Ex-Bf : Episode 07 ( 1|2 )

66 10 2
                                    

ភាគទី ០៧...

<  បន្ទប់ទឹក  >

    តាំងពីទាក់ទងគ្នាបាន បួនខែមក ឥឡូវនេះគេស្និទ្ធស្នាលខ្លាំងដល់ថ្នាក់ចូលបន្ទប់ទឹកដុសធ្មេញ លុបមុខជាមួយគ្នាទៀតឯណោះ មិនមែនខាំគ្នាអត់ឈប់ដូចមុនទៀតឯណា ។

« អូយ៎ៗៗ កុំប៉ះដៃខ្ញុំកន្លែងនឹង វានៅឈឺ »
គ្រាន់តែត្រូវរាងតូចថយមកប៉ះដៃបន្តិចសោះ Taehyung ក៏ស្រាប់តែស្រែកចាចទាំងមានច្រាស់ដុសធ្មេញនៅក្នុងមាត់ មិនទាន់ទាំងបានខ្ពុលទឹកចេញផង ។

« ហិហិ...ងាប់ហើយ មើលចុះស្រែកអោយឡើងចង់បែកក្រដាសត្រចៀកចឹង!! អោយសមមុខចុះ មើលសភាពឯងម្ដងៗខ្ញុំគួរអោយចង់សើចណាស់ » Jungkook

« ពូកែណាស់ អាខាងឌឺថែម!! »
Taehyung សម្លក់មុខរាងតូចថ្មែរ និយាយរួមតាំងតែពីថ្ងៃចេញពីពេទ្យមកដល់ផ្ទះបាន 3 ថ្ងៃនេះត្រូវគូដណ្ដឹងឌឺដងរហូត ទាំងពាក្យសម្ដីនិងកាយវិការ ។

« ខ្ញុំចឹងហើយ ចេះតែឌឺ~~អ្នកណាប្រើអោយឯងទៅយកកង់ គ្មានហ្រ្វាំងមកជិះធ្វើឡូយ?? ជិះលឿនដូចក្មេងស្ទាវ ដល់ចាប់ហ្រ្វាំងអត់ជាប់ ក៏ជិះធ្លាក់ផ្លូវចូលស្រះទឹក ដល់បិះបាក់ដៃនឹងទៅ » Jungkook

« ចុះបើឃើញគ្នាបាក់ដៃទៅហើយ ក៏ធ្វើជាមនុស្សចិត្តបុណ្យមើលថែដោយមិនចាំបាច់ឌឺដងទៅថី? ដឹងទេថាធ្វើបាបប្ដីនឹង បាបណាស់ » Taehyung

« គ្មានលឺគ្រូណាបង្រៀនថាចឹងផង? អោយក្មេងវារៀងចាល លើកក្រោយឈប់ធ្វើខ្លួនឡូយចឹងទៀត...ឥឡូវឈប់ក៏បានដែរ ឌឺបងបីថ្ងៃហើយ ហត់ដូចតែគ្នានឹង » Jungkook

« ឈប់សិន ខ្ពុលទឹកទឹកចេញបន្តិចចាំ hyung លុបមុខអោយខ្ញុំផង »
Taehyung ដុសធ្មេញដោយខ្លួនឯងតែដៃម្ខាងប៉ុណ្ណោះ ពិបាកសឹងស្លាប់ទម្រាំតែធ្វើរួចចង់ខ្យល់ចាប់អស់ហើយ វាមិនស្រួលដូចពេលបានប្រើប្រាស់ដៃទាំងសងខាងទេ ដល់ពេលពិបាកវេទនា ចឹងពេកចង់តែកាច់ចោលអោយអស់ ។

« អឺៗ...ម៉ោះ!! »
Jungkook ចាក់សាប៊ូលុបមុខលើដៃញីតិចៗអោយបែកពពុះមុននឹងយកទៅលាងលើមុខអោយរាងក្រាស់ថ្នមៗ ហើយក៏ប្រឹងគេចខ្លាំងដែរ កុំអោយប៉ះត្រូវដៃត្រង់កន្លែងរបួសនាំតែត្រូវបាន Taehyung ស្រែកចាចទៀត ។

Concept novels TaeKook  ( III )Where stories live. Discover now