ភាគទី30: អង្គរក្ស Vampire 🩸

837 69 4
                                    

ភាគទី:30
     " ចាំខ្ញុំជូនទៅ " ថេរកក្រោកជូននាយទៅតែគេមិនអោយនាយតូចទៅជាមួយ
     " មិនអីទេបងអាចទៅម្នាក់ឯងបានចែថេនៅនិងហើយបន្តិចទៀតបងមក " ថាហើយនាយក៏ដើរទៅបន្ទប់ទឹក។
     " ថេយ៉ុងជុងគុកគេទៅណាហើយម៉េចមិនឃើញ? " លោកចនដែលរវល់និងអ្នកស្គាល់គ្នានោះមិនបាននៅជិតពួកគេមួយស្របក់ក្រោយគាត់ដកខ្លួនបាន និងដើរមកសួរថេយ៉ុង ព្រោះមិនឃើញជុងគុកនៅជាមួយ
     " អ្នកប្រុសតូចថាទៅបន្ទប់ទឹក តែយូរហើយនៅមិនទាន់មកវិញ "
     " រឿងធំហើយ ឯងប្រញាប់ទៅមើលបន្ទប់ទឹកចាំយើងប្រាប់អោយវីណាជយយដើររកនៅជិតៗនេះ " ប្រាប់ថេយ៉ុងរួចគាត់ក៏ដើរទៅប្រាប់នាយវីណាដែលនៅឡានថេយ៉ុងឮហើយក៏ប្រញាប់ក្រោកទៅមើលជុងគុក។
       កម្មវិធីក៏ប្រព្រឹត្តទៅយ៉ាងរលូនរហូតដល់ចប់ ភ្ញៀវដែលមកចូលរួចបាននាំគ្នាទៅផ្ទះរាងខ្លួនៗចំណែកលោកចនវីណាថេយ៉ុងកំពុងតែនៅក្នុងឡានព្រោះរកជុងគុកលេងឃើញហើយ។
     " ចៅហ្វាយហេតុអ្វីនាំពួកខ្ញុំចូលឡាន? " ថេយ៉ុងសួរសុខៗមកហៅអោយចូលឡានទាំងរក ជុងគុកមិនទាន់ឃើញ

   " យើងដឹងហើយថាជាអ្នកណា " លោកចន ប្រាប់ថេមិនទាន់និងចប់ផង ចៃដន្យទូរស័ព្ទរោទ៍ឡើងលោកចនដកទូរស័ព្ទចេញពីហោប៉ៅអាវយកមកនិយាយទៅម្នាក់ម្ខាងទៀត។
     " ឯងជាអ្នកណា? " សំនួរដែលគាត់សួរ
     " មិនស្គាល់ខ្ញុំទេឬលោកចន? " ឈីលីសើចដើម.ក.តបទៅគាត់វិញ
     " យើងគិតមិនសុខមែនគឺជាអាឆ្គែឯងសោះ "
     " កុំខឹងខ្លាំងពេក លោកចនប្រយ័ត្នដាច់សសៃឈាមស្លាប់លែងបានឃើញមុខកូនប្រុស សំណព្វចិត្តទៅណា ជុបៗ " ឈីលី បូញមាត់ធ្វើអោយលោកចនឆេះក្ដៅពេញទ្រូង
     " ឯងចង់បានអីយើងអោយទាំងអស់អោយតែឯងលែងកូនប្រុសយើងអោយមានសុវត្ថិភាព "
     " មកជួបយើងនៅអាគារចាស់មួយជាន់ទៅ3 ចាំយើងផ្ញើទីតាំងអោយ បើមកមិនទាន់5នាទីកូនឯងស្លាប់ៗ ទួត!ទួត! " និយាយចប់លោកចនបានប្រាប់អោយវីណាទៅកន្លែងដែលលោកឈីលីផ្ញើមកអោយ។ មកដល់អាគារចាស់ភ្លាមលោចនវីណានិងថេយ៉ុង ក៏ប្រញាប់រត់ឡើងទៅខាងលើមកដល់ត្រូវក្រុមកូនចៅលោកឈីលី ភ្ជង់កាំភ្លើងទៅពួកគេគ្រប់គ្នា។
     " យ៉ា...មកលឿនគួរសមលោចន ប្រហែលជាបារម្ភពីរកូនណាស់ហើយ " លោកឈីលីកំពុងតែអង្គុយលើកៅអីឃើញពួកគេចូលមកដល់ក៏ក្រោកឈរលើកដៃទះសរសើរអោយពេល5នាទីមកដល់3នាទីលឿនមិនធម្មតា។
     " ឯងចង់បានអីក៏និយាយមក " លោកចន ស្រែកសួរទៅលោកឈីលីអាម្នាក់នេះតាមគាត់ដូចឈ្លើងទោះបីគាត់មិនតបតក៏ដោយ។
     " គឺយើងចង់បានជីវិតឯងនិងកូនឯងនិងហើយ  ផាំង! " លោកឈីលីនិយាយហើយទាញកាំភ្លើងដែលនៅចង្កេះតម្រង់បាញ់ជើងលោកចនមួយ គ្រាប់។
     " ចៅហ្វាយ/ចៅហ្វាយ " វីណាថេយ៉ុងថារកទៅជួយលើកលោកចនអោយក្រោកឈរទៅហើយ តែលោកឈីលីក៏និយាយឡើង
     " បើពួកគេទាំងពីរកម្រើកយើងមិនហ៊ាន ធម្មតាថាក្បាលឯងទាំងពីរនៅល្អដូចដើមបានទេ "
      " ឯងសម្លាប់យើងទៅតែយើងសុំលើកលែងអោយកូនប្រុសយើងទៅគេមិនដឹងអីនោះទេ " លោកចនប្រឹងក្រោកនិយាយសុំអោយគេលើកលែងអោយកូនខ្លួន។
     " ប៉ា! ចែថេ!ជួយអូនផង ហឹកហឹក " ធាអូ បានចាប់ចង់ដៃជុងគុកទៅក្រោយជុងគុក ឃើញលោកចនថេយ៉ុងក៏ស្រែកហៅឈ្មោះទាំងយំ។
     " កូនជុង!ឯងធ្វើស្អីកូនយើងអាថោកទោប " គាត់សែនខ្លោចចិត្តនៅពេលឃើញមុខកូនគាត់ត្រូវពួកគេវៃអោយបែកឈាមមុខ 
     " ចាំកូនឯងងាប់សិនចាំមកជេរយើង ផាំង! " ថាចប់លោកឈីលីបាញ់តម្រង់ទៅជុងគុកតែត្រូវ ថេយ៉ុងរត់ទៅជួយទាន់ ធ្វើអោយអ្នកគ្រប់គ្នានៅក្នុងហេតុការណ៍នោះបើកភ្នែកធំៗភ្ញាក់ផ្អើលនៅពេលឃើញគេរត់មកជួយនាយក្រាស់មួយរំពេកលឿនដូចហោះ។ លោកឈីលីដោយបាញ់មិនបានសម្រេចក៏បានបាញ់ទៅពួកគេទាំងពីរម្ដងទៀតជុងគុកនាយបានឃើញគាត់បាញ់មកនាយក៏ទាញថេយ៉ុងបែរមកម្ខាងខ្លួនគេរងគ្រាប់ជំនួសថេយ៉ុង (ពួកគេអោបគ្នា ថេនៅក្រោយខ្នងឈីលីជុងគុកនៅពីរមុខឈីលីចឹងហើយបាននាយឃើញគេបាញ់មកទើបរងជំនួសបែរខ្នងគេម្ដង) សំឡេងកាំភ្លើងលើសូរតែផាំង!ទៅប៉ះនិងផ្ទៃខ្នងជុងគុកឈាមហូរចេញមកដូចបាក់ទំនប់។
     " ជុងគុក!អត់ទេ.......ពួកឯងត្រូវតែស្លាប់ " ថេយ៉ុងអោបក្រសោបកាយនាយងាកសម្លុកទៅពួកគេដែលឈរនៅម្ខាងដោយក្ដៅខឹងសម្បារ ភ្នែកពណ៌ត្នោតប្រែទៅពណ៌ក្រហមដូចភ្លើង ក្រចកដៃចាប់ផ្តើមដុះចេញមកគ្រប់ម្រាមធ្មេញដែលគ្មានចង្កូតក៏ដុះមកយឺតៗអ្នកគ្រប់គ្នា ភ្ញាក់ឡើងម្ដងទៀតនេះគេមិនមែនជាមនុស្សគេគេជាបិសាច ជាបិសាចជញ្ជក់ឈាមទៀតផង។
     " ថេ! " លោកចនសិនតែមិនជឿរឿងដែលបានកើតឡើងកូនគាត់ស្រឡាញ់បិសាចជញ្ជក់ឈាមចឹងឬ?
     " អា.... " ថេយ៉ុងដាក់ជុងគុកចុះរត់ទៅរកលោកឈីលីទាំងកំហឹងមកដល់ជិតខ្លួនគាត់នាយតូចចាប់ក្បាលគេទៅម្ខាងរួចបឺតឈាមលោកឈីលី នេះជាលើកទីមួយហើយដែលគេបានបឺតឈាមមនុស្ស នៅពេលចង្កូតចាក់ចូលទៅក្នុងបំពង់កគាត់លោកឈីលីស្រែកនិងខំរើតែមិនអាចនៅពេលនេះនាយតូចបានបឺតឈាមគេអស់ទៅហើយ បឺតរួចនាយទុចក៏រុញគេចេញអោយដួលទៅលើដីស្លាប់ភ្លាមធាអូឃើញចឹងក៏លើកកាំភ្លើងមកបាញ់ថេយ៉ុងក៏ត្រូវដៃមួយគ្រប់តែគេហាក់បីដូចជាមិនឈឺនៅពេលត្រូវគ្រាប់សោះ
     " ដលវេនឯងហើយ ហា.. " ថាចប់ថេប្រើ កម្លាំងខ្លួនរត់ទៅរកនាយធាអូនិងបានធ្វើដូចឈីលីចឹងគឺបឺតឈាម រួចក៏បន្តបឺតឈាមកូនចៅរហូតដល់អស់ទើបគេប្រែខ្លួនមកជាមនុស្សធម្មតាវិញ។
     " វីណានាំជុងគុកទៅមន្ទីរពេទ្យអោយឆាប់ឡើង " 
     " បាទចៅហ្វាយ " វីណាចូលទៅបីជុងគុកឡើងថេយ៉ុងក៏ដើរមករកដោយមានឈាមជាប់ពេញមាត់។
     " ជុងគុក "
     " ឯងឈប់នៅទីនោះហើយ កុំចូលមកអោយសោះ ឯងជាបិសាចឯងមិនត្រូវមករស់នៅជាមួយមនុស្សទេ ចាប់ពីរពេលនេះតទៅឯងមិនមែនជាអង្គរក្សកូនប្រុសយើងទៀតឡើយ វីណាឆាប់នាំជុងគុកទៅ " លោកចននិយាយហាមឃាត់មិនអោយថេយ៉ុងដើរទៅរកជុងគុក រួចពួកគាត់ចេញទៅមន្ទីរបាត់ទុកអោយនាយតូច ឈប់ស្ងៀមតែម្នាក់ឯង។

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now