អង្គរក្ស Vamprire🩸

1.2K 68 0
                                    

ភាគទី:3
     " អ្នកម៉ាក់! " ថេយ៉ុង ឃើញម៉ាក់ខ្លួនហើយទើបហៅនិងបានដើរទៅរកម្ដាយទាំងភ្នែកក្រហមនៅមានដំណក់ទឹកថ្លាចេញពីរកែវភ្នែក កូនស្ដេចបិសាចកូន
     " កូនថេ ហេតុអ្វីកូនយំ " អ្នកស្រីគីម យកដៃជូតទឹកភ្នែកអោយកូនប្រុស
     " កូនជួយលោកប៉ាមិនបានទេ ហឹកហឹក កូនសុំទោសអ្នកម៉ាក់ " ថេយ៉ុង លត់ជង្គង់ចុះនៅពីរមុខ អ្នកស្រីគីម យកដៃខ្ទប់មុខខឹងនិងខ្លួនឯងដែលជួយលោកប៉ាមិនបាន អ្នកស្រីគីម អង្គុយអោបកូនពីរមុខ
     " មិនអីទេកូនកុំបន្ទោសខ្លួនឯងអី " អ្នកស្រី គីម អង្អែលក្បាលអ្នកជាកូនស្រាលៗ
     " អ្នកម៉ាក់ឆាប់ចេញពីរនេះទៅប្រយ័ត្នពួកវាមកតាម " ក្រោយយំអស់ចិត្ត ថេយ៉ុង នាំម្ដាយចេញពីរទីនោះទៅនៅកន្លែងផ្សេងមិនអាចទៅផ្ទះវិញបានទេខ្លាចនិងមិនសុវត្ថិភាព។
    ពេលព្រឹកថ្ងៃថ្មី ជុងគុក ថ្ងៃនេះត្រូវចេញមន្ទីរពេទ្យនេះហើយ
     " រួចហើយឬនៅកូន ជុង " លោកចន ស្រែកសួរអ្នកក្នុងបន្ទប់ទឹក
     " អូនជិតហួច (រួច) ហើយប៉ាៗចាំអូនផង " ជុងគុក ចេញពីរបន្ទប់ទឹករត់ទៅរក លោកចន ដែលនៅកំពុងតែឈរចាំនៅមាត់ទ្វារ
     " តោះៗប៉ាៗទៅទះអូននឹកទះខ្លាំងណានាគ " ជុងគុក ដើរចេញទៅក្រោយជាមួយ លោកចន ដែលមាន វីណា ឈរចាំនៅខាងក្រៅនិងមាន អង្គរក្សជាច្រើនអ្នកទៀត
     " ឡើងឡានទៅកូន ជុង នៅមើលអីនិង " ដើរមកដល់ខាងក្រៅមានឡានកំពុងតែបើកទ្វារចាំ លោកចន ឃើញ ជុងគុក មិនព្រមចូលនៅមើលតែមន្ទីរពេទ្យ
     " បងមន្ទីរពេទ្យអូនទៅហើយណា បាយៗ " ទំរាំតែដាច់ចិត្តចូលឡាននៅឆ្លៀតនៅបាយៗដាក់ មន្ទីរពេទ្យទៀត ឯ លោកចន និងវីណា កូនចៅផ្សេងៗបានត្រឹមតែហួចចិត្តនិងនាយបើអ្នកផ្សេងមកឃើញរូបភាពបែបនេះប្រាកដណាស់ថាគេគិតថានាយកំលោះម្នាក់នេះឆ្គួតពុំខានអ្នកណាទៅបាយៗមន្ទីរពេទ្យនោះមានតែមនុស្សឆ្គួតនិងឯង។
     " ចេញឡានទៅ " លោកចន ប្រាប់អោយអ្នកលើកឡានចេញឡានទៅផ្ទះវិញ។ នៅតាមផ្លូវ ជុងគុក នៅមិនស្ងៀមឡើយកូរគេពេញឡាន លោកចន ប្រាប់នៅអោយស្ងៀមតែគេមិនព្រមស្ដាប់មានតែយំទំរាំតែទៅដល់ផ្ទះអ្នកក្នុងឡានចង់វិលមុខដោយសារតែនាយកូរពេក
    " ប៉ាៗ....ទះអូនមែន? " កូនចៅ លោកចន បើកទ្វារឡានអោយឃើញភូមិគ្រឹះយ៉ាងធំ ជុងគុក ចង្អុលទៅភូមិគ្រឹះប្រាប់ លោកចន ញីសៀតផ្កាតិចៗ
    " និងហើយផ្ទះកូនឯង ចុះទៅ " លោកចន
    " អូនចុះហើយ ប៉ាៗទះអីក៏ធំម្លេះ " ជុងគុក ដើរផងមើលផងនិងប្រាប់ លោកចន អោយដឹង
    " អ្នកប្រុសតូច " អ៊ុំស្រីឆាង ត្រូវជាអ្នកមើលការខុសត្រូវក្នុងផ្ទះនេះក៏ជាអ្នកធ្វើអាហារដែរ។ អ៊ុំស្រីឆាង ដើរទៅរក ជុងគុក ទាំងនឹករលឹកព្រោះមិនបានថ្ងៃអ្នកប្រុសតូចគាត់ច្រើនថ្ងៃហើយនៅពេលបានដឹង ដំណឹងថាអ្នកប្រុសតូចគាត់ស្លាប់ភ្លាមធ្វើអោយគាត់សន្លប់
     " អូនមែនអ្នកប្រុសតូចយាយទេ " ជុងគុក រត់ទៅពួនក្រោយខ្នង លោកចន
    " អ៊ុំជាអ៊ុំឆាងនោះអីអ្នកប្រុសតូចមិនស្គាល់អ៊ុំឆាងទេឬ? " អ៊ុំស្រីឆាង
     " អូនអត់ដែរស្គាល់ទេ កុំដើរមកជិតអូនចេញទៅ... " ជុងគុក ស្រែកដាក់អ៊ុំឆាង ឡើងប៉ោងសរសៃក ទោះបីពាក្យគេនិយាយចេញមកដូចកូនក្មេងតែពេលគេស្រែកមកគួរអោយខ្លាចណាស់ លោកចន ឃើញសភាពការណ៍ដូចមិនស្រួលក៏ប្រាប់អោយអ៊ុំឆាងទៅវិញ
     " អ៊ុំឆាង អ៊ុំទៅវិញសិនទៅមើលទៅគេដូចជាខឹងហើយ " លោកចន
     " បាទអ្នកប្រុស " តបរួចអ៊ុំឆាងដើរទៅធ្វើការងារគាត់វិញ
     " កូនជុង ម៉េចបានស្រែកដាក់អ៊ុំឆាងចឹង? " លោកចន ងាកទៅសួរ ជុងគុក ដោយសម្លេងខ្លាំងតិចៗ ជុងគុក ឃើញ លោកចន និយាយខ្លាំងៗចឹងស្រាប់តែយំចេញមកភ្លាម
     " ប៉ាអត់ឡាញ់អូនទេ ហឹកហឹក ប៉ាឈប់ឡាញអូនហើយ ប៉ាស្រែកដាក់អូន ហឹកហឹក " ជុងគុក យកខ្នងដៃជូនទឹកភ្នែកដាក់គូទអង្គុយលើឥដ្ឋធាក់ជើងខ្វៃៗខឹងនិងលោកប៉ាសួរខ្លាំងៗដាក់នាយ
     " កូនជុង បានហើយប៉ាៗសុំទោស " លោកចន លើកនាយអោយក្រោកឈរហើយសុំទោស
     " ប៉ានាំអូនទៅមើលបន្ទប់ " ជុងគុក ឈប់យំប្រាប់ប៉ានាយអោយជួនខ្លួនទៅមើលបន្ទប់ដេក
     " ដឹងហើយចាំប៉ាជូនកូនទៅ " លោកចន នាំនាយឡើងទៅខាងលើទៅបន្ទប់នាយ
     " ប៉ា! ម៉េចបន្ទប់អូនសុទ្ធតែពណ៌សខ្មៅចឹង "  ឡើងមកដល់ខាងលើ លោកចន បើកទ្វារអោយនាយចូលមើល ឃើញថា បន្ទប់គេងធំ ប្រណីតស្អាតតែមានតែពណ៌សខ្មៅ
     " មកពីរកូនចូលចិត្តពណ៌ "លោកចន
     " អូនអត់គេងទេអូនចង់គេងបន្ទប់មានពណ៌ស្អាតៗហើយមានផ្កា " ជុងគុក ធ្វើដៃអោយ លោកចន មើលនាយអត់គេងទេបន្ទប់និង
     " ចាំប៉ាប្រាប់គេអោយដូរចេញកូនចូលទៅងូតទឹកទៅចាំទៅញ៉ាំបាយ " លោកចន
     " បាទ " ជុងគុក
•ខាងក្រោម
    " វីណា មកនេះ " អ៊ុំឆាង ទាញដៃនាយ វីណា ដែលបម្រុងនឹងដើរទៅបន្ទប់គេ
    " មានអីមែនទេអ៊ុំ? " វីណា សួរ
     " អ្នកប្រុសតូចកើតអីពេលអ៊ុំសួរអ្នកប្រុសតូចស្រែកដាក់អ៊ុំនៅហៅខ្លួនឯងអូនៗទៀត " អ៊ុំឆាង អត់ឆ្ងល់មិនបាន
    " ខ្ញុំឮថាអ្នកប្រុសតូចប៉ះទង្គិចនិងខួរក្បាលខ្លាំងពេកទើបបណ្ដាលអោយទៅជាបែបនេះ អ៊ុំ " វីណា
     " មិនគួរសោះអ្នកប្រុសតូចអ៊ុំអើយ " ជុងគុក អត់អាណិតនិង ជុងគុក មិនបានម្ដាយក៏ស្លាប់ត្រូវខ្លួនប្រែជាមិនដឹងអីទៀតអ្វីដែលគួរអោយ អាណិតខ្លាំងជាងគេនោះគឺ លោកចន នេះហើយ
     " បានហើយអ៊ុំខ្ញុំទៅងូតទឹកហើយអ្នកប្រុសកូរមួយព្រឹកហើយហត់ណាស់ " វីណា និយាយហើយក៏ដើរទៅបន្ទប់ខ្លួន ចំណែក អ៊ុំឆាងវិញក៏ទៅធ្វើម្ហូបទុកអោយ ជុងគុក និង លោកចន
•skip
     " លោកប៉ាល្ងាចទៅមើល ជុងគុក ឬអត់? " យ៉ុងហ្គី សួរ លោកមីន ដែលកំពុងតែអង្គុយអាន សៀវភៅនៅក្នុងបន្ទប់ទទួលភ្ញៀវជាមួយ អ្នកស្រីមីន
     " អូនទៅអត់? "លោកមីន ងាកសួរប្រពន្ធ
     " អូនមិនបានទៅជាមួយបងទេ " អ្នកស្រីមីន  ដោយសារត្រូវទៅមើលគូរស្រករអោយ យ៉ុងហ្គី
     " ប៉ាទៅចឹងចាំល្ងាចចាំទៅ " លោកមីន
    " បាទលោកប៉ា កូនសុំទៅធ្វើការហើយ " យ៉ុងហ្គី ចេញទៅក្រៅបើកឡានចេញទៅ កន្លែងធ្វើការ។
     នៅតាមផ្លូវ យ៉ុងហ្គី និយាយទូរស័ព្ទបណ្ដើរបើកឡាន បណ្ដើរដោយរវល់តែនិយាយទូរស័ព្ទមិនបានមើលផ្លូវនាយជ្រុលទៅបុកមនុស្សដែលកំពុងតែឆ្លងផ្លូវ
     " អា៎យ ..." ហូសុខ ដើរសុខៗភ្លាមនោះមិនដឹងថាឡានមកពីរណាបើកមកបុកខ្លួន
ផាំង! យ៉ុងហ្គី ដោយដឹងថាខ្លួនបានបុកមនុស្សក៏ ប្រញាប់ចុះទៅមើលថាគេកើតអីឬក៏អត់។

   
   
   

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now