អង្គរក្ស Vampire 🩸

933 63 2
                                    

ភាគទី:15
     តុក!តុក!
     " ចូលមក " ណាមជុនស្រែកប្រាប់អ្នកគោះទ្វារខ្លួនអោយអ្នកខាងក្រៅចូលមក។
     " ជីមីនឯងមានការស្អីបានជាមករកយើងដល់ក្នុងបន្ទប់របស់យើង ហើយម្នាក់នោះជាអ្នកណាដែរ? " ណាមជុនជាមិត្តភិក្ខុនិងជីមីន ក្លឹបនេះជារបស់នាយផងដែរតែ
     " អាស្លេកឯងអង្គុយទៅយើងមកចង់សួររឿងមួយ? " ជីមីនប្រាប់យ៉ុងហ្គីអង្គុយហើយក៏សួរនាយជាមិត្តតែម្ដងនុងអាលគេបានទៅជួបស្រី ស្នេហ៍គេវិញ។
     " រឿងអីសួរមក " ណាមជុន
     " តើឯងស្គាល់ផ្ទះអ្នករត់តុម្នាក់ឈ្មោះជេហូ អត់គេចង់ស្គាល់ " ជីមីនចង្អុលទៅយ៉ុងហ្គី
     " ស្គាល់តើយើងធ្លាប់ជូនគេទៅផ្ទះម្ដងដែរ " ណាមជុន
     " ចឹងប្រាប់គេទៅ " ជីមីននិយាយហើយ ណាមជុនក៏ប្រាប់ផ្លូវអោយនាយដឹងថាផ្លូវណាផ្លូវណា។
     " អររគុណលោកច្រើនហើយយើងទៅមុនហើយជីមីន " ក្រោយណាមជុនប្រាប់ផ្លូវចប់អីអត់ហើយនាយក៏លាគេទាំងពីរទៅរកនាយតូច។
     " អានេះទៅចោលឯងបាត់ " យ៉ុងហ្គី ចេញទៅផុតនាយក៏ដកដង្ហើមធំមកជាមួយគ្នា ដល់ស្គាល់ផ្ទះគេចោលគេបាត់ដូចមិនសម
•skip
    តុក!តុក!
     " អ្នកណាគេមកនិង? " នាយតូចកំពុងតែគេងសុខៗក៏មានអ្នកគោះទ្វារហៅអាគេកំពុងតែមិនស្រួលខ្លួនផងចេះមករំខានទៅកើត។ នាយតូចក្រោកឡើងដើរទៅបើកទ្វារទាំងមិនត្រង់ផ្លូវវិលមុខចង់សន្លប់។
ក្រាក~~~
     "លោកមករកអ្នកណា? " នាយតូចបើកទ្វារមកឃើញបុរសកំពុងតែឈរពីមុខខ្លួនតែមើលមិនច្បាស់ជាអ្នកណាក៏សួរទៅបុរសម្នាក់នោះ។
     " យើងមករកឯង យើងមកចង់សុំទោសរឿងកាលពីរយប់មិញ " យ៉ុងហ្គី
     " បើសុំទោសរួចហើយក៏ទៅវិញទៅ " ជេហូ រកបិទទ្វារហើយតែនាយទប់ទ្វារបានមុខនិងនិយាយទៅកាន់នាយតូច
     " ឯងមិនស្រួលខ្លួនមែនទេ? " យ៉ុងហ្គីសួរនាយតូចទាំងបារម្ភ
     " អត់ទេ បានហើយលោកលែងដៃទៅខ្ញុំត្រូវការបិទ ព្រូស " ជេហូនិយាយមិនទាន់ចប់ផងក៏ដល់សន្លប់នៅពីមុខនាយក្រាស់ភ្លាមៗ។
     " ជេហូៗក្រោកឡើងឮយើងហៅឯងទេជេហូ " យ៉ុងហ្គីប្រញាប់ចូលទៅលើកនាយតូចនិងទះថ្ពាល់នាយតូចតិចៗអោយគេដឹងខ្លួន
     " ក្ដៅខ្លួនខ្លាំងណាស់ " យ៉ុងហ្គីស្ទាបក្បាលនាយតូចទើបដឹងថាគេក្ដៅខ្លួន។ យ៉ុងហ្គីលើកបីនាយតូចដើរទៅរតពូកនិងដាក់អោយនាយតូចគេងស្រួលបួលហើយ នាយក៏ដើររកមើលថ្នាំអោយនាយតូចលេប។
     " រកឃើញថ្នាំហើយ តែអោយគេលេបយ៉ាងម៉េចទៅ? " យ៉ុងហ្គីរកថ្នាំហើយហើយតែក៏សួរខ្លួនឯងតើអោយគេលេបយ៉ាងម៉េចទៅបើគេសន្លប់ហើយនិង។នាយមិនខ្វល់ក៏ដើរទៅរកនាយតូចវិញយកថ្នាំបញ្ចុះកំដៅដាកើចូលមាត់នាយក៏លើកក្បាលនាយតូចអោយខ្ពស់ឡើងនាយក៏អោនទៅថើបរុញថ្នាំចូលមាត់នាយតូចរួចក៏យកទឹកមកលេបថើបនាយតូវម្ដងទៀតនិងបានផ្លុំចូលមាត់នាយតូចទាំងអស់។
     " គួរតែរកកន្សែងជូតខ្លួនអោយគេ " គិតហើយនាយក៏ដើរទៅរកមើលកន្សែងនិងទឹកយកមកជូតខ្លួននាយតូច។
     " យើងសុំទោសផងណា " យ៉ុងហ្គីសុំទោសនាយតូចហើយក៏ដោះអាវនាយតូចដើម្បីជូតខ្លួនអោយគេ
     " ស្អាតណាស់ " ក្រោយដោះអាវនាយតូចអស់នាយកំលោះអង្គុយមើលខ្លួនប្រាណអ្នកកំពុងតែសន្លប់
     " យ៉ា... ឯងកំពុងគិតស្អីនឹងឈប់គិតៗជូតខ្លួនអោយគេ " យ៉ុងហ្គីក្រវាត់ចោលគំនិតមិនល្អចេញអស់ក៏ងាកមកជូតខ្លួននាយតូចវិញចេះទៅគិតអារឿងចឹងៗមកពីណា។
•Skip
     នាយកំលោះចនជុងគុកមកដល់មុខផ្ទះអ្នកស្រីគីមកាត់ព្រឹកនិងលើកដៃគោះដៃហៅអោយម្នាក់ខាងក្នុងបើទ្វារអោយគេ។

" ម៉ាក់អូនមកយកចែថេ ម៉ាក់~~~~ " កំលោះមិនគ្រប់ទឹកយើងបានគោះទ្វារអ្នកស្រីគីមកាត់ព្រឹកហៅអ្នកក្នុងផ្ទះមិនឮក៏ស្រែកជំទាលយកតែម្ដងមិនចេះខ្លាចអ្នកជិតខាងអីបន្តិចលោកអើយ
     " គុកគីហេតុអ្វីស្រែកខ្លាំងដល់ថ្នាក់នេះ?អ្នកជិតខាងគេកំពុងគេងណា " ថេយ៉ុងចេញមកបើកទ្វារអោយគេថែមទាំងស្ដីអីនាយតិចតួចចេះមកស្រែកចឹងទៅរួចអត់យល់គេដេកពួនទេអី។
     " អូនចែថេមកហើយអូននឹកចែថេណាមានដឹងអត់ហឹកហឹក " ជុងគុកមិនបានខ្វល់និងសម្ដីនាយតូចបែរជាទៅអោបនាយតូចចំនួសវិញ។
     " គុកគីឈប់អោបខ្ញុំបានហើយ " ថេយ៉ុងខំរុញអោយនាយចេញពីខ្លួនតែរុញយ៉ាងណាក៏មិនចេះដែរអោបឡើងជាប់ប៉ះមិនចេញ។
     " ហឹកហឹក ចែថេរុញអូនចេញ ហឹកហឹក ចែថេឈប់ឡាញ់អូនហើយ " ជុងគុកអោបចង្កេះនាយតូចជាប់ថយមុខឆ្ងាយពីរនាយតូចបន្តិចក៏យំនិយាយដាក់នាយតូចដែលមករុញគេចេញ។
     " គុកគីលែងភ្លាម! " នាយតូចសម្លុកមុខ ដាក់កំហិតនាយអោយលែងខ្លួន
     " អូនមិនលែង អូនចង់អោប
ចែថេ ហឹកហឹក " ជុងគុកអោបណែនជាងមុខគុណនិងពីរដងខ្លាចថានាយតូចចេញពីរគេ
     " គុកគីឮខ្ញុំប្រាប់ថាអោយលែងទេ " ថេយ៉ុង ភ្នែកឡើងមកក្រហមតិចៗនៅពេលគេខឹងបើទោះបីគេនិយាយយ៉ាងណាក៏ជុងងគុកគេក៏មិនលែងនៅតែយំអោបនាយតូចជាប់ប្រាប់ថាមិនលែងគឺមិនលែងហើយ។
     " អូនអត់លែងទេ ហឹកហឹក ម៉ាក់អើយម៉ាក់ជួយអូនផង ហឹកហឹក " ជុងគុកស្រែកហៅអោយម៉ាក់ថេយ៉ុងមកជួយ។អ្នកស្រីគីមកំពុងតែងូតទឹកសុខៗក៏ឮសំឡេង ជុងគុកស្រែកហៅគាត់ក៏ប្រញាប់ងូតទឹកអោយហើយនិងបានចុះមកខាងក្រោកក៏ឃើញថាជុងគុកកំពុងតែចាប់អោបនាយតូចទាំងទឹកភ្នែកអ្នកស្រីគីមក៏ប្រញាប់ចុះទៅខាងក្រោកមកមើលតែចូលទៅដល់ក៏ឃើញភ្នែកនាយតូចឡើងក្រហមហើយ
     " កូនថេ! " អ្នកស្រីគីមប្រញាប់បំបែកពួកគេទាំងពីរចេញពីរគ្នារួចក៏រុញជុងគុកចេញទៅខាងក្រោយនិងបានចាក់គន្លឹះទ្វារមិនអោយនាយចូលមកបាន។ អ្នកស្រីគីមក៏ចូលទៅសម្រួលអារម្មណ៍នាយតូចកុំអោយគេខឹងខ្លាំងជាងនេះបើគាត់មកមិនទាន់ទេប្រហែលជា.....បើទោះបី ជុងគុកគេមានក្លិនក្រអូបក៏ដោយតែសារធាតុបិសាចនៅតែជាបិសាចយ៉ាងណាក៏វាត្រូវការឈាមដែរ។
     " កូនថេៗស្ងប់អារម្មណ៍ៗកូន " អ្នកស្រីគីម ចាប់អោបនាយតូចអង្អែលក្បាលគេថ្នមៗអោយ ថេយ៉ុងស្ងប់អារម្មណ៍
     " ម៉ាក់! " ថេយ៉ុងហៅម៉ាក់ខ្លួនតើគាត់មកទាំងពីរពេលណា?ហើយចុះឯណាគុកគីម៉េចមិនឃើញ?



អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now