ជួបស្នេហ៍ចៃដន្យ : Episode 04 ( 1|2 )

161 25 6
                                    

ភាគទី ០៤...

មួយរយៈក្រោយមក
ញ៉ាំតិចៗក៏ត្រូវចាយលុយច្រើនដែរ រកតែម្នាក់ឯង Jungkook ទប់ទល់មិនរួចឡើយ ទើប Taehyung ក៏សម្រេចចិត្តថានឹងចូលទៅធ្វើការនៅហាងកាហ្វេជាមួយនឹងរាងតូចដែរ ដើម្បីជួយសម្រាលបន្ទុកគ្នា ។

« អួយ៎...សង្ហារសម្បើមណាស់ »
Jungkook រៀបចំស្លៀកពាក់និងសិតសក់អោយរាងក្រាស់ផង សរសើរមិនអោយដាច់ពីមាត់ផង រាល់ថ្ងៃនេះមិនមែនត្រឹមតែមើលថែនិងធ្វើអាហារអោយញ៉ាំទេ ងូតទឹកហើយឆ្លៀតស្លៀកពាក់អោយទៀតផង ឡើងដូចម៉ែកូនចឹង ។

« ហិហិ មកពីម្សិលមិញបានញ៉ាំការ៉េម »
Taehyung ញញឹមស្ញេញនឹកដល់ពេលដែលបានញ៉ាំការ៉េមរសជាតិស្រ្តបឺរីអស់មួយកែវកាលពីម្សិលមិញ ហូយ៎ មានក្ដីសុខជាទីបំផុតហើយដឹងទេ?? ឆ្ងាញ់សាឡប់!!

« វាមិនដែល!! គ្រាន់តែញ៉ាំការ៉េមមួយកែវសោះធ្វើអោយសង្ហារបានយ៉ាងមិច? »
នៅជាមួយគ្នាយូរគួរសមដែរតែថា Jungkook មិនឃើញរាងក្រាស់ប្ដូរចរិតមកជាចាស់ទុំអ្វីបន្តិចសោះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែដូចកូនក្មេងទៅយ៉ាងមិចទេ ។
ជាពិសេសគឺថាប៉ិនបោកតែហ្មង...ពូកែណាស់អាខាងលួងលោមសូមស៊ី!!

« បើមិនជឿ ល្ងាចនេះពេលចេញពីធ្វើការ នាំខ្ញុំទៅញ៉ាំការ៉េមម្ដងទៀតទៅ » Taehyung

« កុំចង់មកបោកអោយសោះ!! មួយអាទិត្យនាំទៅញ៉ាំតែម្ដងនោះទេ »
សន្យានឹងគ្នារួចហើយថានាំទៅបានតែម្ដងក្នុងមួយសប្តាហ៍ព្រោះ Jungkook មិនសូវមានលុយច្រើនឡើយ តែថារាងក្រាស់ក្បា់ខូច ចេះតែបន្លំបោកទៅរហូត ។

« ហាហា!! និយាយលេង...មិនអីចាំអាទិត្យក្រោយក៏បាន សំខាន់អោយតែបានទៅជាមួយ Kookie »
ការ៉េមវាឆ្ងាញ់ស្រាប់ទៅហើយ តែ Taehyung គិតថាវាកាន់តែឆ្ងាញ់ទៅទៀតបើសិនជាបានញ៉ាំជាមួយនឹងរាងតូចរួចក៏អង្គុយមើលព្រញអាទិត្យលិចជាមួយគ្នានៅមាត់ទន្លេដូចជាកាលពីម្សិលមិញនេះ ។

« ឯងនេះប៉ិនណាស់ខាងនិយាយផ្អែមល្ហែម!! »
ប៉ុន្មានខែដែលនៅជាមួយគ្នាមកនេះ Jungkook ក្រហមថ្ពាល់រត់ចូលក្នុងមួយក្រលំជិតក្បាលតែញយនឹងឯង ដោយសារទប់ទល់នឹងសម្ដីផ្អែមល្ហែមញ៉ែញងដោយមិនបានតាំងចិត្តរបស់ Taehyung លែងរួច។

Concept novels TaeKook  ( III )Where stories live. Discover now