អង្គរក្ស Vampire 🩸

3.6K 142 0
                                    

ផ្ដើមរឿង

     តើអ្នកជឿទេថាលើលោកនេះមានពពួក Vampire(បិសាចជញ្ជក់ឈាម)និងចចកខ្ញុំគិតថាគ្មានអ្នកណាជឿរឿងអស់នេះទេ។ រឿងVampireនិងចចកមានតែក្នុងរឿងសម្ដែងនិងរឿងនិទានសម្រាប់តែក្មេងៗតែបើជីវិតពិតគឺគ្មានឡើយតែក៏មិនប្រាកដថាលើលោកនេះគ្មានដែរបើយើងមិនបានជួបឬក៏មិនបានឃើញវាដោយផ្ទាល់ភ្នែករបស់យើង។

     " ពួកវាកំពុងតែចេញមកហើយឆាប់ទៅសម្លាប់ពួកវាអោយអស់សូម្បីតែម្នាក់ក៏មិនអោយរួចខ្លួនដែរ តើឯងយកទេ " បុរសកំពុងតែអង្គុយគង់ទាក់ខ្លាមានពាក់របាំងមុខបានបញ្ជាកូនចៅខ្លួនអោយទៅសម្លាប់អ្នកណាម្នាក់ដែលយើងពុំដឹងឡើយថាម្នាក់នោះជាម្នាក់ណា ហេតុអ្វីបានជាគេចង់សម្លប់?

     " បានលោកម្ចាស់ " នាយជាកូនចៅទទួល បញ្ជារួចដើរចេញពីរបន្ទប់ចៅហ្វាយនិងបាននាំកូនចៅជាមួយជាង10នាក់

     " យើងត្រូវតែជាមនុស្សតែម្នាក់គត់ដែលមនុស្សគ្រប់គ្នាអោនគោរពមិនមែនឯង ហាសហា " នៅពេលកូនចៅគេចេញទៅផុស បុរសបានពាក់របាំងមុខនោះនិយាយនិងបានសម្លឹងមើលទៅរូបថតមួយដែលមានមនុស្សប្រុសស្រី និងមានក្មេងប្រុសវ័យជំទង់ម្នាក់ឈរនៅកណ្ដាលគេ។

Skip

     " ថ្ងៃនេះហត់ទេអូន " លោកចនសួរទៅប្រពន្ធព្រោះដើរលេងមួយថ្ងៃហើយ

     " ហត់តែសប្បាយ ចុះកូនជុងហត់ទេ? " អ្នកស្រីចនងាកទៅសួរកូនខ្លួនដែលនៅអង្គុយខាងក្រោយពេលនេះពួកគេកំពុងតែជិះឡានមក សេអ៊ូល វិញក្រោយទៅដើរលេងថ្ងៃខួបកំណើត            គំរប់ខួបអាយុ23ឆ្នាំកូនពួកគេទាំងពីរ

     " កូនមិនហត់ទេ សប្បាយណាស់ " ជុងគុក ប្រាប់ទៅម្ដាយខ្លួន ថ្ងៃនេះជាថ្ងៃដែលនាយសប្បាយចិត្តជាទីបំផុតព្រោះមិនងាយទេដែលគ្រួសារនាយបានជួបជុំបែបនេះ

     ងឺត! ~~សម្លេងឡានត្រូវចាប់ហ្វ្រាំងភ្លាមៗព្រោះត្រូវឡានអ្នកម្ខាងទៀតមកឈប់ពីរមុខឡានពួកគេមិនប្រាប់ដំណឹង។

     " បុកពួកវាទៅ " នាយជាមេគេបានបញ្ជាកូនចៅតាមទូរស័ព្ទអោយបុកឡាន គ្រួសារចន ដែលកំពុងតែជិះមករកពួកគេ មិនចាំយូរនាយជាកូនចៅបានជិះឡានធំមួយសុំដៅទៅបុកឡានពួកគេពេញមួយទំហឹង

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now