Ex-Bf : Episode 01 ( 1|2 )

268 16 1
                                    

ភាគទី ០១...

ជាសង្សារ បើបែកគ្នាហើយ 99.99% គឺមើលមុខគ្នាលែងចំ អារម្មណ៍ធ្លាប់តែស្រឡាញ់ក៏ប្រែមកជាមិនចូលចិត្តឬស្អប់យកតែម្ដង ហើយករណីបែបនេះវាកើតឡើងចំពោះគូស្នេហ៍ភាគច្រើនដែលបានបែកបាក់ ។
ជឿទៅថា បើហ៊ានតែជួបមុខដោយចៃដន្យគឺខ្ពើមនឹងបែរភ្នែកមើលខ្លាំងណាស់ កាន់តែមិនចង់ឃើញសូម្បីតែស្រមោលរបស់សង្សារចាស់ វាងាប់ឯណាក៏ងាប់ទៅ មិនខ្វល់ទេ ។

« ម៉ាក់ផ្ញើរអាហារមកអោយ hyung និង Jungwon គាត់ធ្វើជាពិសេស »
Taehyung ដើរចូលបន្ទប់ខុនដូដោយមានថង់អាហារធំមួយមកជាមួយដែលវាជាស៊ុបសាច់មាន់ រូបមន្តពិសេសពីម៉ាក់ យកមកផ្ញើរអោយគូដណ្ដឹងនិងកូន ។
ត្រូវហើយស្ដាប់មិនច្រឡំទេ គឺគូដណ្ដឹងរបស់គេដែលមានអាយុច្រើនជាងគេដល់ទៅ 2 ឆ្នាំហើយថែមទាំងមានកូនម្នាក់រួចទៀតផង ឈ្មោះ Jungwon ជាក្មេងប្រុសអាយុ 12 ឆ្នាំ ។

« ផ្ដាំអរគុណអ្នកម៉ាក់ផង »
Jungkook កំលោះសាច់ចាំក្នុងវ័យ 30 ឆ្នាំទៅហើយក៏សម្រស់ស្រស់ស្អាត ក្មេងៗអាយុ 18 ខ្លះអីមិនអាចមកស៊ូនឹងគេបានទេ ច្បាស់ជាត្រូវសុំចាញ់ហើយ ។
ទោះបីជាគូដណ្ដឹងរបស់គេមានអាយុប្អូនក៏ដោយ វាក៏មិនមែនជាបញ្ហាដែរ---ព្រោះយ៉ាងណាក៏ទាំងពីរនាក់នេះមិនទាន់ពិតប្រាកដនឹងគ្នាឡើយ គ្រប់យ៉ាងវាគ្រាន់តែជាការរៀបចំ ផ្សំផ្គុំពីខាងចាស់ទុំទាំងអស់ ។

« ពូ Tae មានទិញអីផ្ញើរខ្ញុំទេ? » Jungwon

« ហ្អឹម--កូននេះ ទារពូទិញនេះទិញនោះរហូត ក្រែងចិត្តពូខ្លះផងណា រាល់ដងបានមកសុទ្ធតែរបស់ថ្លៃៗ » Jungkook

« មិនអីទេ ខ្ញុំចង់ទិញអោយគេស្រាប់ទៅហើយ!! Jungwon មកនេះមក យកសូកូឡា »
Taehyung ទាញប្រអប់ស្ករសូកូឡាមកបក ដើម្បីអោយក្មួយរត់មកយកទៅញ៉ាំ និយាយរួមទៅអោយតែថាគេបានចេញទៅខាងក្រៅ មកផ្ទះវិញគឺមិនចេះភ្លេចទិញអ្វីមកផ្ញើរអាល្អិតនេះឡើយ ។
បើមិនមែនជារបស់ប្រើប្រាស់ទេ ក៏ជាចំណីអាហារ នំឬភេសជ្ជះដែលប្លែកៗ ពេញនិយម ឬជារបស់ដែល Jungwon ឧស្សាហ៍ញ៉ាំជាប្រចាំ ។ តែបើសួរថាស្គាល់គ្នាយូរហើយឬទើបបានជាល្អូកល្អើនធ្វើមើលតែជាឪពុកកូនចឹង??
ហាហា...តាមពិតទើបស្គាល់គ្នាបាន មួយសប្តាហ៍ប៉ុណ្ណោះ!!

Concept novels TaeKook  ( III )Donde viven las historias. Descúbrelo ahora