Ex-Bf : Epiosde 05 ( 1|2 )

83 14 2
                                    

ភាគទី ០៥...
( Lssi : ម្សិលមិញ post អត់កើត😂 )

« ថតអីទៀតហើយ?? »
មីឆាទើបតែលើកមកដល់មុននេះ ហើយពេលនេះ Jungkook កំពុងតែដួសមីដាក់ចូលមាត់ ទំពារមិនទាន់ទាំងបានលេបចូលផងក៏ងាកទៅឃើញរាងក្រាស់កាន់ទូរស័ព្ទបែរកាមេរ៉ាតម្រង់មកថតចំកណ្ដាលមុខរបស់គេទៀតហើយ ។

« ថតរូបកូនប្រុសច្បងត្រកូល Lee និងជាក្មួយប្រុសបង្កើតតែម្នាក់របស់លោកប្រធានាធិបតី ដែលមកអង្គុយញ៉ាំមីឆាតាមចិញ្ចើមផ្លូវយ៉ាងសាមញ្ញនិងមានក្ដីសុខបំផុត » Taehyung

« ស្លាប់ហើយ ចំណងជើងអីក៏វែងអន្លាយជាងមហាសមុទ្រប៉ាស៊ីហ្វិកទៀតនឹង? ឯងមិនញ៉ាំទេឬ គិតតែពីចុចក្រិបៗ ថតខ្ញុំហ្នឹងហើយ » Jungkook

« ញ៉ាំមុនទៅ ខ្ញុំចង់ថត hyung សិន មើលចុះគួរអោយស្រឡាញ់ណាស់ ទោះបីកំពុងតែរវល់ដាក់ញាត់ៗក៏ដោយ មនុស្សអីក៏ស្អាតយ៉ាងនេះ » Taehyung

« អេ៎!! នឹះៗងសរសើរឬក៏ដៀល? »
បានបីម៉ាត់អោយគត់ Jungkook ក៏ត្រូវមកទើសចិត្តនឹងអាប្រយោគសរសើរមិនចំសរសើរ ដៀលមិនចំដៀល និយាយរួមវាដូចជា ម្ខាងពាក់កណ្ដាល ។

« សរសើរតើស៎ ដៀលធ្វើអី? ខ្ញុំស្រឡាញ់ប្រពន្ធសឹងស្លាប់ មានតែលើកតម្កើនទេ » Taehyung

« ហឹស!! បើមិនញ៉ាំទេខ្ញុំឆ្កឹះយកសាច់ពីឯងអោយអស់ អាប្រហិតមួយចង្កាត់នេះក៏មិនទុកអោយដែរ~ » Jungkook

« យកទៅ~~ញ៉ាំអោយឆ្អែតៗចុះ កុំអោយមករអ៊ូដាក់ត្រចៀកប្រាប់ខ្ញុំថា ឃ្លាន » Taehyung

« សម្ដីចេញមកធ្វើដូចជាកំពុងតែធុញ » Jungkook

« មានឯណា--hyung តាំងចិត្តចោទ្ញុំខ្លួនឯងសោះ ខំអោយញ៉ាំច្រើនៗហើយខុសទៀតឬ? » Taehyung

« អឺ!! ចឹងក៏ចឹងទៅ មិនយករបស់ឯងទាំងអស់ទេ យកតែពាក់កណ្ដាលបានហើយ អាណិតក្មេង របស់ឆ្ងាញ់ចឹងទុកអោយសាកខ្លះទៅ » Jungkook

« មើល៎ ខ្ញុំភ្លក្សបន្តិចថាឆ្ងាញ់ពិតឬងត់? បើឆ្ងាញ់មែន លើកក្រោយចាំនាំមកញ៉ាំទៀត »
ពីមុនមកមិនដែលចេះមកញ៉ាំអាហារតាមចិញ្ចើមផ្លូវបែបនេះលើយ ចូលតែហាងទំនើបៗ ថ្លៃៗប៉ុណ្ណោះ!! Taehyung ដួសមួយម៉ាត់ទំពារមួយៗដើម្បីតេស្តរសជាតិស្របពេលដែលរាងតូចអង្គុយច្រត់ចង្ការដាក់ដៃលើតុសម្លឹងមើលការប្រតិកម្មរបស់គេ យ៉ាងយកចិត្តទុកដាក់ធ្វើដូចជាចង់ដឹងចង់លឺណាស់ ។

Concept novels TaeKook  ( III )Where stories live. Discover now