អង្គរក្ស Vampire 🩸

932 64 0
                                    

ភាគទី:16
     " កូនថេមិនអីទេមែនទេ? " អ្នកស្រីគីមសួរនាយតូចទាំងបារម្ភព្រោះនាយតូចជូនកាលទប់ជាតិជាបិសាចបានពេលខ្លះក៏មិនបាន។
     " កូនមិនអីទេ ចូះឯណាគុកគីគេទៅណាហើយ? " ថេយ៉ុងតបនិងម្ដាយហើយក៏ងាកមើលជុំវិញក្រែងលោឃើញ
     " គុកគីគេនៅខាងក្រៅចាំម៉ាក់ទៅបើកទ្វារអោយកូនទៅអង្គុយសិនទៅ " ថាចប់គាត់ក៏ទៅបើកទ្វារអោយជុងគុកថេយ៉ុងវិញគេទៅអង្អុយលើសាឡុងមុន។
     " ហឹកហឹក ម៉ាក់ចែថេកើតអី?ទៅភ្នែកចែថេក្រហម " ជុងគុកយំបណ្ដើរសួរគាត់បណ្ដើរ
     " គ្មានអីទេគុកគីចូលមក " អ្នកស្រីគីមរើសមិនឆ្លើយនិងនាយក៏ប្ដូរហៅនាយចូលទៅក្នុងវិញ
      " បាទ... ចែថេ ហឹកហឹក ចែថេកើតអី? " មកដល់ខាងក្នុងអាចិត្តចង់ដឹងនៅតែចង់ដឹងសួរគាត់មិនប្រាប់មកសួរដល់ម្ចាស់ខ្លួនតែម្ដង នេះបានហៅថាអ្នកចង់ដឹងពិតមែន។ដើរមកដល់នាយមិនបានអង្គុយលើសាឡុងនោះទេ តែនាយអង្គុយលើភ្លៅនាយតូចយកតែម្ដងមិនចេះខ្លាចគេវៃ ចំណែកអ្នកស្រីគីមវិញក្រវីក្បាលហួចចិត្តនិងនាយមិនតិចទេអ្នកដទៃសោះហ៊ានមកអង្គុយពីលើកូនប្រុសគាត់ទៅកើតតែក៏មិនថាអីបើនាយមានចរិតបែបនេះទៅហើយមានតែបណ្ដោយចឹងហើយ បើនិយាយទៅស្រែកយំទៀតតែឥឡូវនិងកំពូលខូចហើយមិនដឹងកូនលោកណាទេ។
     " ខ្ញុំឈឺភ្នែកចឹងហើយបានជាវាឡើងក្រហមនិងណា ក្មេងល្ងង់ " ថេយ៉ុងចាប់ថ្ពាល់នាយចុះឡើងៗដែលហ៊ានមកអង្គុយលើគេមិនមើលមាឌខ្លួនដូចដំរីអាគេដូចឈើចាក់ធ្មេញបើគេមិនមែនបិសាចប្រហែលងាប់ដោយសារនាយអង្គុយលើហើយ
     " មើលអូនផ្លុំអោយ " ជុងគុកចាប់មុខនាយតូចរួចក៏ផ្លុំភ្នែកតិចៗថេយ៉ុងក៏អោយគេផ្លុំដោយមិនចាប់អារម្មណ៍ច្រើននាយកំលោះខូចក៏ឆ្លៀតលួចមាត់នាយតូចមួយសឺតទោះបីអ្នកស្រីគីម នៅអង្គុយមើលគេទាំងពីរក៏ដោយចុះ។
     " គុកគី! " ថេយ៉ុងសម្លុកមុខនាយធ្លែរ
     " ហិហិ អូនសុំទោសចាំអូនជូតអោយ "
     " ម៉ាក់អូននាំចែថេទៅទះអូនហើយណា " ក្រោយពីរជូតមុខអោយនាយតូចរួចហើយក៏ងាកសួររឿងនាំថេយ៉ុងទៅទះនាយវិញម្ដង យាយពីថាមិនចេះភ្លេចអារឿងនិងមួយ។
     " ចា៎ស កូនថេមកទៅរៀបខោអាវ " ថាហើយ អ្នកស្រីគីមចូលទៅចាប់ដែរនាយតូចឡើងទៅខាងលើ
     " គុកគីនៅនិងហើយខ្ញុំទៅរៀបចំសិនហ៊ានឡើងទៅអោយសោះ " ថេយ៉ុងងាកមកប្រាប់នាយកុំអោយគេឡើងទៅខាងលើព្រោះគេចង់និយាយជាមួយម៉ាក់គេរឿងខ្លះៗ។
     " បាទចែថេ  " ថ្ងៃនេះល្អចេះស្ដាប់សម្ដីនាយតូច។
     " កូនថេ នៅទីនេះត្រូវប្រយ័ត្នប្រយែងផងណាកុំអោយគេដឹងអោយសោះថាកូនជាបិសាចបើគេដឹងអាចនិងគេខ្លាចកូន នៅរឿងមួយទៀតកូនមិនត្រូវខឹងគុកគីនោះទេ បើមិនចឹងកូនអាចនិងទប់កំហឹងមិនជាប់និងកម្លាំងបិសាចនៅក្នុងខ្លួនកូនបានឡើយអាចនិងកូនបឺតឈាមគេបាន " អ្នកស្រីគីមរៀបរាប់ប្រាប់កូនអោយបានដឹងព្រោះកូនគាត់នៅពេលខឹងពិបាកនិងទប់កំហឹងខ្លួនឯងណាស់មិនទប់មិនជាប់អាចធ្វើអោយអ្នកក្បែរខ្លួនគេមានគ្រោះថ្នាក់បាន ហេតុនេះហើយបានជាគាត់ប្រាប់នាយតូចអោយហើយ។
     " កុំបារម្ភពីកូនអីអ្នកម៉ាក់ ពេលទំនេរកូននឹងមកលេងអ្នកម៉ាក់ណា  " ថេយ៉ុងចូលទៅអោនគាត់ពីក្រោយអ្នកស្រីគីមកំពុងតែបទខោអាវអោយគេ
     " ចា៎ស... ម៉ាក់បទខោអាវកូនហើយៗនេះ " អ្នកស្រីគីម បទខោអាវនាយតូចហើយដាក់ចូលទៅនិងវ៉ាលីតូចមួយអោយគេ
     " អរគុណច្រើនអ្នកម៉ាក់ សឺត" នាយតូចថើបថ្ពាល់គាត់មួយខ្សឺតទុកជាការអរគុណ
     " បានហើយប្រញាប់ចុះទៅវិញល្អជាងប្រហែងគុកគីកូនកំពុងតែអង្គុយខឹងហើយ " អ្នកស្រីគីមអោយតែនឹកដល់ជុងគុកចេះតែសើចនិងគេជាមួយនិងកូនគាត់ តាមស្អិតដូចតុកកែ។
     " បាទ " ថេយ៉ុងលើកវ៉ាលីតាមពីក្រោយអ្នកស្រីគីមតែក៏ត្រូវភ្ញាក់និងជុងគុកកំពុងតែឈរពីរមុខទ្វារនៅពេលគាត់បើកទ្វារ
     " អាយ៎...ម៉ែ! " អ្នកស្រីគីមបើកទ្វារមកក៏ភ្ញាក់និងនាយ
     " អូនមែនម៉ែម៉ាក់ទេ " ជុងគុកឈរញញឹមដាក់អ្នកស្រីគីមមិនដឹងមកឈរស្ដាប់ពីកាល។
     " គុកគីម៉េចក៏មកឈរពីរមុខទ្វារចឹង ? " ថេយ៉ុង
     " អូនទើបឡើងមកចៃដន្យម៉ាក់ក៏បើកទ្វារមក " ជុងគុក
     " ឈប់និយាយទៅខាងក្រោមវិញ " អ្នកស្រីគីម
     " បាទម៉ាក់ចែថេ នៅឈរគិតអីនិងឆាប់ចុះមកម៉ាក់ចុះទៅក្រោមហើយណា  " ជុងគុក ឃើញនាយតូចនៅឈរមិនកម្រើកក៏ហៅសួរ
     " ចុះទៅហើយៗ " ថេយ៉ុងរវល់តែគិតរឿងនាយចេះភ្លេចចុះទៅក្រោមដែរមកដល់ខាងក្រោមវីណាបានយកវ៉ាលីថេយ៉ុងដាក់ក្នុងគូទឡាន។
     " អ្នកម៉ាក់បើមានរឿងអីត្រូវហៅឈ្មោះកូន " ថេយ៉ុងនិយាយប្រាប់អ្នកស្រីគីមតិចៗបើមានរឿងអីគេនិងបានមកជួយទាន់
     " ម៉ាក់ដឹងយើងកូនទៅ ត្រូវប្រយ័ត្នផង ពិសេសគឺរឿងឈាម " អ្នកស្រីគីម
     " កុំបារម្ភអីអ្នកម៉ាក់ "
     " ម៉ាក់និយាយគ្នារួចនៅ?អូនគុយចុកគូទហើយនាគ " ជុងគុកនៅអង្គុយលើកឡាននោះក៏អើតក្បាលចេញមកសួរអ្នកស្រីគីមនិយាយគ្នាយូរនោះយូរនាយអង្គុយឡើងចុកគូទទៅហើយនៅមិនទាន់ចប់ទៀត។
     " រួចហើយៗកូនថេចូលទៅ " អ្នកស្រីគីម
     " កូនទៅហើយអ្នកម៉ាក់ " ឡានបានចេញដំណើរទៅនាយតូចអើតក្បាលចេញពីរ ត្រឡោកកញ្ចក់លើកដៃបាយៗទៅអ្នកម្ដាយ
     " ទៅដោយសុវត្ថិភាពណាកូនថេ " អ្នកស្រីគីម លើកដៃបាយៗតបទៅកូនវិញសង្ឃឹមថាពួកចចននិងមិនអាចរកឃើញនាយតូចទៅចុះព្រោះ មនុស្សដែលពួកគេត្រូវការមិនមែនគាត់តែជាថេយ៉ុងទៅវិញទេ។
     " ចែថេ " អង្គុយសុខៗនាយងាកមកហៅ
     " បាទ "
     " អូនសុំគេងលើភ្លៅចែថេបានអត់? " ទៀតហើយនៅជិតមិនបានមែនងាកសុំងាកសុំ បន្តិចសុំដេកជាមួយគ្នាមិនខានទេ។
     " គេងទៅ " ថេយ៉ុងដោយមិនចង់ប្រកែកណាមួយគេគិតដល់សម្ដីម៉ាក់ខ្លួនក៏សុខចិត្តអោយនាយគេងលើភ្លៅ
     " ហិហិ អរគុណច្រើនចែថេ សឺត " អរគុណនាយតូចចប់នាយកំលោះជុងគុកចនអោនទៅថើបថ្ពាល់ថេយ៉ុងហើយក៏គេងលើភ្លៅគេធ្វើមិនដឹង។

   

   

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now