Ex-Bf : Episode 02 ( 1|2 )

108 12 2
                                    

ភាគទី ០២...

    ដូចរាល់ដង Jungkook ក្រោកពីម៉ោងប្រាំភ្លឺ មកធ្វើអាហារពេលព្រឹកនិងរៀបចំអាហារថ្ងៃត្រង់ដាក់ប្រអប់ទុកអោយកូនញ៉ាំនៅសាលាហើយក៏ខ្ចប់ដាក់អាហារយកទៅញ៉ាំដោយខ្លួនឯងនៅកន្លែងធ្វើការផង ។
បន្ទាប់ពីរៀបចំអាហាររួចរាល់អស់ហើយគេក៏ទៅដាស់កូន ក្រោយមកក៏រត់ទៅដាស់ Taehyung និងមករៀបចំខ្លួនទៀត និយាយទៅមួយព្រឹកនេះ ការងារសព្វគ្រប់ រត់ចង់ស្ទះសរសៃឈាមហើយ ។

« ធុំក្លិនសាន់វ៉ិចបែបនេះក៏ស្វាង ងងុយតែម្ដងហើយ...ស្នាដៃ Mama នៅតែឆ្ងាញ់ដូចដើម » Jungwon

« បើឆ្ងាញ់ចឹងក៏ញ៉ាំអោយច្រើនៗទៅ ចំណែកអាហារពេលថ្ងៃត្រង់ Mama ធ្វើបាយឆាអោយណា មានផ្លែឈើរីនិងទឹកដោះគោដែរ កុំភ្លេចញ៉ាំងោយអស់ » Jungkook

« ចុះមានប្រអប់បាយពេលថ្ងៃត្រង់អោយខ្ញុំទេ? »
ពីមុនរាងតូចមិនដែលធ្វើអាហារអោយទេ ព្រោះកន្លែងធ្វើការខុសគ្នា ពេលចេញទៅក៏ខុសគ្នាដែរ តែពេលនេះមកធ្វើការជាមួយគ្នាទៅហើយ Taehyung ក៏ចេះតែភ័យៗទៅ ខ្លាចថាមិនមានប្រអប់បាយញ៉ាំនឹងគេ ។

« Dada កុំភ័យអី ច្បាស់ជាមានហើយ ព្រោះមុននេះពេលដើរចូលផ្ទះបាយ ខ្ញុំឃើញមានប្រអប់បាយដល់ទៅ 3 ឯណោះ ក្លិនអាហារជះប្រហារសាហាវៗណាស់ » Jungwon

« នៅនិយាយគ្នាអីទៀត!! ប្រញាប់ញ៉ាំទៅ លឿនៗ ចិតដល់ម៉ោងហើយ ថ្ងៃចូលហ្វឹកហាត់ដំបូងផងបើទៅយឺត លោកអ្នកចាត់ការសំពងក្បាលបែកមិនខាន » Jungkook

« នេះធ្វើដល់ជាគូដណ្ដឹងរបស់ Kim Taehyung អូននៅខ្លាចអ្នកចាត់ការស្ដីអោយទៀតឬ? គ្មានអ្នកណាហ៊ានក្អកដាក់នោះទេ គេស្គាល់អស់ហើយថាអូនជាអ្នកណានោះ » Taehyung

« ណែ៎~~ឯងហៅអ្នកណា អូនៗ ពេញមាត់នឹង? »
ដោយកំពុងអង្គុយញ៉ាំសាន់វ៉ិចក្បែរគ្នាស្រាប់ Jungkook ក៏ដាក់រាងក្រាស់មួយដៃនៅក្រោយកញ្ចឹងក ធ្វើអោយអួលនំប័ុងខ្ជាក់ចេញមកវិញ លេបអ្វីលែងចូល ។

« អូយ៎ ម៉ែអាក្អូន!! លេងដាក់ឌឿកៗស្ទើរតែធ្លាក់សួត និយាយលេងសោះមិនបានទេ » Taehyung

« កុំឈ្លើយ ដរាបណាមិនទាន់រៀបការ ឯងគ្មានសិទ្ធមកហៅខ្ញុំថា អូន ឬមួយក៏និយាយវ៉ៃស្មើទេ ត្រូវចាំថា ខ្ញុំមានអាយុបងឯងដល់ទៅ 2 ឆ្នាំ » Jungkook

Concept novels TaeKook  ( III )Where stories live. Discover now