Heartbeat : Episode 04 ( 2|2 )

72 11 1
                                    

ភាគទី ០៤...
(២|២)

« នេះ ខ្ញុំបេះផ្កាអោយមួយទង ឃើញថាអាមួយនេះវាស្រស់ស្រាយជាងគេ »
Taehyung បានរៀបចំកៅអីអោយរាងតូចអង្គុយរួចរាល់ ឯគេក៏ដើរមើលផ្កាបន្តិចទៅក្រែងល៎មានខូច មានបាក់អីចឹងទៅស្រួលទៅជួយប្រាប់អ្នកមើលថែដំណាំអោយមកពិនិត្យ ។
តែចៃដន្យអី ឃើញផ្កាកុលាបមួយទង ដូចជាស្រស់និងរីកលូតលាស់ល្អដល់ហើយ អត់មិនបានក៏ចូលទៅបេះមកអោយរាងតូចភ្លាមៗ ។

« ក្រអូបៗណាស់ណ៎ ប្រហែលជាស្អាតណាស់ហើយទើបគ្រាន់តែខ្ញុំដាក់ខ្លួនអង្គុយភ្លាមឯងក៏ស្រវាទៅបេះយកមកអោយបានភ្លាមបែបនេះ »
Jungkook អង្គុយលើកៅអីកាន់ផ្កាកុលាបមួយទងនេះជាប់ដៃហើយក៏លើកមកស្រង់ក្លិនក្រអូបៗ ទាំងចង់ដឹងពីសម្រស់របដ់វាជាខ្លាំងថាស្រស់ស្អាតដល់ថ្នាក់ណា?? មនុស្សគេនេះចូលចិត្តផ្កាកុលាបបំផុតហើយ ប៉ុន្តែដល់ពេលមិនអាចមើលផ្កាបានបែបនេះ វាហាក់អាក់អន់ចិត្តមិនស្ទើរទេ ។

« ស្អាតណាស់ ស្រទាប់រីកធំៗល្អ ម្យ៉ាងមកពីខ្ញុំដឹងថា hyung ចូលចិត្តផ្កាកុលាប ទើបបេះមកអោយ...ចាំពេលដល់ថ្ងៃទិវានៃក្ដីស្រឡាញ់ ខ្ញុំនឹងបេះមករៀបវាជាបាច់មួយយ៉ាងធំអោយ hyung តែម្ដង » Taehyung

« ដឹងចិត្តរបស់ខ្ញុំខ្លាំងណាស់ តែម៉ាកៗនេះមិនដាច់ចិត្តនឹងកាត់ប្រាក់ខែទេ... » Jungkook

« ហាហា បើដឹងចឹងដែរ ពេលដល់ថ្ងៃខួបកំណើតខ្ញុំ សុំកាដូខ្នាតធំបានទេ? » Taehyung

« ច្បាស់ជាបានហើយ ឯងចង់បានអ្វីក៏ប្រាប់មក...មនុស្សដ៏គួរអោយស្រឡាញ់ម្នាក់នេះនឹងបំពេញបំណង »
ច្រើនខែមកហើយដែលបានរាងក្រាស់មកមើលថែ ទាមងថ្ងៃទាមងយប់ មិនអោយទាស់ចិត្ត គ្រាន់តែកាដូថ្ងៃកំណើតមួយ ទោះចង់សុំអ្វីក៏ Jungkook អោយដែរ ធានាថានឹងបានមួយពេញចិត្តទៀតផង ។
ជាអង្គរក្សសំណព្វចិត្តទៅហើយ ប្រកែកមិចកើត??

« Rosie របស់ខ្ញុំចិត្តល្អដល់ហើយ!! » Taehyung

« ណែ៎...ឈប់ហៅខ្ញុំថា Rosie បានទេ? វាគួរអោយស្រឡាញ់ពេកហើយ មិនសាកសមនឹងខ្ញុំសោះ »
ឈ្មោះមួយនឹង អ្នកនៅក្នុងវាំងឈប់ហៅ Jungkook បែបនេះយុរហើយ នៅឡើយតែ Taehyung ទេដែលបន្តហៅរហូតមកទល់ពេលនេះ ទោះបីម្ចាស់សមីខ្លួនប្រកែកមិនចង់អោយហៅ ព្រោះថាមិនចូលចិត្តក៏ដោយ ។

Concept novels TaeKook  ( III )Where stories live. Discover now