ជួបស្នេហ៍ចៃដន្យ : Episode 09 ( 2|2 )

225 24 7
                                    

ភាគទី ០៩...
( 2|2 )

[ Lssi : អ្នកសរសេរ ឈឺ ចឹងហៃ ក៏បាត់ក្បាលដូចអំពិលអំពែក រឿងថ្មីក៏សរសេរមិនហើយ ពិបាកវេទនាក្នុងជីវិតដល់ហើយ🌚✌️ ចឹងហើយអ្នកអានក៏ទ្រាំៗទៅណា ]
   <  Skip  >

   ថាមែនៗ!!
ជិះកាណូតឆ្លងមកដល់កោះនេះភ្លាមក៏បានឃើញ Jaehyun កំពុងតែដើរកាន់ដៃ Taeyong សាសងគ្នានៅលើឆ្នេរសមុទ្រយ៉ាងញញឹមញញែមមានក្ដីសុខ...តែប៉ុណ្ណេះក៏ដឹងបាត់ហើយថា Jungkook ក៏នៅទីនេះដូចគ្នា ។

« Shittt---- »
និយាយរួមទៅកម្មជាមួយតែអានឹងម្នាក់ទេ!!
គូស្នេហ៍ Jaeyong កំពុងតែសម្លឹងមើលមុខគ្នាដោយក្ដីស្រឡាញ់ម្នាកៗអោនមុខកាន់តែជិតបន្តិចម្ដងៗ ខ្វះតែប៉ុន្មាន cm ទៀតក៏ត្រូវថើបក្នាទៅហើយ ។
តែវាស៊យត្រង់ថា Taehyung ហក់ចេញមកពីប្រឡោះណាមិនដឹង ជ្រុលជើងទាត់ Jaehyun ដួលផ្កាប់មុខ ស៊ីដីបានសម្រេច ។

« រួចអាឡប់ណាទាត់អញ?? » Jaehyun

« អញអ្នកទាត់ហែងមានបញ្ហាទេ មាត់វៀច? កុំស៊ីម៉ោងច្រើនពេកវើយ ប្រាប់មក ប្រពន្ធអញនៅឯណា? »
កាលពីមុន ពេលជា TaeTae  ក៏និយាយជាមួយសុទ្ធតែពាក្យថា ឯង&ខ្ញុំ តែដល់ពេលនេះជា V គឺថា  អញ&ហែង  យកហ្មង អត់មានស្លូតៗ ពេបមាត់ជាមួយទេ ។

« អញហែង ដាច់សាច់ហ្មង!! ហៅអញថា  មាត់វៀច បែបនេះច្បាស់ណាស់ថាហែងចាំវិញហើយ... » Jaehyun

« ពួកលោកនិយាយជាមួយគ្នាអោយពីរោះស្ដាប់បន្តិចទៅមើល៎...លេងអញហែង ចឹងហ្មង?? » Taeyong

« ហ៊ើយ!!! ធុញណាស់ នេះមិនមែនជាពេលមកប្រដៅអប់រំស្អីទេ បើថាមិនប្រាប់អោយលឿនៗនោះ អញដាក់គ្រាប់បែកបំផ្ទុះកោះចោលឥឡូវហើយ » Taehyung

« យី!! អានេះចិត្តឆៅមែន...អឺ...Jungkook នៅក្នុងផ្ទះ  បន្ទប់ដដែលនឹងឯង នៅចាំមែនទេ? តែថាមុននឹងចូលទៅក្នុងក៏រកមើលនៅសួនសិនទៅ ព្រោះពេលល្ងាចៗបែបនេះគេចូលចិត្តចេញមកលេងជាមួយសត្វចិញ្ចឹម » Jaehyun

« ល្អ!! អរគុណហើយ...បន្តញ៉ែគ្នាយ៉ាងផ្អែមល្ហែមទៀតចុះ មិនរំខានទៀតទេ!! តោះ~~~ »
Taehyung វ៉ៃស្មា Jaehyun តិចៗ មុននឹងងាកទៅអោយសញ្ញាហៅកូនចៅទាំងបីនាក់អោយដើរតាមខ្លួនចូលទៅខាងក្នុងផ្ទះតាមរក Jungkook បន្តទៀត ។

Concept novels TaeKook  ( III )Where stories live. Discover now