Heartbeat : Episode 08 ( 1|2 )

106 11 2
                                    

ភាគទី ០៨...

« កូនចូលទៅជាមួយគេចុះណា ចាំពេលដោះស្រាយគ្នារួច ប៉ា និងអ្នកផ្សេងទៀតចូលទៅតាមក្រោយ... » Mr.Junghyun

« តែថាលោកប៉ាជាឪពុកបង្កើតគួរតែទទួលបានសិទ្ធិជាមនុស្សទីមួយដែលគេអាចមើលឃើញ » Taehyung

« ហ្អឹម...ជាឪពុកបង្កើតនេះក៏វាពិតហើយ តែប៉ាគិតថាអោយគេបានឃើញម្ចាស់បេះដូងមុនទៅប្រសើរជាង ណាមួយកំពុងតែងរង៉ក់នឹងគ្នាផង!! ប៉ានេះចាំអោយគេឃើញពេលក្រោយក៏បានដែរ មិនបានរត់ទៅណាទេ » Mr.Junghyun

« មែនហើយណា ឯងចូលទៅ---បងគិតថាពេលនេះគេនឹងលើកទោសអោយហើយ ឱកាសមាស ឱកាសប្រាក់ ត្រូវបានផ្ដល់អោយហើយគួរតែទទួលទុក!! » Jiyeon

« បាទ...ខ្ញុំអរគុណលោកប៉ានិងអ្នកគ្រប់គ្នាហើយ ចឹងពេលនេះខ្ញុំចូលទៅរកគេហើយ » Taehyung

« សំណាងល្អ កូនប្រសា »
មានអ្វីតែអ្នកម៉ាក់សម័យថ្មីនោះ? លោកប៉ាសម័យថ្មីក៏មានដូចគ្នា គឺ Mr.Junghyun នេះអី ចង់អោយកូនៗបានត្រូវគ្នាសិន ចាំអោយគាត់ចូលទៅជួបក៏បានដែរ ។
ដឹងទេថាអាពេលដែលបើកបង់រុំមកឃើញមុខមនុស្សដែលយើងស្រឡាញ់មុនគេ វាធ្វើអោយយើងមានអារម្មណ៍ថាអស្ចារ្យ រំជើបរំជួលរកអ្វីមកប្រៀបផ្ទឹមមិនបានទេ!!

« លោកគ្រូពេទ្យ តើខ្ញុំចាំខុសឬអត់ថាថ្ងៃនេះខ្ញុំអាចស្រាយក្រណាត់ស នេះចេញពីភ្នែកបាន? »
វិនាទីដែលរាងក្រាស់ដើរចូលមកដល់ ក៏ជាពេលដែល Jungkook ពេបមាត់សួរទៅកាន់លោកដុកទ័រដូចគ្នា វាមិនដែលអាណាស្ងាត់ជ្រាបជាងមាន់លួចទាទៀតនោះ បើមិនចឹងមានតែចាំថ្ងៃច្រឡំ?

« អ្នកអង្គម្ចាស់មិនបានចាំខុសឬច្រឡំអ្វីទេ គឺថ្ងៃនេះប្រាកដហើយ » Mr.Lee

« ចុះហេតុអីទើបខ្ញុំមិនលឺសម្លេងសម្រឹបជើងរបស់អ្នកណាម្នាក់សោះចឹង? ពួកគេមិនមកមើលខ្ញុំទេ? ឬមួយក៏ចង់ Surprise អ្វីដល់ខ្ញុំទៀតហើយ!! » Jungkook

« មានរឿងអោយ Surprise ពិតមែន ប៉ុន្តែមិនអាចប្រាប់អោយដឹងមុនឡើយ ទាល់តែពេលស្រាយកំណាត់ស នេះចេញអោយអ្នកអង្គម្ចាស់មើលដោយខ្លួនឯងផ្ទាល់ »
Mr.Lee ញញឹមយ៉ាងស្រស់ងាកទៅមើលអ្នកអង្គម្ចាស់សង្ហាររបស់ខ្លួន កុំថាឡើយតែសមីខ្លួន សូម្បីតែគាត់ដែលត្រឹមជាគ្រូពេទ្យកីមើលដឹងដែរថាពីរនាក់នេះជាអ្វីនឹងគ្នា...។

Concept novels TaeKook  ( III )Where stories live. Discover now