Heartbeat : Episode 05 ( 2|2 )

101 12 1
                                    

ភាគទី ០៥...
( ២|២ )

« ជាការពិត បងទើបតែទទួលដំណឹងមុននេះទេ!! ចឹងហើយកំឡុងពេលនេះឯងត្រូវមើលថែសុខភាពអោយបានល្អ ត្រៀមចិត្តសម្រាប់ការចូលវះកាត់នៅ The Moonlight » Jiyeon

« ហេតុអីត្រូវទៅ The Moonlight ដែរ? នៅទីនេះពេទ្យរបស់យើងក៏ពូកែដូចគ្នាមិនចឹង? » Jungkook

« ព្រោះថាអ្នកបរិច្ចាកគឺនៅទីនោះ អ្នកអង្គម្ចាស់នៃ The Moonlight គឺជារកអោយដោយផ្ទាល់ ក្រោយពីវះកាត់រួចឯងមានពេលសម្រាកមួយខែ បន្ទាប់មកក៏ត្រូវចូលទៅគាល់ពួកទ្រង់ដើម្បីពិភាក្សារឿងរៀបការ » Jiyeon

« Noona?? » Jungkook

« អឺ..ណា!! មិនថារឿងអ្វីក៏ដោយដែលឯងមិនពេញចិត្តក៏ទុកវាមួយឡែកសិនចុះ អ្វីដែលសំខាន់គឺគិតពីការវះកាត់នេះវិញ ភាគរយដែលឯងអាចមើលឃើញម្ដងទៀតវាមានរហូតដល់ទៅ 80% ឯណោះ ដូច្នេះអោយតែវះកាត់បានជោគជ័យសិនទៅបានហើយ » Jiyeon

« ចុះហេតុអីត្រូវអោយខ្ញុំទៅនិយាយរឿងរៀបការទាំងទាន់ហន់ដល់ថ្នាក់នេះ? ប្រុសម្នាក់នោះគេតឿនមែនទេ? ចង់បានប្រពន្ធហើយឬ? » Jungkook

« ហិហិ...នេះឯងនៅស្អប់គេដល់ពេលណាទៀត? តាមពិតគេក៏ជាមនុស្សល្អ នៅក្បែរហើយកក់ក្ដៅក្នុងចិត្ត គេទន់ភ្លន់ព្រមទាំងផ្អែមល្ហែម ជាពិសេសគេមានរូបសម្រស់សង្ហារដាច់គេក្នុងលោកនេះ »
Jiyeon និយាយសរសើរបន្ដើរ ងាកសម្លឹងមើលមុខរបស់លោកអង្គរក្សដែលកំពុងអង្គុយសើចទាំងមិនចេញសម្លេងក្បែររាងតូច ពីរនាក់នេះក្បាលខូចពិតមែន ទម្រាំតែអាចប្រាប់ការពិតដល់ Jungkook នោះក៏នៅធ្វើបាបអស់ចិត្តបាត់ទៅហើយ ។

« តែខ្ញុំមានមនុស្សក្នុងចិត្តរួចហើយ អោយទៅរៀបការនឹងអ្នកដែលមិនបានស្រឡាញ់យ៉ាងមិច? » Jungkook

« អ្នកណា?? » Jiyeon

« នេះ...!! »
Jungkook ទាញដៃម្ខាងរបស់រាងក្រាស់លើកឡើងអោយបងស្តីបានដឹងថាមនុស្សដែលគេស្រឡាញ់និងចង់ប្រើប្រាស់ជីវិតរស់នៅជាមួយគឺជាលោកអង្គរក្សម្នាក់នេះតែម្នាក់គត់ មិនមែនជាអ្នកអង្គម្ចាស់នៃ The Moonlight ទេ ។

« ហិហិ...ជឿបងទៅថាឯងនឹងមានការភ្ញាក់ផ្អើលមិនខានទេ បើបានជួបនឹងទ្រង់!! » Jiyeon

Concept novels TaeKook  ( III )Hikayelerin yaşadığı yer. Şimdi keşfedin