AINM : Episode 01 ( 1|2 )

341 23 4
                                    

Epiosde 01

     តើមានអ្នកកំពុងលេងល្ខោនមែនទេ?
នាំគ្នារត់ដេញចាប់គ្នាពេញផ្ទះបែបនេះជាតុក្កតាឆ្មាកណ្ដុរឬ?
ធំៗអស់ហើយវើយ...!!

« អាមុខស្រួច!! ឈប់ដេញខ្ញុំទៅ »
Jungkook ងាកក្រោយស្រែកជេរបន្តិចមុននឹងបែរទៅខាងមុខរត់ក្រឡឹងជុំវិញតុបាយ  ហើយក៏លោតផ្លោះសាឡុងតម្រង់ចេញទៅក្រៅផ្ទះ...តែគេមានដឹងទេ? ពេលដែរហក់លោតផ្លោះសាឡុងដែលមានកម្ពស់ជាងមួយម៉ែត្រ គឺធ្វើអោយអ្នកបម្រើក្នុងផ្ទះប្រហោងពោះធ្លុងធំប៉ុនលូទៅហើយ ។

« អាណាមុខស្រួច? អាជើងខ្លី...ឯងនឹងហើយឈប់រត់ ហើយព្រមប្រគល់ខ្លួនមកតាមសម្រួល »
និយាយពិតៗតាំងពីកើតមក Taejung មិនដែលឃើញមនុស្សណាចម្លែកដូចជា Jungkook ទេ ចេះធ្វើទៅរួច រត់ផងងាកក្រោយជេរផងមិនវិលមុខ ។ ថែមទាំងលោតផ្លោះពីសាឡុងមួយទៅសាឡុងមួយដោយគ្មានបញ្ហាអ្វី ស្របពេលដែលអ្នកបម្រើទាំងអស់ក្នុងផ្ទះ មើលទាំងព្រលឹងស្ទើរហោះចេញពីក្នុងខ្លួន បិះនឹងគាំងបេះដូងម្ដងៗខ្លាចតែអ្នកប្រុសតូចរបស់ពួកគេភ្លាត់ស្នៀតដួលបាក់ធ្មេញ ។

« ប្រគល់ខ្លួនឪឯងអី!! គិតថាខ្ញុំនេះវាចិត្តងាយឃើញប្រុសមិនបានឬយ៉ាងមិច? »
ជាកូនអ្នកមានពិតមែនតែ Jungkook អត់មានមកសុភាពអ្វីជាមួយទេ មាត់ឆៅ  កំពូលក្បាចខូច  កូរខ្លាំងរហូតប៉ាម៉ាក់ត្រូវបញ្ជូនអោយទៅរស់នៅជាមួយនឹងអ្នកដែលអាចបង្រ្កាបគេបានហើយ ។

« ខ្ញុំនេះហើយជាឪរបស់វា!! » Taehyung

« ប៉ាអ៊ំ!! ជួយប្រាប់កូនប្រុសបណ្ដូលចិត្តរបស់ប៉ាអ៊ំផង ថាឈប់រត់ដេញចាប់ខ្ញុំទៀតទៅ ហត់ណាស់វើយ » Jungkook

« អ្នកណាជាអ៊ំរបស់ឯង?? »
Taehyung លឺអាពាក្យនឹងហើយមានអារម្មន៍ថាខឹងឆេវតែម្ដង យីហើយមុខរបស់គេចាស់ដល់ថ្នាក់ត្រូវហៅថា អ៊ំ ចឹងឬ? មនុស្សសង្ហារសឹងស្លាប់ ស្រីៗដើរកាត់ហៅតែបង ចុះអាក្មេងពាលម្នាក់នេះជាស្អីហ៊ានយ៉ាងនេះ!!

« អូ...សូមទោសហៅច្រឡំ!! លោកតា » Jungkook

« លោកតា?? »
Taehyung តម្លើងសម្លេងស្រែកសួរបញ្ជាក់ នេះគិតម្ដងទៀតមុននឹងហៅថា លោកតា ល្អទេ...គេមិនមែនចាស់ដល់ថ្នាក់នេះទេវើយ !!
ចង្រៃយ៍ អាក្មេងនេះមិនត្រឹមតែមិនចេះស្ដាប់បង្គាប់ទេថែមទាមងមាត់ឆ្កែទៀតវើយ ដូចគេល្បីមិនខុសមែន ។

Concept novels TaeKook  ( III )Where stories live. Discover now