ជួបស្នេហ៍ចៃដន្យ : Episode 05 ( 1|2 )

146 25 7
                                    

ភាគទី ០៥...
( Lssi : មួយភាគទៀតតាមសំណូមពរ 😹💞 )

    ពេលយប់បានឈានមកដល់
ម្នាក់ៗងូតទឹកផ្លាស់ខោអាវហើយរៀងៗខ្លួន តែថា Jaehyun & Taehyung ក៏នៅឈរអោបខ្នើបម្នាក់មួយហើយក៏ពេបមាត់ដាក់គ្នាទាំងសក់ក្បាលរញ៉េរញ៉ៃដូចសម្បុរមាន់ មូលហេតុគឺ ទើបតែវ៉ៃគ្នាហើយមុននេះ បន្ទាប់មកក៏ត្រូវ Jungkook ចាប់បោចសក់ឡើងស្ទើរតែជ្រុះពីក្បាលទាំងពីរនាក់ ។

« ទុកអោយខ្ញុំដេកនៅកណ្ដាល!! ហើយហាមដាច់ខាត មិនអោយវ៉ៃគ្នាទៀតទេ មិនចឹងលើកនេះស៊ីម្នាក់មួយឆ្នាំងបាក់ធ្មេញអស់ពីមាត់ហើយ »
មើលចុះ ពេលនេះត្រូវអោយ Jungkook មកឈរស្ដីប្រដៅឡើងដូចអ្នកម្ដាយទៅហើយ គ្រាន់តែភ្លេចខ្លួនចូលងូតទឹកតែ 20 នាទីសោះ ចេញមកវិញក៏ឃើញអាពីរនាក់នឹងវាវ៉ៃគ្នាឡើងខ្ទេចកន្លែងគេងដែលទើបរៀបចំហើយយ៉ាងស្អាតមុននេះអស់រលីង ។ យី អីក៏ពិបាកទេវនាម្ល៉េះ??

« វាអ្នករករឿងខ្ញុំមុន »
កំលោះពាក់ខោអាវគេងយប់ពណ៌ខៀវដែលឈរអោបខ្នើយនៅខាងស្ដាំដៃរាងតូចគឺ Taehyung លើកដៃអចង្អុលទម្លាក់កំហុសអោយ Jaehyun ទាំងខាំមាត់ជាប់ ហើយបើមើលទៅសក់ក្បាលវិញ លោកអើយ...ក្រញ៉ាញ់សម្បើមណាស់!!

« ឯងនឹងហើយរករឿងខ្ញុំមុន »
ចំណែកកំលោះដែរពាក់ខោអាវគេងពណ៌ពណ៌បៃតងឈរនៅឆ្វេងដៃរាងតូចគឺ Jaehyun ក៏លើកដៃចង្អុលទៅវិញ គេមិននឹងអាចមកទទួលកំហុសតែម្នាក់ឯងបានបើឌឺគ្នាទៅវិញទៅមកសោះ? មើលសភាពគេផង យ៉ាប់យឺនមិនចាញ់ Taehyung ទេ អាចនិយាយថាធ្ងន់ធ្ងរជាងផង បើអាកំលោះម្នាក់នោះវាក្មេងតែចរិត ដល់កម្លាំងវិញដូចក្របីចឹង!!

« ណែ៎...ឈប់!! បិទមាត់ ស្ងាត់រៀងខ្លួន ហើយក៏ចូលគេងទៅ!! ខ្ញុំនៅប្រឡោះកណ្ដាល » Jungkook

« បាទ~~ »
ម្នាក់ៗពេលត្រូវធ្វើកាចដាក់ចឹងក៏ដូចជាខ្លាចបាក់ស្បាត នាំគ្នាឡើងទៅគេងម្នាក់ម្ខាងយ៉ាងសុភាពតែហ្មង តែក៏មិនភ្លេចនេងលួចសម្លក់គ្នាទៅវិញទៅមកនោះទេ ។

« ប្រាប់អោយហើយ ហាមបង្កជម្លោះ!! »
Jungkook ចូលមកគេងតាមក្រោយ គេចង្អុលគំរាមម្ដងម្នាក់មុននឹងបិទភ្នែកគេងដោយមិនបែរទៅខាងណាទាំងអស់ សុខចិត្តនៅត្រង់ស្ងៀមដើម្បីកុំអោយច្រណែនគ្នា នាំតែបានឈ្លោះទៀត ។

Concept novels TaeKook  ( III )Where stories live. Discover now