YC : Episode 08 ( 2|2 )

228 22 4
                                    

ភាគទី ០៨...
( 2|2 )

  <  Trip : ថ្ងៃទី 6  >

   Jungkook អង្គុយលេងក្រចកដៃនៅលើពូក សញ្ចឹងគិតពីអ្វីដែលសង្សារចាស់បានប្រាប់កាលពីថ្ងៃមិញនេះ...!!

« កើតអីហ្អឹម?? » Taehyung

« គឺ...Jimin គេសូមអោយអូនទៅជួបគេនៅឆ្នេរសមុទ្រ!! ហើយអូនក៏កំពុងគិតថាគួរទៅដែរទេ? » Jungkook

« ចឹងអូនចង់ទៅជួបគេទេ? »
Taehyung សសៀរចូលទៅអង្គុយក្បែរ គេសម្លឹងចូលទៅក្នុងកែវភ្នែករបស់រាងតូច ចង់ឆ្លើយយ៉ាងមិចក៏បានកុហកឬការពិត គ្រាន់តែដឹងថា កែវភ្នែកមួយនេះមិនអាចកុហកគេបានឡើយ ។
ហើយចម្លើយដែលទទួលបានគឺ ចង់ទៅ!!

« អត់...អត់ដឹងទេ » Jungkook

« សម្លឹងមើលមុខរបស់បងវិញមក...អូនដឹងទេ ថាកែវភ្នែករបស់អូនកុហកបងមិនបានទេ!! បើអូនចង់ទៅជួបគេ បងក៏គ្មានបញ្ហាដែរ » Taehyung

« Tae~~~ » Jungkook

« កុំហាមចិត្តខ្លួនឯង ចង់ធ្វើអ្វីក៏ធ្វើទៅសំខាន់អោយតែខ្លួនឯងមានក្ដីសុខ...!! អូនដឹងទេថាបងគ្មានអ្នកណាក្រៅពីអូនទេ គឺអូនតែម្នាក់ប៉ុណ្ណោះ ហើយបងព្រមធ្វើនិងលះបង់អ្វីៗគ្រប់យ៉ាងដើម្បីស្នាមញញឹមដ៏ស្រស់ស្អាតដែលអូនតែងតែបង្ហាញនៅលើផ្ទៃមុខ ចាំសម្ដីរបស់បងបានទេ? កុំខ្លាចថាបងខឹង បើអូនចង់ផ្ដល់ឱកាសអោយគេ បងគឺជាអ្នកដែលដឹកដៃអូនដើរទៅរកគេដោយខ្លួនឯង » Taehyung

« មិច...មិចបានជាបងល្អបែបនេះ Tae?? ធ្វើបែបនេះ អូនមិនដាច់ចិត្តទៅទេ » Jungkook

« ក្ដីសុខរបស់អូនក៏ជាក្ដីសុខរបស់បងដូចគ្នា ទោះបីអ្នកឈរនៅក្បែរអូនមិនមែនជាបងក៏ដោយ...សូម្បីតែម្នាក់នោះនៅតែជា Jimin!! បហ៊ាននឹងលះបង់ សូមត្រឹមអោយបងប្រាកដចិត្តសិនថាគេផ្លាស់ប្ដូរមកធ្វើជាមនុស្សល្អ ដែលសាកសមនឹងទទួលបានឱកាសពីអូន មើលថែអូន » Taehyung

« Okay...អូននឹងទៅ...តែ...អូនចង់អោយបងទៅជាមួយអូនដូចគ្នា » Jungkook

« បាន តែបងសូមងូតទឹកមុនសិន អូនចុះទៅជួបគេមុនចុះ បន្តិចទៀតបងតាមទៅពីក្រោយ » Taehyung

« Okay...អូនទៅហើយណា »
Jungkook ស្ទុះក្រោកឡើងដើរចេញពីបន្ទប់ដើម្បីទៅរកសង្សារចាស់ ដោយមិនភ្លេចនឹងងាកមើលមុខសង្សារថ្មីទាំងអារម្មណ៍ច្របូកច្របល់លាយឡំចូលគ្នាជាច្រើន ។
ហេតុអីជីវិតស្នេហាមួយនេះវារញ៉េរញ៉ៃខ្លាំងបែបនេះ? មុនដំបូងវាមានបញ្ហាប្រោះតែគ្មានភាពស្មោះត្រង់អោយគ្នា  ដល់ពេលបែកគ្នាហើយក៏នៅតែមិនដាច់ស្រេចបន្ថែមទៀត!!

Concept novels TaeKook  ( III )Where stories live. Discover now