Heartbeat : The End

200 15 4
                                    

ភាគទី ០៩...

« ពេលនេះ បើក្លាយជាសង្សារនឹងគ្នាហើយ សុំហៅគ្នាដោយសព្វនាម អូនបង បានទេ? ឈប់និយាយថា ខ្ញុំនិងឯងឬខ្ញុំនិង hyung ទៅ » Taehyung

« ក៏បានដែរ »
មកពីវាមិនសមមែនបើសិនជាបន្តនិយាយជាមួយគ្នាបែបនឹងទៀតទើប Jungkook ប្រញាប់ងក់ក្បាលយល់ព្រមជាមួយហ្អ៎ ស្រឡាញ់គ្មាហើយ ជាសង្សារនឹងគ្នាហើយក៏ល្មមអាចប្រើប្រាស់ពាក្យ អូនបង បានដែរ ។

« និយាយហើយណា? អូនសម្លាញ់~~ » Taehyung

« អ្អេ៎?? មិចបានមកហៅខ្ញុំថាអូន? នេះខ្ញុំអាយុបងឯងដល់ទៅ 2 ឆ្នាំណា ចង់អោយខ្ញុំហៅឯងថាបងចឹងឬ? » Jungkook

« អូនហ្អា៎...ចុះអាយុវាមកទាក់ទងអីនឹងឋានៈនៃសព្វនាមដែលយើងទាំងពីរហៅគ្នានោះ បើបងជាប្ដី អូនជាប្រពន្ធនឹង ហៅចឹងវាត្រូវហើយ » Taehyung

« ខ្មាស់មាត់ខ្លួនឯងណាស់និយាយមែន!! »
អាយុបងដល់ពីរឆ្នាំ ហើយហៅគ្នាគិតតាមអាយុតាំងពីដើម ដល់ពេលនេះមកអោយផ្លាស់ប្ដូរហៅរាងក្រាស់ថា បង វិញវាដូចជាពិបាកទទួលយកដល់ហើយ Jungkook រកតែហើបមាត់និយាយមិនចេញទេ ។

« បើអត់សុខចិត្តទេ នឹងចាប់ថើបអោយស្លេកមាត់អោយណាណីម្ដង ខ្លួនជាប្រពន្ធសោះអត់ចង់ហៅគេថា បង?? » Taehyung

« ប្រពន្ធតែឈ្មោះ តាមពិតខ្ញុំធំជាងសោះ!! » Jungkook

« ធំជាងត្រង់ណា? ខ្ញុំធំជាងសោះ!! » Taehyung

« ចុះរាល់ថ្ងៃនឹងឯងខ្លាចខ្ញុំអត់? ឬមួយក៏ហ៊ានតតាំងគ្រប់បែបយ៉ាងមិនខ្លាចក្រែងទេ? » Jungkook

« ខ្ល...ខ្លាចតើស៎ មានហ៊ានឯណា...ធំជាងក៏ធំជាងទៅចឹង វាត្រូវហើយ អត់ជំទាស់ទេ »
Taehyung និយាយមិនចង់ចេញ ឆ្លើយដោយត្រដិតមានហ៊ានខ្លាំងជាមួយឯណា ព្រោះតាំងពីជំនាន់លោកតា និងប៉ា ក៏បានផ្ដាំដូចគ្នាថាបើចង់រស់នៅស្រួល អោយប្រពន្ធធំជាងទៅ យើងជាប្ដីក្រាបៗខ្លះក៏ល្អចំពោះរឿងតូចតាច ចិបចុប អស់ហ្នឹង តែបើដល់ពេលយប់ចាំយើងឡើងធំអោយប្រពន្ធក្រាបវិញ ។

« ឆ្លាត---គួរអោយស្រឡាញ់ណាស់សុំថើបមួយ!! »
Jungkook ចាប់ថ្ពាល់ទាំងសងខាងរបស់អ្នកដែលមានឈ្មោះជាសង្សាររួមទាំងគូដណ្ដឹងមកថើបញក់ញីមិនបន្ធូរដៃឡើយ គុំចង់ថើបយូរហើយ តែមិនដែលបានដូចចិត្តសោះ ។

Concept novels TaeKook  ( III )Where stories live. Discover now