Heartbeat : Episode 06 ( 2|2 )

68 11 3
                                    

ភាគទី ០៦...

< Skip >

សល់តែប៉ុន្មាននាទីទៀតប៉ុណ្ណោះការវះកាត់នឹងចាប់ផ្ដើមហើយ ពេលនេះ Jungkook អង្គុយលើគ្រែពេទ្យក្នុងឈុតអ្នកជំងឺ ដោយមានក្រុមគ្រួសារនៅនិយាយលើកទឹកចិត្ត ។

« Chill ទៅសប្បាយៗ រង់ចាំត្រឡប់មកវិញជាមួយនឹងភាពជោគជ័យនៃការវះកាត់ណា...បងបានអោយគេរៀបចំបាច់ផ្កាកុលាបសម្រាប់ស្វាគមន៍ឯងរួចហើយ សប្តាហ៍ក្រោយនឹងបញ្ជូនមកដល់ » Jiyeon

« ស៊ូៗណា hyung ខ្ញុំកម្ម៉ង់អោយចុងភៅធ្វើនំ Macaron និង Milk Tea អោយច្រើនណាស់ » Soobin

« ខ្ញុំគ្មានអ្វីនិយាយទេ...តែថាខ្ញុំបានទិញ Camera ថ្មីមួយមកអោយជាកាដូ ព្រោះដឹងថា Hyung កាលពីមុនក៏ចូលចិត្តការថតរូបដែរ » Yeonjun

« អរគុណគ្រប់គ្នាហើយដែលនៅលើកទឹកចិត្តខ្ញុំ ជាពិសេសគឺកាដូដែលបានត្រៀមអោយ...!! ចុះ TaeTae វិញគ្មានអ្វីប្រាប់ទេឬ? »
មួយម៉ោងចុងក្រោយនេះទាំងប៉ាម៉ាក់ ពូមីង បងស្រី ប្អូនប្រុសនិងអង្គរក្សផ្សេងៗទៀតសុទ្ធតែមកជូនពរ លើកទឹកចិត្ត និយាយប្រាប់ថាមានកាដូអោយគ្រប់ៗគ្នានៅឡើយតែរាងក្រាស់ទេ Jungkook ខំអង្គុយចាំ តែមិនលឺនិយាយអ្វីមួយម៉ាត់ ។
សង្ស័យតែគ្មានស្អីអោយទេដឹង?? ប្រុសចម្កួតនេះ ពិតជាគួរអោយចង់ខោកក្បាលពិតមែន!!

« ខ្ញុំឬ?? មិចបានថាអត់ អនាគតសង្សារទាំងមូល!! ចាំពេលបើកក្រណាត់ចេញពីភ្នែក ខ្ញុំយកកាដូមកអោយដល់ដៃបានឃើញភ្លាមៗតែហ្មង តែពេលនេះចាំសិន មិនទាន់ប្រាប់ទេព្រោះចង់ Surprise » Taehyung

« ហូ៎...ប្រហែលជារបស់ដែលមានតម្លៃណាស់ហើយទើបរង់ចាំ Surprise បែបនេះ ខ្ញុំទន្ទឹងរង់ចាំមើលជំនួស!! » Soobin

« អឺ..!! ក្មេងៗបងគិតថាយើងគួរតែចុះទៅខាងក្រោមរកទិញអ្វីមកទុកញ៉ាំកំឡុងពេលរង់ចាំ Jungkook ចេញពីបន្ទប់វះកាត់វិញល្អជាង ពេលវេលាសល់មិនច្រើនទៀតទេ អោយពីរនាក់គេបាននៅនិយាយគ្នាស្ងាត់ៗចុះ » Jiyeon

« ខ្ញុំក៏គិតចឹងដែរ--- » Yeonjun

« អេ៎...តែថាខ្ញុំ.... »
មិនទាន់ចង់ទៅទេព្រោះ Soobin ចង់នៅមើលថាពីរនាក់នេះគេនឹងនិយាយអ្វីជាមួយគ្នាខ្លះ ស្ដាប់ទៅវារំភើប រំជើបរំជួលដល់ថ្នាក់ណា---ក៏ដឹងថាការវះកាត់នេះមានសង្ឃឹមថាជោគជ័យ 80% ។
បើបានជោគជ័យដូចការរំពឹងទុកពិតមែននោះ Jungkook ច្បាស់ជាអាចមើលឃើញម្ដងទៀត តែបើលើកនេះបរាជ័យច្បាស់ណាស់ថា Jungkook គ្មានឱកាសបានមើលឃើញម្ដងទៀតទេ ។ ព្រោះទម្រាំតែអាចរកឃើញកែវភ្នែកដែលត្រូវនឹងគេ គឺត្រូវចាយរយះពេល 10 ឆ្នាំជាងឯណោះ មិនងាយនឹងរកបានឯណា!!

Concept novels TaeKook  ( III )Where stories live. Discover now