YC : Episode 03 ( 1|2 )

203 26 2
                                    

ភាគទី ០៣...

    ក្នុងបន្ទប់សណ្ឋាគារផ្កាយប្រាំមួយកន្លែង មនុស្សពីរនាក់កំពុងតែតឹងសរសៃកដាក់គ្នាព្រោះការចាប់បានភាពភិតក្បត់នេះឯង~~ម្នាក់និយាយដោយស្រក់ទឹកភ្នែកម៉ាត់ទាំងភាពឈឺចាប់ចំណែកឯម្នាក់ទៀតក៏ធ្វើខ្លួនដូចជាធម្មតា ។

« លើកមុនខ្ញុំចាប់បានបងជាមួយនឹងមនុស្សប្រុស លើកនេះខ្ញុំចាប់បងបានជាមួយមនុស្សស្រី!! នេះបងស៊ីមិនរើសមុខមិនរើសភេទ តែហ្មងហ្អេស៎?? » Jungkook

« Kook...អូនកុំស្រែកបានទេ?? បងថ្លង់ »
Jimin ក្រវីក្បាលបន្តិចមុននឹងទាញកន្សែងមកចងនឹងចង្កេះរួចក៏ចុះពីលើគ្រែដើរចូលបន្ទប់ទឹកដោយមិនបានបិទទ្វារឡើយ ដោយដឹងច្បាស់ថាបើសិនជាបិទ មិនយូរទេ រាងតូចនឹងមកធាក់ទម្លុះខ្ទិចអស់មិនខាន ។

« កុំនិយាយធ្វើដូចបងមិនបានធ្វើខុសបានទេ? នេះបងគ្មានអារម្មណ៍ថារអៀសខ្លួនខ្លះទេឬយ៉ាងមិច? » Jungkook

« ហើយអូនចង់អោយបងធ្វើយ៉ាងមិច? រឿងវាកើតឡើងហើយ ទាញពេលវេលាត្រឡប់ក្រោយវិញក៏មិនបានដែរ!! អូនក៏ដឹងថាបងជា Playboy បងចូលចិត្តភាពសប្បាយ » Jimin

« សូម្បីតែបងខ្លួនឯងក៏ដឹងថាមិនអាចទាញពេលវេលាថយក្រោយបាន កំហុសសាងហើយក៏មិនអាចកែប្រែ ដឹងហើយហេតុអីក៏បងនៅតែធ្វើ?? » Jungkook

« Okay...បងខុស បងដឹង បងសូមទោស!! នេះអូនមិនចេះហត់ទេឬ? បានពាក្យសូមទោសពីបងទៅហើយ ល្មមបំភ្លេចវាចោលហើយ » Jimin

« Jimin!! »
Jungkook ដើរចូលបន្ទប់ទឹកចាប់ទាញរាងក្រាស់អោយបែរមកមើលមុខរបស់ខ្លួនចំៗ...គិតថាខ្លួនឯងមើលទៅ Cool ណាស់ឬនៅពេលដែលក្បត់ហើយត្រូវសង្សារតាមទាន់ ក៏មកធ្វើខ្លួនដូចជាគ្មានរឿងអ្វីកើតឡើងបែបនេះ?

« ឥឡូវចង់យ៉ាងមិច? ត្រូវការអ្វីដើម្បីលុបលាងកំហុសរបស់បង? ចង់អោយបងលុតជង្គង់សំបះសូមការលើកលែងទោសពីអូននៅពេលនេះមែនទេ? » Jimin

« តើបងមានអារម្មណ៍ខុស ចង់សូមទោសអូនចេញពីចិត្តទេ? ឬមួយក៏ធ្វើគ្រាន់តែដើម្បីបញ្ឈឺគ្នា? » Jungkook

« សូមទោសក៏ខុស មិនខ្វល់ក៏ខុស...!! អូនត្រូវការអ្វីពីបងអោយប្រាកដទៅ? លុយ? ឡាន? ភូមិគ្រឹះ? ចង់បានប៉ុន្មានប្រាប់មក បងអោយសូមជាការលួងលោមក៏បាន » Jimin

Concept novels TaeKook  ( III )Where stories live. Discover now