អង្គរក្ស Vampire 🩸

947 56 0
                                    

ភាគទី:13
     " ខ្ញុំមិនអីទេអ្នកម៉ាកកូនតែបន្តិចជាវិញហើយ " យ៉ុងហ្គី
     " កូនគេងបន្តទៀតសិនទៅចាំម៉ាក់ប្រាប់មេផ្ទះអោយគាត់លើកបបរអោយកូនពេលក្រោកពីរគេងកូនងូតទេកផង ម៉ាក់ទៅវិញសិនហើយកូនគេងទៅ " ប្រាប់នាយហើយគាត់ក៏ដើរចេញទៅវិញទុកអោយនាយសម្រាក់។អ្នកស្រីមីន ចុះមកដល់ខាងក្រោមនិងបានប្រាប់អោយអ៊ុំស្រីមេផ្ទះធ្វើបបរអោយ យ៉ុងហ្គី ញ៉ាំនៅពេលនាយក្រោកពីរគេងវិញ។
     " អ៊ុំស្រី " អ្នកស្រីមីន ចុះមកដល់ខាងក្រោកក៏ហៅអ៊ុំស្រមេផ្ទះ
     " ចា៎សអ្នកស្រី " អ៊ុំមេផ្ទះ
     " អ៊ុំស្រីជួយធ្វើបបរសាច់មាត់ហើយប្រាប់អោយអ្នកបំរើលើកអោយកូនខ្ញុំផងណា " អ្នកស្រីមីន
     " ចា៎សអ្នកស្រី " អ៊ុំមេផ្ទះ។ នៅពេលប្រាប់គាត់ហើយអ្នកស្រីក៏ដើរទៅតុដើម្បីញ៉ាំបាយ ចំណែក លោកមីន វិញគាត់បានទៅធ្វើការបាត់ហើយល្ងាចទើបគាត់មកវិញ។
•Skip
     " ប៉ាថ្ងៃនិងប៉ាអត់ទៅធ្វើការទេឬ? " ជុងគុក ចុះមកពីរខាងលើ តែងខ្លួនស្អាតប្លែកខុសពីធម្មតាសូម្បីតែទឹកអប់ក៏នាយបាញ់លើខ្លួនក្លិនក្រ ក្រអូបប្រហើរពេញផ្ទះតែម្ដងហើយ។
     " កូនជុងចង់ទៅណា? " លោកចនងាកចេញពីរការងាមកមើលជុងគុក
     " អូនទៅយកចែថេ មកនៅជាមួយអូន " ជុងគុកដើរមកដល់ដាក់គូទអង្គុយលើសាឡុងទល់មុខលោកចន និយាយចេញមកដូចមនុស្សធំមិនភ្លេចទេអាពាក្យអូនហ្នឹង
     " តែនៅ2ថ្ងៃទៀតមិនចឹង? " លោកចន សួរនាយទាំងឆ្ងល់
     " អូននិយាយគ្នាជាមួយ ចែថេ ហើយថាអូននិងទៅយកចែថេនៅថ្ងៃនេះ " ជុងគុកតបទៅអ្នកជាឪពុកទាំងមុខស្មើមិនញញឹមដូចមុន
     " កូនទៅជាមួយអ្នកណាបើវីណាគេទៅខាងក្រៅបានហើយនិង " លោកចនបានប្រើអោយវីណាគេទៅយកឯកសារនៅក្រុមហ៊ុនបាត់ហើយ។
     " អូនទៅម្នាក់ឯង " ជិងគុកនិយាយាចេញមកឡើងផុយធ្វើឲ្យលោកចនចិត្តហួសចិត្តនិងកូនគាត់ទៅយកនិងចេះបើកឡានដែរ។
     " កូនឯងស្គាល់ផ្លូវទៅដែរ ហើយចេះបើកឡានអត់និង? " លោកចនញ័រចិញ្ចើមដាក់នាយក្រាស់របៀបឌឺដាក់កូនគាត់។
     " អូនអត់ស្គាល់ឡានអូនក៏អត់ចេះបើក " នាយកំលោះសង្ហារ ចន ជុងគុក អោនមុខចុះទាំងអន់ចិត្តមិនគួរណាអត់ចេះបើកឡាន អ្វីដែលហួសចិត្តនោះអត់ស្គាល់ផ្លូវនិងឯងនិងហើយពេលជិះអត់មើលផ្លូរវល់តែមើលទេសភាព។
     " ហាសហា ចឹងចាំវីណាមកចាំប៉ាប្រាប់គេអោយជូនកូនទៅយកចែថេកូនឈប់ធ្វើមុខចឹងទៅអស់សង្ហារហើយ ប្រយ័ត្នចែថេកូនជើញគេលេងមកទៅណា ប៉ាគ្រាន់ប្រាប់ " លោកចន សើចខ្លាំងៗដាក់នាយទើបនិយាយលួងលោមតាមក្រោយ
     " ចឹងក៏បាន!អូនទៅលើវិញហើយ " ថាហើយនាយឡើងទៅខាងលើវិញចាំវីណាគេមកចាំទៅក៏បាន
     " ហេុីយ..កូនអើយកូន " លោកចន ក្រវីក្បាលដកដង្ហើមធំអោយអស់អារម្មណ៍ហត់និងកូន។
•ពេលល្ងាចម៉ោង5
     " មេការថ្ងៃនេះខ្ញុំសុំសម្រាក់មួយថ្ងៃ ថ្ងៃនេះខ្ញុំមិនសូវស្រួលខ្លួនទេ " ជេហូគេដើរមកពីរផ្ទះទៅក្លិបដែលខ្លួនធ្វើការមកប្រាប់មេការថាគេសម្រាក់មួយថ្ងៃ។
     " ឯងមានបានទៅពេទ្យហើយឬនៅ? " មេកាប៊ូសួរនាយតូចទាំងបារម្ភ
     " ខ្ញុំមិនអីទេគ្រាន់តែក្ដៅខ្លួនតិចតួចលេបតែថ្នាំមួយគ្រាប់បាត់ហើយ " ជេហូ
     " បើចឹងល្អហើយ ឯងដើរមកទៀតហើយមែនទេ? " មេការប៊ូ
     " បាទ " ជេហូ
     " ចាំបងជូនឯងទៅផ្ទះវិញមិនបាត់ដើរទេវាឆ្ងាយណាស់ " ប៊ូគេមិនចង់អោយនាយតូចដើរតែម្នាក់ឯងវាមានគ្រោះថ្នាក់ណាស់
     " មិនអីទេ ខ្ញុំទៅវិញជិះឡានក្រុងក៏បានមេការធ្វើការបន្តទៅ ខ្ញុំទៅវិញហើយ បាយៗ " ជេហូ មិនចង់អោយគេមកលំបាកជាមួយខ្លួនក៏និយាយប្រាប់ប៊ូ ថ្៦នេះគេមានលុយបង់ផ្ទះបងទឹកភ្លើងនៅសល់លុយជាច្រើនទៀត គួរតែអរគុណដល់ភ្ញៀវកាលពីរយប់មិញម្ដង។
     " ចឹងក៏បាន " ប៊ូ
     " ចឹងខ្ញុំទៅវិញហើយមេការ " ជេហូ
     " បាទ " ប៊ូ តបនិងនាយតូចរួចនាយក៏ដើរទៅក្នុងក្លិបវិញ មិញនេះពួកគេនិយាយគ្នានៅខាងក្រៅព្រោះមិនទាន់ដល់ម៉ោងបើកក្លិបនៅឡើយ។
•Skip
     " ប៉ា~~~~ ប៉ា " ជុងគុក ចុះពីរខាងលើស្រែកហៅអ្នកជាប៉ាពេញផ្ទះ ចំណែកលោកចន ដែលកំពុងតែអង្គុយញ៉ាំបាយត្រូវភ្ញាក់និងសម្លេងនាយស្រែក កូនសែនល្អស្រែកហៅពេលជិតយប់
     " មានការអីកូនឪពុក~~ " លោកចន ស្រែកតបទៅនាយវិញសម្លេងមិនចាញ់គ្នាប៉ុន្មានទេ។
     " ប៉ាមិចក៏មិនហៅអូនផង ហឹកហឹក " ជុងគុក ដើរមកអង្គុយទាំងយំខឹងចិត្តនិងប៉ានាយដែលមិនចូលទៅហៅគេ
     " ប៉ាឃើញកូនគេងទើបប៉ាមិនចង់ដាស់អូននិងណា " លោកចន
     " ឯណាពូវីហៅពូវីមកនាំអូនទៅទះ ចែថេ " ជុងគុក បាត់យំប្រាប់អោយលោកចន ហៅ បីណាជូនគេទៅរក ថេយ៉ុង
     " ចាំស្អែកទៅកូនជុងល្ងាចហើយ " លោកចន ប្រាប់នាយហើយក៏អោនដួសបាយញ៉ាំបន្តដោយមិនខ្វល់ពីរនាយបន្តិច ។
     " អូនទៅម្នាក់ឯងក៏បាន " ថាហើយនាយដើរចេញក្រៅយ៉ាងលឿនបើមិនជូនគេទៅគេទៅម្នាក់ឯងក៏បាន
     " កូនជុង កូនជុងមកវិញ " លោកចនស្រែកហើយអោយនាយមកវិញតែនាយធ្វើមិនឮនជើងនៅតែបន្តដើរទៅមុខ។
     " វីណា អាវីណា " លោកចនស្រែកហៅ វីណា តែនាយមិនតបទើបហៅអា
     " បាទៗ ចៅហ្វាយ " វីណារត់មកយ៉ាងលឿនមិញរវល់តែនិយាយជាមួយសង្សារមិនបានឮលោកចនហៅ
     " ឯងឆាប់ទៅតាមអ្នកប្រុសឯងទៅមិនដឹងដើរទៅដល់ណាហើយទេ នាំគេទៅរក ថេយ៉ុង តែម្ដងទៅ យើងឈឺក្បាលណាស់ " លោកចន ញីក្បាលខ្លួនឯងតិចៗឈឺក្បាលនិងជុងគុក កូរៗពេកហើយ ។
     " បាទចៅហ្វាយ " ថាហើយនាយក៏ប្រញាប់រត់ចេញទៅយកឡានតាមនាយក្រាស់។
     " អ្នកប្រុសតូចឡើងឡានមក " វីណាចេញមកក៏ឃើញនាយកំពុងតែដើរទៅមុខទើបនាយហៅអោយជុងគុកឡើងឡាន
     " អូនមិនឡើងទេពូវីទៅវិញទៅ " ជុងគុកគេមិនឡើងនៅដេញនាយទៅវិញទៀត សាកទៅមើលបើមិនត្រូវរបស់ចៅហ្វាយមិនខាន។
     " អ្នកប្រុសមិនចង់ទៅជួប ចែថេ របស់អ្នកប្រុសទេឬ? ចាំខ្ញុំជូនអ្នកប្រុសទៅ "  វីណា
     " ពិតមែនឬ? "
     " បាទពិតមែនអ្នកប្រុសឆាប់ឡើងឡានមក " មិនចាំយូរនាយក៏ឡើងឡានវីណាក៏ជូនគេទៅរកនាយតូច ។


   

   

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now