AINM : Episode 03 ( 1|2 )

205 21 4
                                    

Epiosde 03

« ខិត!! ទ្រាំមិនបានទេ ដាក់មួយសិន..  »
ដេករកតែកន្លែងធំ ចូលចិត្តត្រដាងដៃទាំងសងខាងស៊ីអស់កន្លែងពេញមួយលើគ្រែ Jungkook រុញរាងក្រាស់ចេញ កាន់តែឆ្ងាយទៅៗ ដើម្បីអោយខ្លួនឯងរមៀលបានមួយជុំ ។
តែអ្វីដែលខ្លាំងជាងនឹងទៀតគឺថានៅសុខៗ ស្រាប់តែដាក់ Taehyung មួយដៃចំកណ្ដាលមាត់ !!

« អូយ៎...Koo »
សាច់កម្មណាស់ដែលបានប្រពន្ធក្មេង!!
Taehyung ត្រូវមីកូនទន្សាយធាក់មួយជើង ធ្លាក់ពីលើគ្រែក្ដុកលឺសូរតែផាំង មិនដឹងជាបាក់ឆ្អឹងជំនីរអស់ប៉ុន្មានកំណាត់ ហើយត្រូវវះកាត់ប៉ុន្មានថ្នេរ?

« ហ្អាយ.. អ្នកណា...អ្នកណាធ្វើស្អីលឺសូរក្ដុងក្ដាំងនឹង? ភ្ញាក់ពីយល់សប្តិល្អអស់!! »
និយាយទៅដែលខំបញ្រ្ចៀតមិញនេះគឺ Jungkook មិនដឹងខ្លួនទេ ដេកមមើរប៉ុណ្ណោះ មមើរធាក់ប្ដី មមើរទះប្ដីបែកមាត់ !!

« បង...ជាបងទេ... »
Taehyung នៅអាចញញឹមដាក់ប្រពន្ធបានទៀតផង ទោះបីជាមានអារម្មណ៍ថាដូចជាថ្លោះចង្កេះក៏ដោយ សុខចិតកតឈឺខ្លួនចុះអោយតែប្រពន្ធក្មេងបានគេងលក់ស្រួល ប្ដីចាស់នេះមិនមានបញ្ហាទេ ។
អួយ៎!! តែហៅគ្នា អូនបងហើយឬ?? ចាស៎ ហៅយូរហើយ គ្រាន់តែខ្ញុំអ្នកសរសេរខ្ចិលរៀបរាប់ប្រាប់ថាព្រមព្រៀងនឹងគ្នាតាំងពីពេលណា!! ប្រើភាសាអូនបងមែន តែ Taehyung មិនទាន់បានសារភាពទេថាស្រឡាញ់រាងតូច ។

« Tae...បងទៅដេកអ្វីនឹងលើឥដ្ឋ? » Jungkook

( ដេកលើឥដ្ឋមុខស្អាតរបស់វាអី? ធាក់អញមកសោះ!! បើមិនគិតថាជាគូដណ្ដឹងនឹងគ្នាទេ អញចាប់បោកហើយ.. )
Taehyung គិតនៅក្នុងចិត្ត មិនអាចនិយាយចេញមកក្រៅបានព្រោះខ្លាចអ្នកខ្លះវាចាប់បោចរយះដល់លលា៍ក្បាល!!

« អូនគេងវិញទៅ..សូមទោសដែលបងធ្វើអោយភ្ញាក់ »
មិនមែនត្រឹមតែមិនរករឿងការដែលធ្វើអោយខ្លួនឯងធ្លាក់ពីលើគ្រែនោះទេតែ Taehyung បែរជាសូមទោស Jungkook ទៅវិញដែលធ្វើអោយភ្ញាក់ពីគេង ដាច់យល់សប្តិល្អអស់!!
អួយ៎.. សុភាពបុរស ល្អណាស់លោកអើយ ទោះអាយុ 34 ឆ្នាំលើស Jungkook ដល់ទៅ 10 ឆ្នាំក៏មិនថ្វីដែរ សង្ហារសឹងស្លាប់ហើយល្អលើសប្រុសដទៃទៀត ទៅខ្វល់ស្អី? យកធ្វើប្ដីក៏មិនខាត បោះបង់ចោលទើបមិនចំណេញ ។

Concept novels TaeKook  ( III )Where stories live. Discover now