ជួបស្នេហ៍ចៃដន្យ : Episode 02 ( 1|2 )

179 25 5
                                    

ភាគទី ០២...

« កុំយំអីណា ចាំ Daddy ទិញស្ករគ្រាប់អោយញ៉ាំ!! »
ហ៊ើយ...បើគ្នាចរិតដូចកូនក្មេងនឹងដឹងត្រឹមតែថា Daddy គឺបកប្រែមកថាប៉ានឹងហើយមានទៅដឹងថាអាចមានន័យអ្វីផ្សេងឯណា??
Taehyung បូញមាត់ស្រួចៗ អង្អែលក្បាលរាងតូចបណ្ដើរ និយាយលួងលោម ចង់ទិញស្ករគ្រាប់អោយបណ្ដើរ!!

« អូយ៎...មនុស្សធំកញ្ចាស់ក្បាលង៉ោងហើយចង់យកស្ករគ្រាប់មកលួង? ហើយឯងនេះជា Daddy របស់ខ្ញុំពីកាល ចេះរកស៊ីអីនឹង? ចិញ្ចឹមខ្ញុំរួចដែរទេ? » Jungkook
( Lssi : Not yet---តិចទៀតជា Daddy មែននឹង😒✋ )

« ឯងយំដូចកូនក្មេងខ្ញុំក៏លួងទៅ តែថាខ្ញុំដូចជា Daddy របស់ឯងមែននឹង!! » Taehyung

« អត់!! »
មិនអោយបដិសេធបានយ៉ាងមិចបើ Jungkook យល់ន័យអាពាក្យនឹងថាប្រើបានផ្លូវផ្សេងទៀត ហ៊ានតែឆ្លើយថាព្រមទៅ ស៊យធំមិនខាន ។
ច្បាស់ណាស់ថាពេលដើរចេញទៅក្រៅ Taehyung នឹងនិយាយថាខ្លួនជា Daddy របស់ Jungkook បន្ទាប់មកគ្រប់គ្នានឹងមើលមកដោយក្រខ្សែភ្នែកយល់សាច់ការ !! Wtf---

« តែខ្ញុំចង់ធ្វើជា Daddy របស់ឯង » Taehyung

« ហួចឯងមានដឹងទេថា Daddy នឹងមានន័យផ្សេងក្រៅពីឪពុក?? » Jungkook

« ក៏ជាប៉ានោះអី?? » Taehyung

« បានហើយក្មេងតូច ដេកស្រមៃទៅ!! ចង់ធ្វើជា Daddy របស់ខ្ញុំណាស់ ចាំពេលឯងរកលុយមកចិញ្ចឹមខ្ញុំអោយរស់សិនទៅ បើថាមិនអាចទេ កុំសង្ឃឹម!! »
Jungkook លៀនអណ្ដាតឌឺមួយវ៉ាស់ ដាក់ភ្នាល់បែបនេះព្រោះដឹងថាមានតែឈ្នះនិងឈ្នះប៉ុណ្ណោះ...មនុស្សដូចជា Taehyung តើទៅរកអ្វីបានមកចិញ្ចឹមគេអោយរស់??

« ពិតមែនឬ?? បើខ្ញុំអាចរកលុយចិញ្ចឹមឯងបាន ឯងអោយខ្ញុំធ្វើជា Daddy របស់ឯង?? » Taehyung

« អឹម..អោយតែឯងអាចធ្វើបាន!! ខ្ញុំអង្គុយកន្ធែកជើងចាំមើល គ្មានរត់ញេចទៅណាហ្អេ៎...តែពេលនេះឈប់បូរបាច់ច្រើន ហើយញ៉ាំទៅ » Jungkook

« វាហិរ~~ » Taehyung

« អោយធ្វើមិចបើខ្ញុំគ្មានអ្វីផ្សេងអោយឯងញ៉ាំផងនឹង?? ទ្រាំៗមួយពេលសិនទៅហី? » Jungkook

« ចុះឯងអត់ញ៉ាំទេ? »
Taehyung លើកចិញ្ចើមម្ខាងសួរ តែក៏មិនភ្លេចនឹងរុញប្រអប់មីទៅជិតរាងតូចដូចគ្នា ព្រោះគេចង់ចែក វាមិនមែនថាមកពីហិរគេញ៉ាំមិនកើតនោះទេ...តាមពិតទោះជាអាហារមកពីឋានសួគ៌ទៀត ក៏គេនៅតែចង់ចែកអោយ Jungkook ដែរ ។

Concept novels TaeKook  ( III )Where stories live. Discover now