ជួបស្នេហ៍ចៃដន្យ : Episode 03 ( 1|2 )

173 25 10
                                    

ភាគទី ០៣...

« នេះមើលងាយហ្អ៎?? » Taehyung

« គ្មានទេ--- »
Jungkook ឆ្លើយទាំងអោនមុខលួចញញឹមក្នុងក្រឡោះកញ្ចឹងករបស់រាងក្រាស់ គេមិនមែនចង់បំបាក់ទឹកចិត្តឡើយ តែវាគួរអោយចង់សើចពិតៗ ។

« មិនជឿទេឬ ថាខ្ញុំអាចការពារឯងបាន? » Taehyung

« អឹម...ជៀក៏ជឿណា »
គេថាចេះតែអឺអើតាមក្មេងទៅ ព្រោះមិនចឹងទេអត់បានធ្វើអ្វីឡើយ អង្គុយចាំសតែស្ដាប់ពាក្យសម្ដីបូរបាច់ទៅបានហើយ!!
Jungkook ព្រមចាញ់ ដើម្បីអោយបានដេក...ទោះមិនជឿ ក៏មិនអាច say no ដែរ ។

« ទោះវ៉ៃមិនឈ្នះក៏ខ្ញុំសុខចិត្តឈររងអោយឯងដែរ...ចឹងហើយកុំភ័យអី ស្ករគ្រាប់ខ្ញុំនឹងទៅលួចអោយវិញ ថែមទាំងឈរពាំងមិនអោយពួកគេវ៉ៃឯងទៀតផង » Taehyung

« អូ៎...គិតថាខ្លួនឯងជាផ្ទាំងស៊ីបឬ? »
ពីរដងហើយដែល Jungkook រំជួលចិត្តព្រោះសម្ដីមនុស្សធំចរិតក្មេងម្នាក់នេះ!!
គេព្យាយាមលាក់បាំងមិនបង្ហាញឡើយថាសប្បាយចិត្ត ព្រោះមនុស្សដូចជា Jungkook មិនមែនងាយនឹងទទួលយកអ្នកណាចូលមកក្នុងជីវិត កាន់តែមិនងាយក្នុងការស្រឡាញ់  ប៉ុន្តែពេលនេះ~~អាក្មេងម្នាក់នេះវាធ្វើអោយបេះដូងរង្គើរសម្បើមណាស់ ។

« មិនមែនផ្ទាំងស៊ីប ក៏ធ្វើបានដែរ » Taehyung

« មានដែរឆ្លុះកញ្ចក់មើលមុខសង្ហារៗរបស់ខ្លួនឯងអត់? បើឈរអោយគេវ៉ៃហ្រ្វីៗ មិនស្ដាយទេ?? » Jungkook

« ហ្អក?? ខ្ញុំសង្ហារ?? » Taehyung

« ចុម?? ហើយអត់ដឹងទេ? »
Jungkook ចង់ខ្យល់ចាប់!! ព្រះអើយ មុខសង្ហារនេះគ្រាន់តែស្រីៗឃើញសង្ស័យតែរត់ដណ្ដើមគ្នាពេញទាំងក្រុងហើយទេដឹង រួចម្ចាស់សមីខ្លួនអត់ដឹងថាខ្លួនឯងសង្ហារទេ??

« មិនដឹងទេថាខ្ញុំសង្ហារ ដឹងត្រឹមថា Kookie ស្អាតតែប៉ុណ្ណឹង.... » Taehyung

« អឺស!! ដេកទៅធុញណាស់!! »
មួយភ្លែតនេះមិនដឹងជាញ៉ែអស់ប៉ុន្មានដង...។
Jungkook លើកដៃទៅបិទភ្នែកអោយដេក មិនចឹងទេយប់នេះបញ្ឈរភ្នែកមួយយប់ទល់ភ្លឺចាំតែស្ដាប់ពាក្យញ៉ែទៅបានហើយ!!
មនុស្សស្អីក៏ប៉ិនសម្បើមម្ល៉េះ??

Concept novels TaeKook  ( III )Where stories live. Discover now