អង្គរក្ស Vampire 🩸

1.2K 62 0
                                    

ភាគទី" 4
     " អីយ៉ូយ...បាក់ចង្កេះហើយមើលទៅខ្ញុំឈឺណាស់។បើកឡានមិនចេះមើលមនុស្សទេអី ហែងចាំ " ជេហូ ដួលអុកគូទមួយទំហឹងទៅលើដី មាត់វិញនិយាយម្នាក់ឯងមិនដឹងជាស្អីខ្លះទេ
     " ឯងមានត្រូវត្រង់ណាទេ ទៅមន្ទីរពេទ្យអត់ចាំយើងជូនទៅ " យ៉ុងហ្គី ចុះពីរឡានដើរទៅរកនាយតូចកំពុងតែក្រោកឈរបោះដីចេញពីរខោអាវ
     " មិនបាត់ទេ! ខ្ញុំមិនត្រូវការ " ជេហូ គេមិនត្រូវការ ការជួយពីរនាយនោះទេ ពេលនេះគេកំពុងតែក្ដៅទ្រូងនិងនាយហើយ ជិះមិនបើកភ្នែកមើលផ្លូវបានតែប្ដឹងអោយអស់លុយទេតើ
     " មើលទៅក្មេងទេតែសម្ដីវិញ មិនបាច់និយាយម៉ែអាឈ្លើយហើយ ដូចគ្នាម៉ែឪប្រដៅ " ឈររអ៊ូរអោយនាយតូច មើលដូចក្មេងដែរតែមើលការនិយាយចេញមកចុះ
     " មែនហើយខ្ញុំគ្មានម៉ែឪមកប្រៀនប្រដៅដូចគេទេ យ៉ាងម៉េចសមចិត្តពូឯងនៅហា៎... " ជេហូ ស្រែកថាអោយនាយខ្លាំងៗ។ មែនហើយគេមិនមានពុកម៉ែនៅចាំប្រដៅដូចកូនគេដទៃនោះទេ គេជាក្មេងកំព្រារត់នៅពីរមួយថ្ងែទៅមួយថ្ងៃៗខ្លះក៏អត់បាយថ្ងៃខ្លះក៏បានបាយញ៉ាំនៅរស់ម្នាក់ឯងទាំងពីរអាយុ8ត្រូវម៉ែពុកបោះបង់ចោល គេខំរស់ដើម្បីមិនអោយចាញ់វាសនាតែហេតុអ្វីវាសនាតែងតែងធ្វើអោយគេវេទនាដល់ថ្នាក់នេះឥឡូវមកប៉ះនិងមនុស្សម្នាក់នេះនិយាយចំៗពេកហើយ
     " យើងសុំ សុំទោសយើងមិនដឹងឯងកុំយំអី " យ៉ុងហ្គី ដឹងខ្លួនថាខុសដែលទៅនិយាយដាក់នាយតូចដូច្នេះ
     " ខ្ញុំទម្លាប់និងវាហើយ ពូឯងមិនបាច់សុំទោសខ្ញុំទេ " ជេហូ ជូតទឹកភ្នែកដែលស្រក់នោះចេញអោយតែនិយាយដល់និងនេះមិនដឹងថាអាទឹកភ្នែកនិងវាហូរមកពីរណាវាទេចេះតែស្រក់មក
     " ឯងចង់ទៅណា? " យ៉ុងហ្គី សួរនាយតូចពេលឃើញគេដើរចេញ
     " ខ្ញុំទៅណាជារឿងរបស់ខ្ញុំ ពូឯងចេះដឹងអីដែរ " ជេហូ ថាអោយនាយមកចេះដឹងរឿងគេអាមិនត្រូវជាស្អីនិងគ្នាផង
     " តែដៃឯងហូរឈាមហើយ " យ៉ុងហ្គី ចង្អុលដៃអោយគេមើល ឃើញថាឈាមពិតមែន ប្រហែលជានៅពេលដួលនោះហើយ
     " វាមិនងាប់ទេ ត្រឹមឈាមដៃប៉ុណ្ណឹង " ជេហូ
បម្រុងនិងដើរទៅមុខទៀតហើយតែនាក្រាស់ហៅអោយឈប់
     " ឯងឈប់សិន " យ៉ុងហ្គី
     " ហើយពូឯងចេះអាម៉េចនិង..." ជេហូ តបទៅនាយជាធុញទ្រាន់
     " ឯងទៅជាមួយយើង " យ៉ុងហ្គី ដើរទៅអូសដៃនាយតូចចូលឡាន
     " ពូឯងនាំខ្ញុំទៅណា? លេងខ្ញុំទៅខ្ញុំអត់ទៅជាមួយពូឯងទេ " ជេហូ ចាប់ដៃនាយអោយឈាប់ចាប់ដៃគេម្ខាងទៀតចេញតែប៉ះមិនបាន
     " យើងនាំឯងទៅមន្ទីរពេទ្យ មិនមែននាំឯងទៅរំលោភទេយល់ នៅអោយស្ងៀមទៅមើល " យ៉ុងហ្គី សម្លក់មុខនាយតូចទាំងខឹងខំនាំទៅ ពេទ្យហើយនៅមិនអោយស្ងៀមនៅមកវៃនាយជាច្រើនដៃទៀត
     " តែខ្ញុំអត់ចង់ទៅទេ លេងខ្ញុំទៅ " ជេហូ នៅតែ រឹងទទឹងជាមួយនាយដដែលមិនចាំយូរនាយក្រាស់ចាប់បីលើករាងកាយស្រាលដូចសំឡីដាក់ក្នុងឡាននាយរួច និយាយទាំងមុខស្មើ ដើម្បីអោយក្មេងខ្លាច តែប៉ះនាយតូច ជេហូគិតថាអាការសម្លុតនិងគេខ្លាចមែន ចង់ប្រាប់ថា No
     " ឯងនៅអោយស្ងៀមបើមិនចឹងទេ ប្រយ័ត្នថារឿងមិនបានប្រាប់ " យ៉ុងហ្គី និយាយប្រាប់នាចតូចមើលមុខគេមិនដកភ្នែក
     " អាពូឯងធ្វើស្អីនិង " ជេហូ ភ្នាក់នៅពេលឃើញនាយក្រាស់អោនមកជិនខ្លួន មាត់នាយសឹងតែប៉ះថ្ពាល់គេទៅហើយ
     " យើងដាក់ខ្សែក្រវ៉ាត់អោយឯង ហើយឯងគិតដល់ណាហើយ! " យ៉ុងហ្គី ងាកទៅវិញប៉ះនិងថ្ពាល់នាយតូច។ ថ្ពាល់គេក្រអូបដូចកូនង៉ាទើបនិងកើត
     " អាពូរោគចិត្ត ម៉េចមកថើបខ្ញុំចឹង? " ជេហូ រុញនាយអោយចេញពីរខ្លួន
     " យើងគ្មានបំណងទេ វាប៉ះខ្លួនឯងទេតើ យើងក៏មិនចង់ថើបឯងដែលយើងខ្លាច រន្ទះបាញ់ណាស់ " យ៉ុងហ្គី និយាយធ្វើមិនចង់តែតាមពិតមិនចង់ដកចេញដែរបើមិនបាននាយតូចទេនៅនុងឯងគ្មានដកមាត់ចេញទេ
     " បើគិតចឹងល្អហើយ " ជេហូ និយាយរួចមកអង្គុយត្រង់ខ្លួន ឯនាយវិញដើរទៅម្ខាងរួចបើកឡានចេញទៅមន្ទីរពេទ្យ
Skip
     " កូនជុង ធ្វើអីនិង? " លោកចន បើកទ្វារមកឃើញនាយទើបសួរថាកំពុងធ្វើអី
     " អ្នកប្រុសជួយខ្ញុំផង អ្នកប្រុសតូចធ្វើបាបខ្ញុំ ហឹកហឹក " អ្នកបម្រើស្រី ឃើញ លោកចន មកក៏ប្រញាប់រត់ទៅរកគាត់រៀបរាប់ទាំងយំ មកមើល អ្នកប្រុសតូចមិនបានកន្លះថ្ងៃផងនាយធ្វើបាបដល់យំហើយ
     " អូនអត់បានធ្វើអីផង គ្រាន់តែបោចសក់តែតិចអ៊ុំនុងយំដែរ " ជុងគុក ប្រាប់ លោកចន រឿងដែលនាយបានធ្វើទៅលើអ្នកបម្រើស្រី បោចតិចយំដែរ
     " ម៉េចក៏កូនទៅបោចសក់អ្នកមើលថែកូនចឹង? " លោកចន សួរនាយទាំងហួចចិត្តនេះបានហៅថាក្មេងមែនគ្មានដឹងអីសោះតែម្ដង
     " ប៉ាស្រែកដាក់អូន? ប៉ាស្រែកដាក់អូន ហឹកហឹក ប៉ាអត់ឡាញ់អូនទេប៉ាឡាញ់អ៊ុំនោះជាងអូន ហឹកហឹក អូនអត់សុខចិត្តទេ....ហឹកហឹក " ជុងគុក និយាយរត់ទៅអ្នកបម្រើស្រី ដើម្បីវៃគេ គិតថាគេមកដណ្ដើមការស្រឡាញ់ពីរខ្លួនតែត្រូវឈប់ភ្លាមៗពេលឮ លោកចន ស្រែកអោយឈប់
     " ឈប់ភ្លាម កូនជុង " លោកចន
     " ហឹកហឹក ប៉ាអត់ឡាញ់អូនទេ " ជុងគុក លើដៃជូតទឹកភ្នែកចេញអោយអស់រួចនិយាយ
" ចេញទៅ " លោកចន ប្រាប់អោយអ្នកបម្រើស្រីចេញពីរបន្ទប់
     " ចា៎សលោកម្ចាស់ " អ្នកបម្រើស្រី
     " កូនជុង ហេតុអ្វីធ្វើបែបនេះគេជាអ្នកមើលថែកូនណាបើកូនធ្វើចឹងបានអ្នកណាមកមើលថែកូនទៀត " លោកចន
     " ប៉ារកអ្នកផ្សេងទៀតមក " ជុងគុក
     " កូនជុង ចេះឌឺនិងប៉ា? " លោកចន និយាយដាក់នាយរាងខ្លាំង
     " មើលប៉ាស្រែកដាក់អូនប៉ាឈប់ឡាញ់អូនហើយមែន? " ជុងគុក ដើរទៅចាប់ដៃ លោកចន និងសួរទៅគាត់
     "កូនជាកូនតែម្នាក់របស់ប៉ា ប៉ាមិនបានឈប់ស្រឡាញ់កូនទេឈប់យំទៅ okay " លោកចន ជូតទឹកភ្នែកអោយនាយ ចិត្តអាណិតកូនណាស់មិនគួរណាគេទៅជាបែបនិងសោះ
     " ហិហិ អូនឡាញ់ប៉ាធំៗហើយឡាញ់ខ្លាំងទៀតផង " ជុងគុក ចូលទៅអោប លោកចន
     " ប៉ាក៏ស្រឡាញ់កូនដូចគ្នា " លោកចន អង្អែលក្បាលនាយជាកូនថ្នមៗ ទឹកភ្នែកមិនដឹងមកពីរណាមកស្រក់ចុះមកពីរភ្នែកគាត់ ។
     " ប៉ា? " ជុងគុក ងើយក្បាលហៅ លោកចន
     " មានអីមែនទេទើបហៅប៉ា? " លោកចន
     " អូនមានម៉ាក់អត់? អូនបានមើលទូរទស្សន៍ឃើញគេហៅប៉ាម៉ាក់ ចុះអូនមានម៉ាក់អត់? " នាយបានមើលទូរទស្សន៍ឃើញគេហៅប៉ាម៉ាក ដោយឆ្ងល់និងខ្លួនឯងមានតែប៉ាអត់ម៉ាក់ទើបសួរគាត់
     " ម៉ាក់កូនមាន " លោកចន និយាយទាំងអួលដើមក៏ប្រាប់នាយ
     " នាំអូនទៅជួបម៉ាក់បានអត់ប៉ាអូនចង់ជួបណាស់ " ជុងគុក ពេបមាត់ចង់យំដើម្បីអោយអ្នកជាឪពុកឃើញហើយអាណិតនិងនាំគេទៅជួបម៉ាក់
     " ម៉ាក់កូននៅឆ្ងាយណាស់កូនទៅមិនដល់ទេ ព្រោះម៉ាក់កូនស្លាប់ហើយ" លោកចន ពាក្យចុងក្រោយត្រឹមគិតក្នុងចិត្តមិនអាចនិយាយចេញមកបាន
     " ម៉ាក់អូននៅណា ហេតុអ្វីទៅមិនដល់ " ជុងគុក សួរគាត់ទាំងងឿងឆ្ងល់ ហេតុទៅមិនដល់ តើនៅឆ្ងាយណាស់ឬ?
     " ម៉ាក់កូននៅលើមេឃយើងទៅមិនបានទេ " លោកចន ចង្អុលទៅខាងលើអោយនាយមើល
     " ប៉ាជួនអូនទៅតិចទៅណាអូនចង់ជួបម៉ាក់ៗ ហឹកហឹក " ជុងគុក នៅនិយាយចង់ជួបម៉ាក់នាយដដែល លោកចន មិនអាចធ្វើអ្វីបានត្រឹមតែទាញនាយជាកូនមកអោបជាប់ទ្រូង ជំនួស អ្នកស្រីចន។

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now