អង្គរក្ស Vampire 🩸

989 62 0
                                    

ភាគទី:9
     " មកដល់ហើយអ្នកប្រុសតូច " អ្នកបើឡានបើមកដល់ផ្ទះនាយតូច វីណា ប្រាប់អោយនាយបានដឹង។
     " ដល់ហើយមែនទេ ពូ វី? "
     " បាទអ្នកប្រុសតូច " ជុងគុក ប្រញាប់ចុះមកនិងរកទៅមកទ្វារបន្ទប់ នាយតូច និងលើកដែគោះទ្វារ
     តុក! តុក!
     " អ្នកណាគេនិងមកគោះទ្វារ ប្រហែលជា កូនថេ ភ្លេចអីហើយ " អ្នកស្រីគីម ឮសម្លេងគោះទ្វារគិតក្នុងចិត្តប្រហែងជានាយតូចហើយ នៅពេលបើកទ្វារមក ឃើញមានមនុស្សប្រុសប្លែកមុខជាច្រើននាក់ 
     " ពួកលោកជាអ្នកណា? " អ្នកស្រីគីម សួរពួកគេទាំងញ័រមាត់ ខ្លាចថាជាអ្នកមកតាម សម្លាប់គាត់និងនាយតូច
     " អូនមកសួរ ចែថេ " ជុងគុក ប្រញាប់ឆ្លើយតបនិង អ្នកស្រីគីម នាយមករក ថេយ៉ុង មិនមែនមកបំភ័យទេ អ្នកណាក៏ភ័យដែរបើមកនាំមនុស្សដូចទៅធ្វើសង្គ្រាម
     " ចែថេ ? " អ្នកស្រីគីម គិតបន្តិចទើបនឹកឃើញ ព្រោះនាយតូចបានប្រាប់គាត់ពីររឿងនោះទាំងអស់
     "  បាទ!ចែថេអូននៅអត់អ៊៊ុំស្រី? "
     " អរ... ថេយ៉ុងមិននៅទេ ថេយ៉ុងទៅធ្វើការមិញនេះបាត់ហើយ "
     " ក្មួយឈ្មោះអីដែរ? " អ្នកស្រីគីម មិនដឹងហៅគេបែបណាទើបសួរឈ្មោះ
     " អូនឈ្មោះគុកគី នោះពូវី " ជុងគុក ប្រាប់ឈ្មោះខ្លួនហើយក៏ប្រាប់ឈ្លោះ វីណា អោយស្គាល់
     " សួរស្ដីអ្នកមីងគីម ...." វីណា
     " វីណា ស្គាល់ឈ្មោះមីង? " ស្គាល់លើកដំបូងគេស្គាល់ឈ្មោះគាត់ហើយមិនគួរអោយទុកចិត្តទាល់តែសោះ
     " បាទខ្ញុំស្គាល់ "
     " តើពួកលោកមកទីនេះមានបំណងអី ហេតុអ្វីស្គាល់ឈ្មោះខ្ញុំនិងកូនខ្ញុំ " អ្នកស្រីគីម
     " អ្នកមីងគីម កុំអាលយល់ច្រឡំអី ពួកខ្ញុំមកល្អទេ ចៅហ្វាយខ្ញុំចង់មកជួលកូនអ្នកមីងមកជួយការពារអ្នកប្រុសតូចនិងជួយមើលថែរគាត់ " វីណា ប្រញាប់បកស្រាយអោយគាត់បានដឹង
     " មែនហើយអូនចង់អោយ ចែថេ មកនៅក្បែរអូន អូនអត់ចង់អោយ ចែថេ នៅឆ្ងាយពីរអូននោះទេ អូននឹក ចែថេ " ជុងគុក ថែមពីរក្រោយ វីណា នៅនិយាយទៅកាន់គាត់ទាំងទឹកមុខគួរអោយអាណិតថែមទៀតផង
     " ពួកលោកមិនបានកុហក់ខ្ញុំពិតទេ?"
     " អូនអត់បានកុហក់ទេអូននិយាយការពិត " ជុងគុក ដើរទៅចាប់ដៃគាត់គេនិង និយាយយ៉ាង ប្រាកដប្រជាថាគេមិនបានកុហក់គាត់
     " គុកគី វីណា ទៅវិញសិនទៅចាំល្ងាចមកម្ដងទៀតទៅពេលល្ងាចទើប ថេយ៉ុង មកវិញ " អ្នកស្រីគីម ប្រាប់អោយពួកគេទៅវិញ
     " អូនអត់ទៅវិញទេអូននៅចាំ ចែថេ នៅទីនេះ " ជុងគុក
     " បើចឹង គុកគី ចូលមកអង្គុយខាងក្នុងសិនមក " អ្នកស្រីគីម ហៅអោយពួកគេយកមកក្នុងផ្ទះ
      " ពូវី ពូទៅផ្ទះមិនទៅអូននៅជាមួយ ចែថេ ចាំអូនតេយកពូមកយកអូនវិញ " ជុងគុក ងាកទៅប្រាប់ វីណា អោយនាយទៅវិញ វីណា វិញចង់មិនចង់ទៅនោះទេ
     " តែអ្នកប្រុសតូចបានអ្នកណាការពារអ្នកប្រុសតូចបើខ្ញុំខ្ញុំទៅ? " បើនាយទៅបានអ្នកណាការពារនាយ
     " អូនប្រាប់ថាអោយទៅត្រូវតែទៅ អូនមានទូរស័ព្ទតេទៅហើយ " ជុងគុក ចូលទៅយកនំពីរដៃ វីណា និងនិយាយសង្កត់សំឡេងដាក់នាយ
     " ខ្ញុំទៅក៏បានបើអ្នកប្រុសចង់ទៅផ្ទះវិញតេមកខ្ញុំមកខ្ញុំនិងមកទទួលអ្នកប្រុស " វីណា
     " គុកគី " អ្នកស្រីគីម
     " បាទអ៊ុំស្រីអូនទៅហើយ " ជុងគុក ប្រញាប់រកចូលទៅក្នុងផ្ទះនៅពេលបានឮគាត់ហើយ
     " ចុះឯណា វីណា? " ជុងគុក ចូលមកខាងក្នុង អ្នកស្រីគីម ឃើញតែ ជុងគុក មកបានជាសួររក វីណា
     " អូនប្រាប់អោយ ពូវី ទៅវិញហើយ ហិហិ អ៊ុំស្រីអូនបានទិញនំផ្ញើ  " ជុងគុក ដាក់នំនៅលើតុ
     " អរគុណគុកគី មកអង្គុយសិនមក "
     " អរគុណអ៊ុំស្រី "
     " ហៅម៉ាក់ក៏បានមិនបាច់ហៅអ៊ុំទេ "
     " ម៉ាក់! ហិហិ អូនមានម៉ាក់ហើយ " ជុងគុក សប្បាយចិត្តទះដៃផងសើចផង នៅពេលអ្នកស្រីគីម អោយនាយហៅគាត់ម៉ាក់
     " គុកគី គ្មានម៉ាក់ទេឬ? " អ្នកស្រីគីម នៅពេលឮនាយថាមានម៉ាក់ឆ្ងល់ទើបសួរ
     " ប៉ាអូនថាម៉ាក់អូនមាន ម៉ាក់អូននៅលើនោះ " ជុងគុក ចង្អុលទៅខាងលើក ទើបអ្នក អ្នកស្រីគីមយល់។
     " ជុងគី ចង់ញ៉ាំអីអត់អ៊ុំធ្វើអោយញ៉ាំ " អ្នកស្រីគីម ដូចរឿងនិយាយ
     " អូនអត់ដឹងថាឃ្លានអីផងពេលមកអូនញ៉ាំបាយហើយៗ "
     " ចឹង គុកគី ឡើងទៅបន្ទប់កូនថេ លេងសិនទៅ អ៊ុំត្រូវចេញទៅខាងក្រៅមួយភ្លែត " អ្នកស្រីគីម ប្រាប់អោយនាយទៅលេងបន្ទប់នាយតូចខ្លួនគាត់ទៅខាងក្រៅ
     " បាទ បន្ទប់ ចែថេ នៅខាងណាទៅអ៊ុំស្រី " ជុងគុក សួរអ្នកស្រីគីម
     " នៅខាងស្ដាំ គុកគី ឡើងទៅអ៊ុំទៅសិនហើយណា "
     " បាទអ៊ុំស្រី " អ្នកស្រីគីម ចេញទៅនិងបានបិទទ្វារទុកអោយនាយក្រាស់នៅម្នាក់ឯង ណាយអង្គុយបានបន្តិចក៏ក្រោកឡើងទៅខាងលើ
     " ស្អាតណាស់ ហិហិ ហើយក្រអូបទៀត " ជុងគុក ឡើងមកដល់បន្ទប់នាយតូចនិងបានបើបន្ទប់គេង ថេយ៉ុង ឃើញថារៀបចំបានស្អាតណាស់ ជុងគុក ដើរចូលទៅនិងបានមើលពេញក្នុបន្ទប់នាយតូចតែមិនសូវជាមាន របស់របរអ្វីនោះទេមានតែរូបថតជាមួយ អ្នកស្រីគីម តែគ្មានរកប៉ានាយតូច
     " ទន់ៗណាស់ " ជុងគុក ដាក់គូទអង្គុយ សុខៗភ្នែកចេះតែធ្លាក់ចុះបន្តិចម្តងបន្តិចម្ដង នាយក៏ដាក់ខ្លួនគេងនៅលើគេងនាយតូចដោយមិនដឹងខ្លួន។
•ពេលល្ងាច
     " អេ អាស្លេក ខាងនេះ " ជីមីន លើកដៃធ្វើជា សញ្ញាអោយនាយជាមិត្តបានឃើញ យ៉ុងហ្គី ឃើញហើយក៏ដើរទៅរកនាយជាមិត្ត
     " ឯងមកយូរហើយឬ? " យ៉ុងហ្គី ចូលទៅអង្គុយនិងសួរនាយ
.    " មិញដែរទេ យ៉ាងម៉េចបានធ្វើមុខចឹងអាស្លេកធ្វើមុខដូចម៉ែចាប់អោយការប្រពន្ធ " ជីមីន សួរនាយទាំងសើចបានមកជួយគ្នាម្ដងដូចម៉ែចាប់អោយការប្រពន្ធ
     " គឺអ្នកម៉ាក់យើងអោយយើងរកកូនប្រសារអោយគាត់បើមិនចឹងទេគាត់អោយយើងដេកក្រៅផ្ទះ " យ៉ុងហ្គី ប្រាប់គេទាំងមុខធុញថប់អាគេមិនចង់បានផងមកបង្ខំ
    " គាត់ចង់បានកូនប្រសារត្រូវហើយឯងមិបមើលអាយុឯងផងម៉ានទៅហើយល្មមៗយកទៅកុំរើពេកប្រយ័ត្នអត់ប្រពន្ធអានេះ " ជីមីន គេមិនបានជួយលើទឹកចិត្តនាយទេមានតែថែមអោយនាយពិបាកមួយតង់ទៀត រកឯណាបានមិត្តចឹងៗនោះអត់ជួយនិយាយ លួងលោមទេមានតែចាក់សាំងថែមកំពូលមិត្តតែម្ដងហើយ
     " ហើយអាកាតុញឯងមកធ្វើអីនៅកូរ៉េ? "
     " ម៉ាក់យើងហៅមកបានជាយើងមកនិងមិនដឹងគាត់ហៅមកធ្វើអីទេ " ជីមីន ធ្វើមិចស្អុយប៉ែ
     " បានទៅផ្ទះនៅ? " យ៉ុងហ្គី
     " នៅទេយើងដេកនៅសណ្ឋាគារយើងខ្ជិលទៅដេកនៅផ្ទះណាស់ " ជីមីន
     " ល្អណាស់មកពីរ បរទេសអត់ចូលផ្ទះ " យ៉ុងហ្គី សើចដើមកដាក់នាយជាមិត្តអត់ចូលផ្ទះទេសុខចិត្តហៅគេមក
     " តោះទៅក្លិប " ជីមីន

     " អាមួយនេះមកមិនដែលភ្លេច អើតោះទៅ " និយាយហើយពួកគេទាំងពីរក៏ដើរចេញពីរហាងកាហ្វេទៅបន្តនៅក្លិប។
•Skip
     " អ្នកម៉ាក់កូនមកវិញហើយ " ថេយ៉ុង ចេញពីរធ្វើការហើយដើរមកផ្ទះ ក្រោយដើរមកដល់នាយតូចហៅអ្នកជាម្ដាយ
     " កូនមកហើយឬ មានអ្នកណាមករកកូន អូនឡើងទៅខាងគេនៅបន្ទប់កូនណាគេកំពុងតែគេង " អ្នកស្រីគីម ចេញមកពីរក្នុងផ្ទះបាយប្រាប់នាយតូចមានអ្នកមករកគេ
     " អ្នកណាគេទៅអ្នកម៉ាក់? " ថេយ៉ុង មិនដែលមានមិត្តភិក្ខុផង
     " កូនឡើងទៅនិងដឹងហើយ ងូតទឹកហើយហៅគេអោយមកចុះមកញ៉ាំបាយផងម៉ាក់ធ្វើម្ហូបច្រើនណាស់ " អ្នកស្រីគីម ញញឹមដាក់នាយតូចតែមិនប្រាប់ថាអ្នកណាឡើយអោយគេឡើងទៅនិងដឹងខ្លួនឯងហើយ
     " បាទអ្នកម៉ាក់ " តបនិងគាត់ហើយនាយតូចក៏ឡើងទៅបន្ទប់ខ្លួន មកដល់បន្ទប់នាយតូចបើកទ្វារមក ភ្ញាក់ផ្អើលនិងអ្នកកំពុងតែគេងនៅលើគ្រែខ្លួន
     " គុកគី! "

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now