អង្គរក្ស vampire 🩸

1.5K 93 0
                                    

ភាគទី:2
     " អ្នកគ្រូពេទ្យអាចយកប្រពន្ធខ្ញុំទៅបានហើយ " លោកចន ក្រោយនិយាយជាមួយប្រពន្ធដែលគេងគ្មានដង្ហើម គាត់ប្រាប់អោយអ្នកគ្រូពេទ្យដែលនៅឈរជិតនោះនាំប្រពន្ធគាត់ទៅ
     " ចា៎ស " អ្នកគ្រូពេទ្យ ។
    លោកចន បានឈររង់ចាំនៅមុខទ្វារបន្ទប់សង្រ្គោះបន្ទាន់ជាច្រើនម៉ោងកូនគាត់ចូលទៅយូរហើយនៅមិនទាន់ឃើញគ្រូពេទ្យចេញមកទៀត
     " អាសម្លាញ់យ៉ាងម៉េចហើយ យើងបាន ដំណឹងថាឯងមានគ្រោះថ្នាក់ចរាចរណ៍ " លោកមីន ត្រូវជាមិត្តភក្តិនិង លោកចន ដើរមករកមិត្តគាត់ជាមួយប្រពន្ធនិងកូនប្រុសម្នាក់ផងដែរ
     " អាមីន ប្រពន្ធយើងស្លាប់ហើយ ហើយឥឡូវកូនយើងកំពុងតែនៅក្នុងបន្ទាប់សង្គ្រោះបន្ទាន់ មិនដឹងថាពេលនេះយ៉ាងម៉េចទៅហើយទេកូនយើងចូលទៅច្រើនម៉ោងហើយ " លោកចន រៀបរាប់ប្រាប់នាយជាមិត្ត
     " ជុងគុកកូនឯងមិនអីទេ? " លោកមីន ដើរទៅទះស្មាលោកចនទុកជាកម្លាំងចិត្ត។ គ្រូពេទ្យបានចេញពីរក្នុងបន្ទប់មកល្មម លោកចន ឃើញគ្រូពេទ្យវិញមកក៏ប្រញាប់ដើរទៅសួរ
     " លោកគ្រូពេទ្យកូនខ្ញុំយ៉ាងម៉េចទៅហើយ? " លោកចនសួរ
     " កូនលោកផុតពីរគ្រោះថ្នាក់ហើយតែខ្ញុំមិន ប្រាកដថាពេលគេដឹងខ្លួនវិញអាចនិងដូចដើមបានទេ " លោកគ្រូពេទ្យនិយាយដល់ត្រឹមនេះគាត់ទម្លាក់សម្លេងបន្តិច
     " ហេតុអ្វីក៏មិនអាចដូចដើមលោកគ្រូពេទ្យ? " លោកចន សួរទាំងឆ្ងល់
     " ដោយសារតែកូនលោកប៉ះទង្គិចនិងខួរក្បាលគេខ្លាំងពេកទើបធ្វើអោយប្រសៃប្រសាទមិនដូចមុខជាហេតុធ្វើអោយគេលេងដូចដើមតែខ្ញុំក៏មិនប្រាកដថាគេដូចដើមឬក៏អត់ទេ តែភាគរយច្រើនបំផុតគេមិនអាចដូចដើម " លោកគ្រូពេទ្យ
     " តើកូនខ្ញុំអាចមកដូចដើមបានទេ? " លោកចន
     " រឿងនិងខ្ញុំក៏មិនច្បាស់ដែរ បន្តិចទៀតមានអ្នកគ្រូនាំកូនលោកចេញមកនិងប្អូនបន្ទប់ហើយបើមានអីចង់សួរខ្ញុំទៀតអាចមករកខ្ញុំបានបើអីក៏អីហើយខ្ញុំសុំទៅមើលអ្នកជំងឺផ្សេងទៀតហើយ  " លោកគ្រូពេទ្យ
     " បាទលោកគ្រូពេទ្យ " លោកចន
    ក្រោយលោកគ្រូពេទ្យចេញទៅផិតអ្នកគ្រូពេទ្យបានចេញមកពីរ បន្ទប់សង្រ្គោះបន្ទាន់និងរុញគ្រែគេងអ្នកជំងឺដែលមាន ជុងគុក គេងនៅលើនោះ ឃើញដូច្នេះ លោកចន និង គ្រួសារ លោកមីន ក៏ប្រញាប់ដើរទៅមើល ជុងគុក និងនាំនាយទៅបន្ទប់សម្រាក់ពេលមកដល់គ្រូពេទ្យ 2 3 នាក់នាំគ្នាលើកនាយដាក់ទៅលើកគ្រែគេងរួចដើរចេញទៅទុកអោយគ្រួសាគេមើលម្ដង។
     " ឆាប់ដឹងខ្លួនណាកូនប្រុសប៉ា " លោកចន ចូលទៅអង្គុយកៅអីនៅជិតគ្រែអ្នកជំងឺនិងបានយកដៃទៅអង្អែលក្បាលកូនប្រុសសំណព្វចិត្តតែម្នាក់របស់គាត់
     " ជុងគុក ឯងត្រូវតែរឹងមាំឡើងណា " យ៉ុងហ្គី ឬ ស៊ូហ្គា ជាមិត្តភិក្ខុរបស់ ជុងគុក និយាយត្រូវប្រាប់ពីរម្ខាងគ្រែអោយនាយបានដឹងទោះដឹងថានាយស្ដាប់មិនឮក៏ដោយ
    " អ៊ុំៗចាំនៅលើកទឹកចិត្តក្មួយណា ឆាប់ដឹងខ្លួនក្មួយអ៊ុំ " លោកមីន ចាប់ដៃ អ្នកស្រីមីនដា ងាកទៅនិយាយប្រាប់ ជុងគុក ។
    " ខ្ញុំនៅកន្លែងណានិងហេតុអ្វីក៏ងងឹតបែបនេះលោកប៉ាអ្នកម៉ាក់មានឮខ្ញុំហៅទេ តើលោកប៉ាអ្នកម៉ាក់នៅកន្លែងណា " ជុងគុក ឈរនៅកន្លែងមួយដែលមានសាក់ភាពងងឹតឈឹងនាយខំប្រឹងស្រែកហៅអ្នកមានគុណអោយបានឮតែគ្មានអ្នកណាឆ្លើយតបនិងនាយឡើយ ដោយក្ដីអស់សង្ឃឹមនាយបានត្រឹមអោនមុខចុះក្រោមតែមានអ្នកណាក៏មិនបានហៅឈ្មោះនាយអោយគេងើយមើលទៅប្រភពសំឡេងម្នាក់នោះគឺជាម៉ាក់របស់នាយ។
     " អ្នកម៉ាក់! " ជុងគុករត់ទៅអោបអ្នកជាម្ដាយរួចក៏សួរ
     " អ្នកម៉ាក់ទីនេះជាកន្លែងណាចុះឯណាលោកប៉ា " ក្រោយអោបគាត់ជាយូររួចលេងពីរការអោបនិងបានសួរគាត់
     " ប៉ាកូននៅចាំកូន កូនត្រូវទៅវិញណា " អ្នកស្រីចន និយាយប្រាប់នាយអោយទៅវិញ តែក៏បានធ្វើអោយនាយឆ្ងល់ដែរ ទៅវិញ?គាត់ចង់និយាយពីរអ្វីនាយមិនយល់ទេ
     " កូនត្រូវទៅវិញណា " អ្នកស្រីចន ថាចប់រួចរុញនាយអោយឆ្ងាយពីរខ្លួន
     " អត់ទេ.......អ្នកម៉ាក់... " ជុងគុក ស្រែកហៅគាត់ តែអ្នកស្រីចន ឈរមើលនាយពីរចម្ងាយទាំង ស្នាមញញឹម។
    " ទូត ទូតៗ អ្នកគ្រូពេទ្យអ្នកជំងឺបេះដូងចុះខ្លាំងខ្សោយណាស់ឆាប់ទៅហៅលោកគ្រូពេទ្យមក " អ្នកគ្រូពេទ្យស្រី កំពុងតែជូតខ្លួនអោយ ជុងគុក ឃើញចង្វាក់បេះដូងនាយចុះខ្សោយបានហៅសញ្ញាអោយអ្នកគ្រូពេទ្យម្ខាងទៀតបានដឹងនិងហើយលោកគ្រូពេទ្យអោយប្រញាប់មកមើល។ បន្តិចក្រោយមកលោកគ្រូពេទ្យមកដោយនិងបានធ្វើការឆក់បេះដូងភ្លាមៗ លោកចន និង វីណា បានត្រឹមឈរមើលតាមកញ្ចក់ទ្វារនៅខាងក្រៅ។
     " 1 2 3 ឆក់ " លោកគ្រូពេទ្យប្រាប់រួចក៏បានឆក់ដើមទ្រូនាយតែចង្វាក់បេះដូងនាយកាន់តែកាន់តែចុះខ្សោយ
     " 1 2 3 ឆក់ " លោកគ្រូពេទ្យ ព្យាយាមឆក់បេះដូងនាយជាច្រើនលើកជាច្រើនសារតែបេះដូចនាយនៅតែចុះខ្សោយដដែល
     " 1 2 3 ឆក់ "
     " ទូត........ " សម្លេងន័យសង្វាក់បេះដូងបានឈប់លោត គ្រូពេទ្យគ្រប់គ្មានគ្នាឈប់ធ្វើ សកម្មភាពព្រោះអ្នកជំងឺបានបាត់បង់ជីវីតហើយ ក្រោយមកអ្នកគ្រូពេទ្យនាំគ្នាប្រមូលសម្ភារៈយកទៅទុកអស់នៅតែ សាកសព្វដែលនៅគេងលើគ្រែរួចនាំគ្នាចេញទៅខាងក្រៅ
     " លោកគ្រូពេទ្យកូនរបស់ខ្ញុំយ៉ាងម៉េចហើយ " លោកចន ចូលទៅសួរលោកគ្រូពេទ្យ
     " ខ្ញុំសុំទោសផងខ្ញុំមិនអាចជួយកូនលោកបានទេគេបានបាត់បង់ជីវីតហើយ " លោកគ្រូពេទ្យ និយាយទាំងអោនមុខចុះ
     " លោកគ្រូពេទ្យធ្វើការយ៉ាងម៉េច កូនខ្ញុំស្លាប់ គេគេងនៅលើកគ្រៃ10 ថ្ងៃហើយនៅមិនទាន់ដឹងលោកថាកូនខ្ញុំ ផុតពីរគ្រោះថ្នាក់ហេតុអ្វីក៏ខ្ញុំស្លាប់? " លោកចន ស្រែកសួរលោកគ្រូពេទ្យទាំងទឹកភ្នែក ថាផុតគ្រោះថ្នាក់ហើយចុះនេះជាស្អីសុខៗមកប្រាប់ថាកូនគាត់ស្លាប់
     " ខ្ញុំក៏មិនដឹងដែរ ហេតុអ្វីតែសុខៗ គេស្រាប់តែបេះដូងចុះខ្សោយជាខ្លាំងពួកយើងខំអស់ពីរសមត្ថភាពហើយ " លោកគ្រូពេទ្យ
    " លោកគ្រូពេទ្យចេញទៅ " លោកចន ស្រែកប្រាប់អោយគ្រូពេទ្យទាំងអស់ចេញគាត់ចេញដើរទៅមើលកូនទាំងគ្មានកម្លាំង សុខៗមកបាត់បង់ មនុស្សជាទីស្រឡាញ់ម្ដង2នាក់អ្នកណាអា ទទួលយកបានទៅ ទេវតាលេងសើចនិងគាត់ពេកហើយ តើអោយគាត់រត់នៅយ៉ាងណាទៅ? ។
    " ក្រោក " លោកចន បើកទ្វារដើរទៅរកកូនប្រុសដែលនៅគេងនៅគ្រែមិនគួរណាកូនគាត់ទៅចោលគាត់ឡើយ ទើបតែបុណ្យសព ប្រពន្ធហើយឥឡូវមកបុណ្យសពកូនម្ដង តើពីរជាតិមុនគាត់ជាប់កម្មអ្នកណា? បានជាកើតមកជាតិនេះយកមនុស្សដែលគាត់ស្រឡាញ់ចេញម្ដងទាំង2
     " កូនប្រុសប៉ា...កូនឈឺទេ? ប៉ាជាប៉ាដែលមិនល្អដែលការពាកកូននិងម៉ាកកូនមិនបាន ប៉ាមិនល្អប៉ាអាក្រក់ ហឹកហឹក " លោកចន ចូលទៅអោបកូនប្រុសនិងនិយាយរៀបរាប់ទាំងទឹកភ្នែក ដាមពេញថ្ពាល់
•Skip
     " លោកម្ចាស់ខ្ញុំបានដំណឹងថាកូនប្រុស លោកចន បានស្លាប់ហើយ " នាយជំនិត ប្រាប់ចៅហ្វាយខ្លួន
     " ឯងធ្វើការបានល្អណាស់ ធាអូ ឯងអាចចេញទៅវិញបាន " លោក ឈីលី សរសើរកូនចៅខ្លួនធ្វើការបានល្អទោះបី សម្លាប់មិនបានមួយគ្រួសាតែក៏អាចសម្លាប់មនុស្សដែល លោកចន ស្រឡាញ់បំផុតបានដែរ
     " បាទលោកម្ចាច់ " ធាអូ
     " ហេុីយ មិននឹកស្មានសោះថាឯងអាចមាន ថ្ងៃនេះ អាចន " លោក ឈីលី សម្លឹងមើលទៅ កញ្ចក់ថ្លាសដែលមើលឃើញទីក្រុងនេះបាន
•skip
     " លោកខ្ញុំសូមយកសាកសពទៅទុកចា៎ស " អ្នកគ្រូពេទ្យដើរមកប្រាប់ លោកចន ព្រោះដល់ម៉ោងយកទៅទុកកន្លែងសាកសព្វហើយបើនៅទុកយូរខ្លាចនិងមានធុំក្លិនស្អុយ លោកចន មិនប្រកែកងើបឈររួចអោយអ្នកគ្រូពេទ្យយកសាកសព្វកូនគាត់ទៅគាត់វិញក៏ដើរទៅតាម អ្នកគ្រូពេទ្យដែរ
     " អា៎យ...ខ្មោចៗលង..." រុញសាកសព្វ ជុងគុក បានពាក់កណ្ដាលស្រាប់តែសាកសព្វនាយក្រោកអង្គុយនៅមានជាប់ក្រណាត់សជាប់មុខ អ្នកណាមិនស្រែកម៉ែមនុស្សស្លាប់ហើយលេងមកក្រោកអង្គុយចឹងៗអីសួរថាអ្នកណាមិនខ្លាចលោក 
     " ខ្មោចលងជួយផង ហឹកហឹកម៉ែអើយជួយកូនផង " អ្នកគ្រូពេទ្យ លោកដៃសំពះបន់ព្រះបន់ម៉ែអោយមកជួយ ខ្មោចលងទាំងថ្ងៃ
     " អូនមែនខ្មោចហេ៎ "

   
 

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now