ភាគទី31: អង្គរក្ស Vampire 🩸

825 52 0
                                    

•មន្ទីរពេទ្យ
     " លោកគ្រូពេទ្យកូនប្រុសខ្ញុំយ៉ាងម៉េចទៅហើយ? " នៅពេលគ្រូពេទ្យចេញពីរបន្ទប់វះកាត់ លោនចនប្រញាបើចូលទៅសួរ
     " អ្នកជំងឺផុតពីរគ្រោះថ្នាក់ហើយ លោកអាចចូលមើលបាន " លោកគ្រូពេទ្យតបហើយ ដើរចេញទៅធ្វើការងារគាត់បន្តលោកចននិងវីណាក៏បានដើរចូលទៅមើលនាយដែលគេងនៅលើគ្រែគួរអោយអាណិតមិនគួរមានរឿងកើតឡើងលើគេសោះមិនដឹងថាថ្ងៃណាអាចរស់នៅដូចមនុស្សធម្មតានិងគេបានទេ។
     " កូនប្រុសប៉ាកូនអស់អីហើយ ប៉ាសុំទោសកូនផងដែលការពារកូនពុំបាន " គាត់លើកដៃអង្អែលសក់នាយថើរៗគាត់ពិតជាអាណិតកូនគាត់ខ្លាំងណាស់ដែលមិនអាចជួយអ្វីបានក្រៅពីរឈរមើលនាយឈឺនិយាយហើយអីអស់ វីណាក៏បាននាំគាត់ទៅមើលរបួលដែលឈីលីបានបាញ់គាត់។
     ក្រលេកមកមើលថេយ៉ុងឯណេះវិញពេលនេះគេមកដល់ផ្ទះខ្លួនវិញហើយឥឡូវក៏កំពុងតែយំនិយាយប្រាប់រឿងគ្រប់យ៉ាងអោយអ្នកស្រីគីមបានដឹងដែរ។
     " អ្នកម៉ាក់ជុងគុកគេរងគ្រាប់ចំនួសកូននៅពេលនោះកូនទប់កំហឹងខ្លួនមិនបាន...ហឹកហឹក លោកចន... ហឹកហឹក លោកចនគាត់ដឹងហើយថាកូនជាបិសាចគាត់មិនអោយកូនចូលទៅជិតជុងគុកទៀតទេ កូនកើតមកជាបិសាចខុសណាស់ឬបានជាស្អប់កូន? ហឹកហឹក ម៉ាក់ " ថេយ៉ុងយំអោបជាប់និងទ្រូងអ្នកជាម្ដាយទឹកភ្នែកហូរដូចបាក់ទំនប់ តើគេខុសណាស់ឬដែលកើតមកជាបិសាចគេក៏មិនចង់កើតមកជាមនុស្សមិនចំមនុស្សបិសាចមិនចំបិសាច តែគេរើសកើតមិនបានសូមកុំស្អប់គេតើបានទេ?
     " គុកគីគេមិនអីទេជឿម៉ាក់ទៅ ម៉ាក់ស្រឡាញ់កូនទោះជាកូនកើតជាអ្វីកើតដោយ ឈប់យំទៅកូនបិសាចតូចរបស់ម៉ាក់ទោះកូនជាបិសាចក៏កូនមិនដែលបឺតឈាមអ្នកណាដែរ " ទោះបីគាត់និយាយលួងលោមយ៉ាងណាក៏នាយតូចនៅតែមិនឈប់យំចឹងហើយមានតែបណ្ដោយអោយគេយំអោយអស់ចិត្ត គេនិងឈប់យំដោយខ្លួនឯង។
     ម៉ោង3យប់ក្នុងមន្ទីរពេទ្យប្រែទៅជាស្ងប់ស្ងាត់ខុសអីតែបន្ទប់ជុងគុកកំពុងតែមានអ្នកបើកទ្វារចូលមមគ្មានអ្ន្ណាក្រៅពីនាយតូចថេយ៉ុងនោះទេគេមកមើលនាយជាលើចុងក្រោយមកនិងចាក់ចេញទៅ
ក្រាក! គ្រិប!
     នាយតូចថេយ៉ុងគេបានមកមើលនាយក្រាស់មកពេលនេះទើបគ្នាអ្នកដឹងលោកចនបានអោយអ្នកយាមឈរនៅមុខបន្ទប់ដែរតែពួកគេបានដេកអស់ចឹងហើយទើបថេយ៉ុងចូលមកស្រួសៗ ថេយ៉ុងបោះជំហានយឺតៗចូលទៅមើលអ្នកកំពុងគេងដោយសារថ្នាំសន្លប់។
     " អូនសុំទោសណាដែលអូនការពារបងមិនបាន " ថេយ៉ុងអង្គុយលើកៅអីចាប់ដៃនាយមកថើបស្រង់ក្លិនក្រអូបដែលគេខានបានថើបជា ប៉ុន្មានម៉ោង។
     " ប្រហែលជាពួកយើងលែងបានជួបគ្នាទៀតហើយ អូនសុំទោសដែលនៅជាមួយបងមិនបាន ហឹកហឹក សឺប! " ថេយ៉ុងថើបមាត់ស្លេកៗគេមួយខ្សឺតរួចក៏ដើរចេញទៅវិញទាំងទឹកភ្នែកជោគថ្ពាល់។
•ព្រឹកថ្ងៃបន្ទាប់
     " កូនជេកំពុងតែធ្វើអីហ្នឹង? " អ្នកស្រីមីន ដើរមកសួរនាយតូចកំពុងតែធ្វើអីមិនដឹង។
     " កូនកំពុងតែចាក់កន្សែងបង់.ក.អោយអ្នកម៉ាក់លោកប៉ានិងលោកពូ " នាយតូចតបទៅគាត់ទាំងញញឹមសប្បាយចិត្តមកនៅជាមួយគ្រួសារមីនមិនអោយគេធ្វើអ្វីនោះទេអោយនៅតែផ្ទះបើរឿងធ្វើម្ហូបវិញយ៉ុងហ្គីនាយហាមណាស់មិនអោយគេធ្វើទេតែគិតថាហាមគេបានឬតែគេចង់ធ្វើហើយធ្វើទាល់តែបាន គ្រាន់តែធ្វើមិនអោយនាយដឹង
     " កូនជេជួយបង្រៀនម៉ាក់ផងបានទេ? ម៉ាក់អត់ចេះចាក់អាហ្នឹងទេ " អ្នកស្រីមីនចូលទៅអង្គុយជិតនាយតូចសុំអោយគេជួយបង្រៀន។
     " បាទបានអ្នកម៉ាក់ នេះជាខ្សែនេះជាម្ជុល អ្នកម៉ាក់ចាក់តាមខ្ញុំលោមើល " ជេហូបយកម្ជុលនិងខ្សែអំបោះអោយគាត់រួចជួយចងអោយគាត់និងបង្រៀនបង្ហាញអោយគាត់មើលហើយ អោយគាត់ចាក់តាមគេ ក្រោយចាក់បានមួយម៉ោងក្រោយមកអ្នកស្រីមីនក៏បានធ្វើម្ហូបអោយអោយនាយតូចយកអោយយ៉ុងហ្គីកូនគាត់។
     " កូនជេហា...យកម្ហូបអោយប្ដីកូនផងណា " អ្នកស្រីមីនចេញពីរផ្ទះបាយហុចប្រអប់បាយអោយនាយតូចជេហូបនាយតូចទទួលពីរគាត់រួចនិយាយ
     " បាទអ្នកម៉ាក់ "
     " ចាំម៉ាក់ប្រាប់អោយអ្នកបើកឡានជូនកូនទៅក្រុមហ៊ុន " ថាហើយគាត់ក៏ចេញទៅជាមួយ ជេហូបប្រាប់អ្នកបើកឡានជូនគេទៅ។
•ក្រុមហ៊ុន
     មកដល់ពីរមុខក្រុមហ៊ុនជេហូក៏បានចុះពីរលើឡានមុននិយាយអរគុណទៅអ៊ុំអ្នកបើកឡានជូនគេមក។
     " អរគុណអ៊ុំប្រុស " ជេហូអរគុណហើយដើរចូលទៅខាងក្នុងធ្វើអោយអ្នកក្នុងក្រុមហ៊ុនមើលគេសឹងគ្រប់គ្នាព្រោះការតុបតែងខ្លួននាយតូច ម្មតាមើលទៅមិនមែនជាកូនអ្នកមានដែលហ៊ានលើកជើងដើរចូលក្រុមហ៊ុនលំដាប់ទី 2។
     " សួរស្តីបងស្រីតើបន្ទប់ពូយ៉ុងហ្គី នៅខាងណាដែរ? " ជេហូបដើរទៅសួរអ្នកទទួលភ្ញៀវព្រោះគេមិនធ្លាប់មកពីមុនទេឮគាត់ប្រាប់ថាក្រុមហ៊ុនមីនណាមួយអ៊ុំអ្នកបើកឡានជូនមកដល់ក្រុមហ៊ុនឈ្មោះមីនទៀតក៏ចេះតែដើរមកសួរគេសួរឯង។
     " តើលោកមានការណាត់ជាមុនដែរទេ? " អ្នកទទួលភ្ញៀវស្រីសួរទៅនាយតូច
     " បាទគ្មានទេ " នាយតូចតបទៅវិញញញឹមតិចៗ
     " បើគ្មានការណាត់គឺជួបមិនបានទេលោក "
     " បងស្រីអាចខលទៅគាត់បានទេថាមានអ្នកយកអាហារមកអោយ បងស្រីខលទៅប្រាប់គាត់ទៅគាត់និងដឹងហើយ "
     " ចា៎សបាន " គេបានខលទៅតាមការប្រាប់នាយតូចពិតមែន
     " អាឡូអគ្គនាយកមានអ្នកយកអាហារមកអោយតើអោយគេចូលទៅឬអត់អគ្គនាយក? "
     " អោយគេចូលមក " យ៉ុងហ្គីនិយាយប្រាប់អោយអ្នកម្ខាងទៀតបានដឹង
     " ចា៎សអគ្គនាយក លោកដើរទៅខាងស្ដាំដៃបន្តិចដល់ជណ្តើរយន្តហើយ ជាន់ទី40ចា៎ស "
     " បាទអរគុណបងស្រីស្អាត " អរគុណហើយនាយតូចដើរទៅរកជណ្តើរយន្ត។
     " មិនអីទេ ខ្ញុំមិនខ្លាចហឹម!ស៊ូៗខ្លួនឯង " នាយតូចជេហូដល់មកដល់មុខជណ្តើរយន្តនិយាយឡើងតែឯងលើកដៃធ្វើស៊ូៗ ព្រោះគេជាមនុស្សខ្លាចជណ្តើរយន្តនាយតូចដកដង្ហើមចេញចូលជាច្រើនដងទើបសម្រេចចិត្តឈានជើងដើរចូលក្នុងជណ្តើរយន្តប្រអប់ទាំងអារម្មណ៍ភ័យខ្លាចជណ្តើរយន្តឡើងយឺតៗទៅខាងលើធ្វើអោយនាយតូចឯណេះវិលមុខទន់ដៃទន់ជើងអស់ទៅហើយ។
តឺង!
     សំឡេងជណ្តើរយន្តបន្លឺឡើងទ្វារបានបើកឡើងធ្វើអោយនាយតូចប្រញាប់ដើរចេញយ៉ាងលឿនបើនៅទៀតក្អួតងាប់ពុំខានស្អប់អាណាតែងប៉ះអាហ្នឹង ជេហូយកដៃទប់និងជញ្ជាំងនៅជិតជណ្តើរយន្តកុំអោយដួលបន្តិចក្រោយទើបនាយតូចដើរទៅរកបន្ទប់នាយជាប្ដីដែលខ្លួនហៅថាពូពេញៗមាត់

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now