វគ្គ2 អង្គរក្ស Vampire 🩸

862 54 2
                                    

ភាគទី:23
" ប៉ាសុំទោស " លោនចនអោបកូនប្រុសកំពុងយំនិយាយសុំទោសកូនមកពីគាត់បានជាគេក្លាយទៅជាបែបនេះ
" ហឹកហឹក " ជុងគុកមិននិយាយអ្វីក្រៅពីអោបអ្នកជាឪពុកយំជាប់និងទ្រូងគាត់
ល្ងាចបន្តិចលោកគ្រូវពេទ្យគាត់មកដោះសេរ៉ូមអោយនាយក្រោយដោះហើយលោកចន ក៏បាននាំនាយមកផ្ទះវិញនៅតាមផ្លូវ នាយមិននិយាយអ្វីទាំងអស់គិតតែអង្គុយនៅស្ងៀមទោះបីលោកចនខំនិយាយយ៉ាងណាក៏គេមិននិយាយរហូតមកដល់ផ្ទះនាយចុះពីលើឡានដើរសំដៅទៅបន្ទប់តែម្ដង។
" អ៊ុំឆាងធ្វើបបរអោយជុងគុកផងខ្ញុំទៅលើហើយ ធ្វើហើយអោយថេយ៉ុងអ្នកយកទៅចុះ " លោកចនដឹងថាបើអោយអ្នកផ្សេងយកទៅកូនគាត់និងមិនញ៉ាំបើយកនាយតូចយកទៅគេអាចនិងញ៉ាំ
" ចា៎សអ្នកប្រុស " អ៊ុំឆាង
" វីណាអ្នកប្រុសតូចយ៉ាងម៉េចហើយ? " គ្រាន់តែតែឃើញវីណាដើរមកដល់អ៊ុំឆាងចាប់ដៃនាយសួរ
" អ្នកប្រុសតូចមិនអីទេគាត់គ្រាន់តែសន្លប់ដោយសារយំយូរពេកអ៊ុំ ខ្ញុំប្រាប់អ៊ុំហើយចឹងខ្ញុំទៅងូតទឹកហើយក្ដៅណាស់ " ថាហើយនាយក៏ដើរទៅបន្ទប់នាយឯអ៊ុំឆាងវិញក៏ទៅធ្វើការរបស់គាត់
•មួយម៉ោងក្រោយមក
" មកហើយហ៎ថេអ្នកប្រុសតូចមកវិញហើយ អ្នកប្រុសប្រាប់អោយលើកបបរអោយអ្នកប្រុសតូចនេះយកទៅ " អ៊ុំឆាងនិយាយប្រាប់ហើយគាត់លើកចានបបរអោយនាយតូចកាន់ថេយ៉ុង កាន់ដើរទៅខាងលើមកដល់មុខបន្ទប់ជុងគុក លើកដៃគោះទ្វារអោយអ្នកខាងក្នុងបានដឹងមុននិងនិយាយ
តុក!តុក!
" អ្នកប្រុសតូចខ្ញុំយកបបរមកអោយ ខ្ញុំចូលទៅហើយណា " ប្រាប់ហើយនាយតូចបើកទ្វារចូលទៅខាងក្នុងដោយនាយនៅអង្គុយលើពូកមើលមកនាយតូច ភ្លឺសៗ
" អ្នកប្រុសតូចញ៉ាំបបរសិនទៅបន្ទប់ទៀតចាំខ្ញុំមកយកចាន " នាយតូចងាកក្រោយថានិងទៅវិញតែត្រូវជុកគុកនិយាយឃាត់រួចចូលទៅអោបនាយតូចពីក្រោយ
" ចែថេកុំទៅវិញអីចែថេនៅជាមួយអូនហើយ អូនអត់ចង់ឃើញចែថេធ្វើប្រងើយដាក់អូនទេ " ជុងគុកអោបនាយតូចរឹតដៃអោបកាន់តែខ្លាំង មុខដំបូងថាមិនយំទេតែទឹកភ្នែកវាចេះតែហូរ
" ខ្ញុំមានការងារបន្តមិនអាចនៅមើលអ្នកប្រុសតូច24ម៉ោងបានទេសូមអ្នកប្រុសតូចលែងដៃទៅ " ថេយ៉ុងមិនត្រឹមតែនិយាយនោះទេថែមទាំងចាប់ដកដៃនាយចេញទាំងផងតែនាយមិនព្រមចាញ់នៅតែខំអោបចង្កេះគេជាប់ តែចុងក្រោយនៅតែចាញ់កម្លាំងដៃថេយ៉ុងដដែល។
" ខ្ញុំទៅវិញហើយបន្តិចខ្ញុំនិងប្រាប់អោយជីយ៉ានមកយកចានអ្នកប្រុសតូចឆាប់ញ៉ាំទៅ ប្រយ័ត្នបបរត្រជាក់អស់ " ថេយ៉ុងប្រលេះដៃនាយចេញមកហើយក៏ដើរចេញទៅវិញដោយមិនងាកក្រោយមើលមុខជុងគុកអីបន្តិច ចិត្តដាច់ពេកហើយ។
•Skip
" ពូ!ពូមកធ្វើអីនៅទីនេះ? " ជេហូកំពុងតែលើកស្រាអោយភ្ញៀវងាកមកឃើញនាយក្រាស់កំពុងតែអង្គុយមើលមកខ្លួនក៏ចូលទៅសួរ។
" យើង ...យើងមកផឹកស្រា ម៉េចយើងមកផឹកមិនបានមែន? " យ៉ុងហ្គីតបទៅនាយតូចដាច់ៗរកពាក្យដោះសារមិនចង់បាន គង់បំណងនាយចង់មកមើលនាយតូចដោយគេចាប់បានទៅហើយក៏និយាយមកផឹកស្រាតែម្ដងទៅ។
" អរ....."
" អរ! អរម៉េចមិនទៅយកស្រាមកនៅឈរអរអីទៀត "
"បាទចាំតិចពូខ្ញុំទៅយកស្រាសិន " ថាហើយនាយតូចដើរទៅយកស្រាអោយនាយ។
" នេះស្រារបស់ពូ ផឹកតាមសប្បាយ " មកដល់នាយតូចដាក់ស្រាលើតុអោយនាយរួចចេញទៅធ្វើការគេបន្ត។ រីឯនាយតូចក៏លើកស្រាអោយភ្ញៀវដទៃផ្សេងទៀត
" លោកសូមលែងដៃខ្ញុំទៅ " ជេហូប្រាប់អោយភ្ញៀវប្រុសលែងដៃគេ
" ស្អាតមិនអន់ទេ ទៅជាមួយបងទៅចាំបងអោយលុយអូនគុណនិង10យ៉ាងម៉េចដែរ? " នាយជាភ្ញៀវញាក់ចិញ្ចើមដាក់នាយតូចបើទៅជាមួយគេៗនិងអោយគុណនិង10ច្រើនជាងធ្វើការនៅកន្លែងនេះ
" ខ្ញុំជាអ្នករត់តុមិនមែនអ្នកលក់ខ្លួនសូមលោកលែងដៃខ្ញុំទៅ " ជេហូតបទៅនាយអោយលែងទាំងរកចង់យំបើចាប់ដៃគេខ្លាំងៗសិនតែចង់បាក់ទៅហើយ។
" អូនចង់បានម៉ានបងអោយទាំងអស់អោយតែអូនទៅជាមួយបង "
" លែងដៃគេភ្លាមអាចង្រៃ " យ៉ុងហ្គីដែលអង្គុយមើលនោះដោយអស់ការអត់ទ្រាំក៏ចូលទៅចាប់ទាញដៃគេអោយចេញពីដៃនាយតូច
" ឯងជាអ្នកណា? ម៉េចក៏ហ៊ានម្ល៉េះឯងដឹងថាយើងជាអ្នកណាដែរទេ? " នាយក្រោកឈរស្រែកសួរទៅយ៉ុងហ្គី
" យើងមិនដឹងថាឯងជាអ្នកណាមកពីណា តែពេលនេះយើងសុំវៃឯងអោយងាប់សិន ឌឹបឌឹប " ថាចប់យ៉ុងហ្គីហក់ចូលទៅវៃគេជាច្រើនដៃរហូតដែលគេបែកឈាមពេញមុខអ្នកមកផឹកមកសប្បាយក៏នាំគ្នាឈរមើលពួកគេទាំងពីរដោយមិនបានចូលទៅឃាត់ឡើយ
"ពូបានហើយកុំវៃគេអីប្រយ័ត្នគេស្លាប់អ្នកណាអ្នកទទួលខុសត្រូវ? " ជេហូចូលទៅឃាត់យ៉ុងហ្គីកុំអោយនាយវៃគេទៀតវៃគេឡើងសន្លប់ទៅហើយនៅចង់វៃដល់ណា។
" ហឹស ទៅជាមួយយើង " យ៉ុងហ្គីប្រលែងដៃពី.ក.អាវគេឈប់វៃក្រោកឈរអស់កម្ពស់ចាប់ដៃនាយតូចដើរចេញទៅខាងក្រៅ
" ខ្ញុំត្រូវធ្វើការទៀត " ជេហូនិយាយឃាត់ចង់នាំគេទៅណាការងារមិនទាន់ដល់ម៉ោងឈប់ផង។
" មិនបាច់ធ្វើការធ្វើស្អីទេទៅជាមួយយើងរឿងការងារទុកអោយយើងជាអ្នកនិយាយខ្លួនឯង " យ៉ុងហ្គីអូសដៃនាយតូចមកខាងក្រៅរួចនាំគេចូលទៅក្នុងឡាន
" ពូចង់នាំខ្ញុំទៅណា? " យ៉ុងហ្គីដើរវាងទៅទ្វារម្ខាងចូលទៅក្នុងឡាននិងបើកចេញទៅណាមិនដឹង
" បន្តិចទៀតគង់តែដឹងទេអង្គុយអោយតែស្ងៀមទៅ " ថាហើយយ៉ុងហ្គីជាន់ហ្គាសកាន់តែលឿនជាងមុនធ្វើអោយនាយតូចឯណេះ ប្រហោងពោះប៉ិនចុងអេទៅហើយ ជិះយឺតៗទៅវាថីចាំបាច់អីបើកលឿនៗតិចងាប់ទាំងអស់គ្នាទៅ
" ចុះទៅ " មកដល់មុខហាងមួយយ៉ុងហ្គី ប្រាប់អោយនាយតូចចុះ
" បាទៗ " ជេហូ
" នៅឈរធ្វើអីម៉េចមិនដើរចូលទៅខាងក្នុង មិនឃ្លានទេ? " យ៉ុងហ្គីដោយឃើញនាយតូចចុះពីឡានហើយតែមិនដើរទៅក៏ចូលទៅជិតគេរួចក៏សួរនៅក្បែរត្រចៀកនាយតូច
" ពូនាំខ្ញុំចូលទៅ ខ្ញុំមិនហ៊ានចូលទៅទេ "
" ខ្លាច? "
" មិនមែនខ្លាច តែខ្ញុំមិនដែលចូលហាងទំនើបបែបនេះទើបមិនហ៊ាន "
" ពីមុនមកមិនដែលចូល? "
" អោយចូលយ៉ាងម៉េចហ្នឆងបាន បើរកតែបាយហូបបីពេលមិនចង់បានផង មានលុយឯណាចូលទៅនោះ "
" ចឹងមកចូលទៅជាមួយយើង " យ៉ុងហ្គី ចាប់ស្មានាយតូចដើរចូលទៅខាងក្នុងចូលជាគូរស្នេហ៍អោយអ្នកនៅក្នុងនោះមើលគេគ្រប់គ្នា ម្នាក់សង្ហាររីឯម្នាក់ទៀតស្រស់ស្អាតពិតជាសាកសមគ្នាណាស់។

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now