Ex-Bf : Episode 09 ( 1|2 )

85 10 1
                                    

ភាគទី ០៩...

<  Skip  >
 

ក្រុមមិត្តកំលោះសង្ហារៗទាំង 3 នាក់បានណាត់គ្នាមកពិភាក្សាគ្នានៅឯហាងកាហ្វេយ៉ាង Chill តែម្ដង ប៉ុន្តែមើលតែទឹកមុខចុះក៏ដឹងថាស្រ្តេសក្នុងការគិតពីរឿងអ្វីមួយដែរ ។

« ជឿអញ!! បើហែងចង់អោយវារ៉ូមែនទិច ធ្វើវានៅមាត់សមុទ្រ រៀបចំកន្លែងពិធីអោយវាមើលទៅស្អាតប្លែកបំផុត អញធានាថាមួយប្រទេសនេះនឹងចងចាំពិធីរៀបការរវាងកូនប្រុសត្រកូល Kim &  Lee ទុករាប់ឆ្នាំឯណោះ » Jin

« កុំជឿ មិនដឹងជាទៅធ្វើនៅមាត់សមុទ្ររកស្អី?? ធ្វើនៅ Hall មិនចឹងទេធ្វើនៅភូមិគ្រឹះត្រកូល Kim តែហ្មងទៅ តាំងលម្អពិធីដោយផ្កាស្រស់រាប់ម៉ឺនទង ទើបវាស្អាតហើយមើលទៅអស្ចារ្យបំផុត ចំណាយខ្ទង់លានទៅ » Jimin

« សុំគេរៀបការអោយតែបានសិនទៅចាំមកគិតហ្អា៎...!! ធ្វើដល់កូនមហាសេដ្ឋីលំដាប់ប្រទេស គ្រាន់តែរឿងរៀបការមួយសោះក៏មកអង្គុយប្រកែកគ្នាឡើងផ្អើលហាងកាហ្វេដែរ សំខាន់អោយតែហែងមានលុយ ហែងចង់អោយស្អាត អោយឡូយអស្ចារ្យប្រណិតយ៉ាងណាក៏ប្រាប់អ្នករៀបចំទៅ » Yoongi

« និយាយដូចវាក៏ត្រូវដែរវើយ អោយតែមានលុយហុចអោយគេ ចង់ស្អាតក៏បានស្អាតដូចចិត្តនឹង!! គំនិតមិនខ្វះទេ អោយតែមានលុយគ្រប់ » Jin

« អឺ!! ចង់បានយ៉ាងមិចក៏បានអោយតែមានលុយ ចឹងអញអត់ខ្វល់ទេ តែត្រូវទៅសួរប្រពន្ធសិនថាចង់បានបែបណា? ដូច្នេះជំហានដំបូងគឺ សុំរៀបការ »
Taehyung បើកភ្នែកភ្លឹះៗ ងើបសម្លឹងមើលមុខមិត្តទាំងបីឆ្លាស់គ្នាម្នាក់ម្ដងៗបញ្ជាក់ប្រាប់ថាត្រូវការគំនិតនិងចង់បានយោបល់ជាច្រើន ព្រោះគេនឹកអ្វីមិនចេញឡើយ ទាល់គំនិតមិនដឹងថាត្រូវសុំរាងតូចរៀបការយ៉ាងមិចទើបវាសម វាល្អ ។

« យ៉ាងមិច?? នេះកុំប្រាប់ណាវើយថាហែងដឹងថាត្រូវធ្វើយ៉ាងមិចដើម្បីទៅសុំគេរៀបការ!! » Jimin

« បើអញដឹងនោះចាំបាច់មកអង្គុយសម្លឹងមុខពួកហែងទៅវិញទៅមកធ្វើអី? » Taehyung

« ងាប់ហើយ!! អានេះមានឈ្មោះដល់ទៅជា Badboy លំដាប់ប្រទេស ញ៉ែអស់គ្រប់ប្រុសស្រីពេញនគរ បោកប្រាស់ចិត្តកូនគេមិនខ្ចីខ្វល់ លេងហើយបោះចោលៗ---តែពេលនេះបែរជាមិនចេះគ្រាន់តែលុតជង្គង់លើកចិញ្ចៀនសុំប្រពន្ធរៀបការ អញស្លុតចិត្តខ្លាំងណាស់អា Tae មិត្តសម្លាញ់អើយ » Yoongi

Concept novels TaeKook  ( III )Where stories live. Discover now