Ex-Bf : Episode 04 ( 2|2 )

100 15 1
                                    

ភាគទី ០៤...
( ២|២ )

« ជិតដល់ថ្ងៃ Halloween ហើយ ឆ្នាំនេះមិនដឹងថាត្រូវនៅផ្ទះឬដើរលេង មិនដឹងថាគួរតែងខ្លួនសាមញ្ញឬអត់យ៉ាងមិចទេ គ្រាន់តែគិតក៏ឈឺក្បាល » Jungkook

« រាល់ឆ្នាំដែលដើរលេងអត់? » Taehyung

« ដើរតើស៎...នាំកូនទៅ event ជាមួយនឹងមិត្តរហូត មិនដែលខានទេ តែឆ្នាំនេះត្រឡប់មកកូរ៉េវិញចឹងក៏មិនដឹងថាគួរតែធ្វើអ្វី បាត់មិត្តអស់រលីង » Jungkook

« ចឹងពួកយើងទៅ Event មិត្តរបស់ខ្ញុំទៅ រាល់ឆ្នាំវាក៏ធ្វើកម្មវិធីជប់លៀងអបអរ Halloween ដែរ ចាត់ទុកថាជាការណែនាំអោយស្គាល់គ្នា » Taehyung

« ហើយឯងទៅកម្មវិធីនឹងញឹកញាប់មែនទេ? » Jungkook

« អត់ទេ រាល់ឆ្នាំខ្ញុំដើរលេងឆ្លងជាមួយសង្សារ តែឆ្នាំនេះខ្ញុំចង់នាំ hyung ទៅអោយស្គាល់មិត្តរបស់ខ្ញុំ »
ដែលថាដើរលេងជាមួយសង្សារនឹង គឺមុខខុសគ្នារាល់ឆ្នាំ មិនមែនតែម្នាក់ហើយដើររាល់ឆ្នាំនោះទេព្រោះមនុស្សដូច Taehyung តាំងពីដើមមកមិនដែលត្រឹមត្រូវឡើយ ។
អ្នកណាក៏ស្គាល់ចរិតដែរ ដូច្នេះបើសិនជាដើរៗជួបមុខគ្នាហើយក្រឡេកឃើញមនុស្សដែលបន្ដើរមុខមិនដូចពីមុន ក៏គ្មានអ្វីត្រូវឆ្ងល់ដែរ គឺដឹងស្រាប់ហើយថាវាប្ដូរសង្សារដូចផ្លាស់ប្ដូរខោអាវ ។

« ខ្ញុំត្រូវយកកូនទៅដែរឬមួយក៏ចង់អោយយកគេទៅផ្ញើរអោយប៉ាម៉ាក់មើលអោយមួយភ្លែត? » Jungkook

« ហេតុអីក៏យកទៅផ្ញើរប៉ាម៉ាក់នោះ!! យកគេទៅជាមួយដែរនឹងហើយ បើណែនាំតែប្រពន្ធមិនណែនាំកូន តើអ្នកណាអាចស្គាល់អស់នោះ? » Taehyung

« ក្រែងល៎---- » Jungkook

« Hyung---ឈប់ទៅ គ្មានអ្នកណាប្រកាន់ឬថាអ្វីទេ ហើយបើទោះជាមាន ខ្ញុំក៏មិនទុកមុខអោយគេដែរ!! ប្រាប់ហើយថាខ្ញុំស្រឡាញ់តែទាំងពីរ ទាំងប្រពន្ធនិងកូន រឿងរ៉ាវពីមុនខ្ញុំមិនគិតឡើយ » Taehyung

« ចុះបើគេនិយាយដើមឯងពីក្រោយខ្នងនោះ? បើពួកគេនិយាយថា ក្មេងមិនមែនជាសាច់ឈាមរបស់ខ្លួនឯងផង ក៏ទៅទទួលចិញ្ចើមមើលថែជំនួសអ្នកមុន? » Jungkook

« ក៏អោយគេនិយាយសិនចុះ បើខ្ញុំចាប់បាន ខ្ញុំនឹងចាត់ការតាមក្រោយនឹងបានដាក់អោយបើកមាត់និយាយបែបហ្នឹងលែងចេញម្ដងទៀត » Taehyung

Concept novels TaeKook  ( III )Where stories live. Discover now