ជួបស្នេហ៍ចៃដន្យ : Episode 08 ( 1|2 )

159 21 3
                                    

ភាគទី ០៨...

   <  2 សប្តាហ៍ក្រោយមក  >

   មនុស្សយើងវាផ្លាស់ប្ដូរលឿនជាងរន្ទះបាញ់ទៅទៀត ពាក្យមួយនេះគឺជឿហើយ...ពីមុនធ្លាប់តែញញឹមច្រើនគ្រប់ពេលវេលា  មានចរិតដូចកូនក្មេងគួរអោយស្រឡាញ់ តែពេលនេះ Taehyung ម្នាក់នោះក៏រលាយបាត់ ។

2 សប្តាហ៍ដែល Jungkook ត្រូវអ្នកស្រី Yuna អោយមករស់នៅជាមួយគ្នាបណ្ដោះអាសន្ន វាប្រៀបដូចជាពេលវេលានៃសេចក្ដីឈឺចាប់ដែលគេមិនធ្លាប់ជួបប្រទះក្នុងជីវិត!!
ក្មេងម្នាក់ដែលធ្លាប់តែញញឹមដាក់គេ ពេលនេះក៏តែងតែរក្សាទឹកមុខមាំដាក់គេជំនួសវិញ  សម្លេងដែលធ្លាប់តែនិយាយគ្នាលេងក៏លែងបានលឺ...។

« ញ៉ាំអាហារពេលព្រឹកបន្តិចទៅ ឯងមិនអាច Skip ចោលរាល់ថ្ងៃនោះទេ ប្រយ័ត្នឈឺក្រពះ »
វាក្លាយទៅជាទម្លាប់ដែល Jungkook ត្រូវក្រោកពីម៉ោង 5 ដើម្បីធ្វើអាហារពេលព្រឹក រួចក៏អង្គុយស្ទាក់ឃាត់ Taehyung មិនចឹងទេប្រុសម្នាក់នោះច្បាស់ជាមិនញ៉ាំ ហើយក៏ចេញទៅធ្វើការបាត់ ។

« ឈឺឬមិនឈឺជាក្រពះរបស់ខ្ញុំ...ហើយឯងវិញ អ្នកណាអនុញ្ញាតិអោយហៅខ្ញុំថា 'ឯង' ? »
មុខមាំ ចរិតកាច សោះកក្រោះ គឺជា Taehyung ពិតប្រាកដ ដែលមិនមែនជា TaeTae ដែលបានបាត់បង់ការចងចាំហើយរស់នៅជាមួយនឹង Jungkook ក្នុងផ្ទះតូចៗពីមុននោះទេ ។

« ព្រោះ...ពីមុនខ្ញុំក៏ហៅបែបនេះ » Jungkook

« មិនដឹងជាពេលណានោះទេ ខ្ញុំប្រាប់ហើយថាមិនស្គាល់ឯង...ហើយឯងក៏គ្មានសិទ្ធិមកហៅខ្ញុំបែបវ៉ៃស្មើ » Taehyung

« ខ្ញុំដឹងហើយ!! តែលោកនៅញ៉ាំសិនចាំទៅធ្វើការមិនបានទេឬ? ខ្ញុំខំភ្ញាក់ពីព្រលឹមមកធ្វើណា » Jungkook

« អ្នកណាប្រើ?? ជៀសផ្លូវ... »
Taehyung ទាញកូនកន្សែងតូចមួយេញពីក្នុងហោប៉ៅ មកកាន់ទ្រាប់ដៃដើម្បើរុញរាងតូចអោយចេញពីផ្លូវដែលគេត្រូវដើរ--ប៉ុណ្ណេះយល់ហើយមែនទេ? ថាគេបង្ហាញអាការៈថា ខ្ពើម ។

« គ្រាន់តែគេមិនទាន់ចាំខ្ញុំបានប៉ុណ្ណោះ បើពេលណាដែលគេចងចាំវិញនោះ គេច្បាស់ជាមិនធ្វើខ្លួនបែបនេះដាក់ខ្ញុំនោះទេ »
Jungkook បានត្រឹមឈរពេបមាត់ទប់ទឹកភ្នែក ហើយក៏គិតពីភាពវិជ្ជមានជានិច្ចចំពោះរាងក្រាស់ ។
គេដឹងថាពីអតីតកាល Taehyung ឆ្លងកាត់អ្វីខ្លះ ទើបគេមិនដែលប្រកាន់ពីទង្វើរដែលរាងក្រាស់ធ្វើដាក់ឡើយ!!

Concept novels TaeKook  ( III )Where stories live. Discover now