ជួបស្នេហ៍ចៃដន្យ : Episode 04 ( 2|2 )

149 25 4
                                    

ភាគទី ០៤...

   ទឹង!!
ហួសចិត្តមិនទាន់បានមួយវិនាទីផង កណ្ដឹងផ្ទះក៏រោទិ៍ឡើងដាស់អារម្មណ៍ Jungkook អោយដើរទៅបើកទ្វារភ្លាមៗ ហើយនេះអីគ្មានអ្នកណាមករកក្រៅពីមិត្តសម្លាញ់ទេ ។

« Hello~~ខានមកលេងឯងយូរហើយ!! »
Jaehyun កំលោះសង្ហារឆាបស្នេហ៍ប្រចាំសកលវិទ្យាល័យ ដែលជាមិត្តសម្លាញ់តែម្នាក់របស់ Jungkook ។
ពួកគេទាំងពីរនាក់ស្គាល់គ្នាយូរមកហើយ ឧស្សាហ៍ទៅគេងផ្ទះគ្នាទៅវិញទៅមកខ្លាំងណាស់!!

« អាវ៎...ឯងមកវិញតាំងពីកាល? »
Jungkook ឃើញមុខអាមិត្តកំហូចហើយក៏ភ្ញាក់ផ្អើលតែមុនភ្លេចនឹងហក់អោបដោយក្ដីនឹករលឹកនោះទេ ព្រោះ Jaehyun ទៅប៉ារីសរយៈពេលជាងមួយខែមកហើយ តែដល់ពេលមកវិញបែរជាគ្មានផ្ដល់ដំណឹងអោយទាល់តែសោះ ។

« មកវិញកាលពីព្រឹកមិញ មកដល់ភ្លាមក៏ប្រញាប់ងូតទឹកផ្លាស់ខោអាវមករកឯង » Jaehyun

« ហេតុអីមិនប្រាប់? នឹងអាលបានខ្ញុំទៅទទួលឯងនៅប្រលានយន្តហោះ » Jungkook

« ខ្ញុំចង់ Surprise!! ហើយមកនេះក៏មានបំណងថានឹងបបួលឯងទៅលេងកោះរបស់លោកតាខ្ញុំនៅតាមខេត្តអោយបាន បី-បួន ថ្ងៃនឹងណា » Jaehyun

« ដើរលេងនៅប៉ារីស មិនហត់ទេឬ? មកវិញភ្លាម ក៏បបួលខ្ញុំទៅលេងកោះបន្ត? » Jungkook

« នឹកឯងពេកចឹងហើយ...ទៅឬអត់? ទោះមិនទៅក៏ខ្ញុំលីទៅដែរណា បដិសេធមិនបានទេ » Jaehyun

« អឹម!! តែខ្ញុំត្រូវយក Tae ទៅដែរ »
Jungkook ងាកខ្លួនបន្តិចដើម្បីបង្ហាញអាកំលោះសង្ហារដែលកំពុងតែអង្គុយពេបមាត់ជ្រេញ សម្លក់មើល Jaehyun តាំងតែពីវិនាទីដំបូងដែលដើរចូលមកដល់ក្នុងផ្ទះ ។

« Okay...យកអាល្អិតនឹងទៅជាមួយក៏បាន »
Jaehyun ឆ្លើយតបនឹងមិត្តវិញដោយស្នាមញញឹមសុភាពៗ តែក៏បែរទៅញាក់ចិញ្ចើមឌឺអោយ Taehyung យ៉ាងកំហូចតែម្ដង!! ហាហា កុំថាគេមើលមិនដឹងអី ទោះបីអាម្នាក់នោះវាមានចរិតដូចកូនក្មេងមែន តែគេមើលដឹងថាអាល្អិតម្នាក់នឹងមានចិត្តលើ មិត្តរបស់គេ ។

« អ្នកណាអាល្អិត? ខ្ញុំឈ្មោះ Tae~អាមាត់វៀច »
អាឈ្មោះហៅក្រៅបែបនឹងហើយ Taehyung ក្ដៅស្លឹកត្រចៀកតែម្ដង ស្អប់ណាស់ទាំងមុខនិងសម្ដីឆ្កែ...!!
បាត់ទៅប៉ារីសមួយខែ គេរស់នៅស្រួលចិត្តសឹងស្លាប់ តែដល់ឥឡូវមកវិញក៏ត្រូវតឹងទ្រូងទៀតហើយ ព្រោះអាមាត់វៀចមួយនេះ វាធ្វើខ្លួនដូចជាអត់មានការងារធ្វើ ដើរលេងផ្ទះគេឯងរាល់ថ្ងៃ ពិសេសគឺនៅអោយស្អិតជាប់ Jungkook គ្រប់ពេល ។

Concept novels TaeKook  ( III )Where stories live. Discover now