« អឺ...គឺ...បង...អឺ...!! Hyung~~?? »
មិនដឹងថាត្រូវលើកប្រធានបទអ្វីមកនិយាយឡើយ ព្រោះថាគោលបំណងដែល Call ទៅនេះគឺដោយសារតែនឹក ប៉ុន្តែគិតមើលទៅ បែកគ្នាហើយ លែងជាសង្សារនឹងគ្នាទៀតហើយ ទៅនិយាយថានឹកបានយ៉ាងមិច?
Jimin ទាញទូរស័ព្ទទៅឆ្ងាយបន្តិចមុននឹងងាកក្រោយ កេះបងប្រុសអោយជួយរកនឹកដោះសារ...។

« ស្អី?? ហៅខ្ញុំធ្វើអី? មិននិយាយទៅ? »
Jin ក៏ខ្សឹបបកទៅវិញ ហើយចេះមកកេះទៅកើត មិចនឹងដឹងថាត្រូវប្រាប់ថាមិចនោះ បង្ករឿងខ្លួនឯងដោះស្រាយខ្លួនឯងខ្លះទៅ កុំចេះតែអូសក្បាលអោយចូលពាក់ព័ន្ធរាល់លើកនោះ ។

Concept novels TaeKook  ( III )Where stories live. Discover now