YC : Episode 08 ( 1|2 )

218 24 3
                                    

ភាគទី ០៨...

   <  Skip  >

Trip លើកនេះ គ្មានកន្លែងណាអោយទៅក្រៅពីសមុទ្រទេ សូមទោសផង តែជួយអត់បានព្រោះអ្នកសរសេរវាខ្ចិលទៅ Serch រកក្នុង Google ហើយម្យ៉ាងទៀត ភាគច្រើនរឿងណាក៏វាមានវត្តមានរបស់សមុទ្រដែរ !!
Kim Gp តំណាងដោយ Taehyung មកចូលរួម ឯ Jeon Gp ក៏មាន Jungkook ចំណែកឯ Park Gp គឺ Jimin ហើយក៏មាន Jin ដោយមកជាមួយដែរ ។

« ទៅបន្ទប់សម្រាករៀងៗខ្លួនសិនទៅ ពីរម៉ោងក្រោយ ចាំចុះមកជួបគ្នានៅហាងអាហារ... »
Taehyung ទាញវ៉ាលីរបស់ Jungkook ហើយក៏របស់ខ្លួនអូសដើរឡើងជន្ដើរយន្តទៅបន្ទប់សម្រាក ដោយសារធ្វើដំណើរមកហត់ណាស់ហើយ ស្អិតខ្លួនប្រាណ ចង់ងូតទឹកសម្អាតនិងប្ដូរសម្លៀកបំពាក់ដូចគ្នា ។

« Okay... »
Jin អូសកបញអូនប្រុសឡើងទៅដូចគ្នា តែ Jimin ហាក់មិនដាច់អាល័យសោះ រវល់តែតាមសម្លឹងមើល Jungkook ដែលអោបដៃ Taehyung ដើរចេញទៅបាត់ ។

« Hyung អូសខ្ញុំទៅណា?? » Jimin

« ទៅមើលកក់កន្លែងដែលអោយឯងលុតជង្គង់សូមទោសគេ ហើយក៏សូមគេទាក់ទងគ្នាម្ដងទៀតនោះអី » Jin

« ស្លាប់ហើយ...ហេតុអីក៏អូសខ្ញុំទៅទាន់ហន់ម្ល៉េះ? ប្រាប់តាមសម្រួលក៏បាន » Jimin

« អឺ...ក៏ត្រូវរៀបចំអោយវាស្រស់ស្អាតរៀបរយ!! ត្រៀមច្រើនយ៉ាងណាស់ ដូច្នេះនៅថ្ងៃទីប្រាំមួយនៃ Trip នេះឯងក៏ត្រូវសូមទោសគេ » Jin

« Trip នេះមានរយៈពេល មួយសប្តាហ៍ឯណោះ!! មិចបានជាទៅធ្វើអីនៅថ្ងៃទីប្រាំមួយ? ស្អែកនេះមិនបានទេឬ? » Jimin

« ឯងនេះមិនយល់អ្វីទាល់តែសោះ ចាំទាល់តែអោយខ្ញុំពន្យល់គ្រប់រឿង!! ស្ដាប់ណាវើយ...Trip នេះមានច្រើនថ្ងៃ ហើយឯងក៏មិនអាចបោះជំហានលឿនៗបានដែរ សុខចិត្តប្រើថ្ងៃនៅសល់នេះដើម្បីចូលក្បែរគេម្ដងបន្តិចៗ ដើម្បីអោយមានភាពស្និទ្ធស្នាលនិងបង្កើនក្ដីស្រឡាញ់ពីមុនមកវិញ!! សឹមដល់ថ្ងៃទីមួយចាំលេងឈុតធំ ហើយបើបានសម្រេចយ៉ាងណាក៏សល់ពេលមួយថ្ងៃដើរលេងជាមួយគ្នាយ៉ាងរ៉ូមែនទិច រួចសឹមត្រឡប់ទៅវិញចាប់ផ្ដើមទំព័រស្នេហ៍ថ្មី » Jin

« Wow~~!! »
Jimin ស្ដាប់រួចក៏ភ្ញាក់ផ្អើលនឹងផែនការរបស់បងប្រុស នៅជាមួយគ្នាតាំងពីតូចៗមក ក្រៅពីជេរស្ដីប្រដៅ និងឈ្លោះគ្នាដូចឆ្កែឆ្មា Jin មិនដែលចេះមានគម្រោងការអ្វីល្អឯផ្ដល់អោយទេ ។ នេះជាលើកដំបូងក្នុងមួយឆាកជីវិតនេះហើយ!!

Concept novels TaeKook  ( III )Where stories live. Discover now