អង្គរក្ស Vampire 🩸

937 59 2
                                    

ភាគទី:28
     " សួរស្តីក្មេងតូច " លោកឈីលីងាកមកញញឹមដាក់ជុងគុកដោយពិលពុល
     " បាទសួស្ដី " ជុងគុកមិនទាន់ចូលអង្គុយតបទៅលោកឈីលីវិញដូចទៅនិងមនុស្សធំ មិនមែនជាក្មេងមិនដឹងអី។ ហេតុអ្វីបានជាមើលទៅនាយដូចមានចរិតមនុស្សធំ មូលហេតុនោះគឺដោយសារថេយ៉ុងតែងតែបង្រៀនអោយនាយពេលនៅជាមួយអ្នកផ្សេងពេលគេមើលមកនាយគឺមិនដូចនិងចរិតក្មេងរបស់គេនេះហើយគឺមូលហេតុ។
     " ជាហើយមែនទេ? " លោកឈីលីបែរមកប្រសប់ភ្នែកជាមួយជុងគុកសួរទៅគេទាំងងឿងឆ្ងល់ដែលមានថេយ៉ុងឈរនៅក្បែរជុងគុក អង្គុយលើសាឡុងពត់ដៃទាំងសងខាងទៅខាងក្រោយដោយមុខមើលទៅកាចខុសពីរាល់ដងជាមួយខោអាវពណ៌ខ្មៅក្រេាសេ នេះបានគេហៅថាអង្គរក្សពិតៗ។
     " ក៏..ប្រហែលជាហើយ " ជុងគុកតបទៅគាត់វិញមិនអោយចាញ់ពាក្យតែក្នុងចិត្តវិញភ័យមិនស្ទើទេចេះមកសួរនាយទៅកើតឯងភ័យចង់ងាប់សួរមធ្យមងំមុនកាចៗដាក់នាយទៀត គួរអោយខ្លាច។
     " បងជុង ហា...បងទៅខួបកំណើតខ្ញុំឬអត់? " ប៊ីរីយ៉ាអាយុ20ឆ្នាំត្រូវជាក្មួយស្រីលោកឈីលី មិនដឹងចេញពីច្រកខាងណារត់មកចាប់ដើមដៃនាយក្រាស់ធ្វើអោយនាយប្រញាប់ដកដៃយ៉ាងលឿនខ្លាចក្រែងថេយ៉ុងឃើញហើយឈប់ស្រឡាញ់គេទៀត។
     " ខ្ញុំមិនដឹងទេ សំខាន់លោកប៉ាខ្ញុំបើគាត់ទៅខ្ញុំក៏ទៅ មែនទេ...ចែ..ទេៗ អង្គរក្ស " ជុងគុកមកសួរថេយ៉ុងដែលនៅឈរជិតនោះមុនដំបូងរកហៅចែដល់នាយតូចសម្លុតមុខទើបដូរពាក្យវិញ" បាទអ្នកប្រុស " ថេយ៉ុងងាកមកវិញក្រោយតបទៅគេហើយ
     " ចា៎ស... " ប៊ីរីយ៉ាអង្គុយត្រង់ខ្លួនទំលាក់ទឹកមុខចុះមិននឹកស្មានថានាយមិនខ្វល់ពីនាងសោះ
     "  ចឹងខ្ញុំទៅវិញហើយលោកចន " លោកឈីលីក្រោកឈរពេញកម្ពស់
     " បាទ ថេយ៉ុងជួនភ្ញៀវ "
     " សូមអញ្ជើញ " ថេយ៉ុងឮហៅក៏ដើរទៅបើកទ្វារអោយលោកឈីលីនិងប៊ីរីយ៉ា
     " អីយ៉ា....ជួបផ្ទាល់សង្ហារជាងក្នុងរូបថតទៅទៀត " ឈីលីញញឹមចុងមាត់និយាយស្រាលៗធ្វើអោយអ្នកចាំបើកទ្វារឮថេយ៉ុង មិនបាននិយាយមានតែសម្លឹងមើលទៅគេអោយ កែវភ្នែកគួរអោយខ្លាចធ្វើអោយនាងតូចប៊ីរីយ៉ា ឃើញហើយរឹងខ្លួនភ័យនិងកែវភ្នែកកំណាចនាយតូច។
     " លោកពូប្រញាប់ទៅៗ " នាងតូចប៊ីរីយ៉ាកេះដៃអ្នកមាននាមជាពូអោយប្រញាប់ទៅ។ មកដល់ខាងក្រោយនាងតូចក៏និយាយឡើងជើងចេះតែដើរទៅមុខជាមួយពូនាង។
     " លោកពូឃើញភ្នែកអង្គរក្សរបស់បងជុងទេ ?គាត់មើលទៅគួរឱ្យខ្លាចណាស់ " ប៊ីរីយ៉ា និយាយពីថេយ៉ុងព្រឺសម្បុរញាក់ខ្លួនប្រាប់ទៅគាត់។
     " ពូក៏គិតចឹងដែរគួរអោយខ្លាចទោះបីមុខសង្ហារស្លូតៗតែនៅពេលឃើញក្រសែភ្នែកគេហើយអត់ខ្លាចមិនបាន " លោកឈីលីគាត់ក៏គិតដូចក្មួយគាត់ដែរគាត់មិនចេះតែនិយាយតែគាត់គឺគិតអញ្ចឹង។
•Skip
     " ជេហូអូនរួចហើយឬនៅ? " យ៉ុងហ្គីសួរទៅនាយតូចដែលនៅក្នុងបន្ទប់នាយចាំឡើងមួយម៉ោជាងហើយមិនដឹងថានៅក្នុងនិងធ្វើអីទេបានជាយូរដល់ថ្នាក់ហ្នឹង។
     " ខ្ញុំជិតរួចហើយ មកហើយៗចាំយូរទេ? " ជេហូចេញមកវិញជាមួយកាតាបស្ពាយ
     " មិនយូរទេត្រឹមតែមួយម៉ោងជាងហ្នឹង " គ្រាន់តែជេហូចេញមកភ្លាមនាយកម្លោះប្ដូរទឹកមុខមួយរំពេច
     " តោះយើងទៅល្អជាង ប្រហែលជាអ្នកម៉ាក់កំពុងតែចាំហើយ " យ៉ុងហ្គីចូលទៅយកកាតាបពីដៃនាយតូចយកមកកាន់និងបានអោបចង្កេះតូចស្ដើងមកជិតខ្លួននិងដើរទៅឡានជាមួយគ្នា។
     " គួរតែញ៉ាំអីសិនល្អទេ? " នាយក្រាស់សួរទៅនាយតូចកំពុងតែអង្គុយមើលដងផ្លូវនោះ ជេហូងាកមកសម្លឹងមុខនាយរួចក៏សួរ÷
     " ហេតុអ្វីបានជាពូនាំខ្ញុំទៅផ្ទះពូ? " សំនួរដែលនាយតូចចង់ដឹងហេតុអ្វីគេនាំខ្លួនទៅផ្ទះគេទាំងដែលពួកគេជាអ្នកទើបតែស្រឡាញ់គ្នាហ្នឹង។
     " មកពីបងស្រឡាញ់អូន បងមិនចង់ឃើញអូនពិបាកនៅផ្ទះជួល បងបារម្ភព្រោះតែអូននៅតែម្នាក់ឯង " យ៉ុងហ្គីតបទៅនាយតូចវិញមិនបានលាក់បាំង
     " ចុះហេតុអីក៏ពូមកស្រឡញ់ខ្ញុំ ខ្ញុំគ្មានគ្រួសារគ្មានផ្ទះគ្មានលុយជាកូនកំព្រា " ជេហូ
     " ក្មេងល្ងង់ បងស្រឡាញ់អូនមិនមែនលុយឬគ្រួសារទេ តែមកពីបងស្រឡាញ់អូនស្រឡាញ់និងការតស៊ូរបស់អូននិងចរិតបានឬនៅ? " យ៉ុងហ្គីលើកដៃអង្អែលក្បាលនាយតូចថ្នមៗសើចនៅទឹកមុខជេហូដែរឆ្ងល់និងនាយ។
     " ឈប់និយាយរឿងនិងទៅ រកញ៉ាំអីវិញ " យ៉ុងហ្គីបើកឡានចូលហាងមួយកន្លែង
     " ពូលែងដៃមើល មនុស្សមើលមកច្រើនណាស់ " យ៉ុងហ្គីនិងជេហូដើរចូលក្នុងហាងដោយមាននាយក្រាស់អោបចង្កេះជេហូ ឃើញគេមើលមកពួកគេច្រើនពេកក៏ប្រាប់អោយគេលែងដៃ
     " មិនចង់ បើគេចង់មើលក៏មើលទៅ " យ៉ុងហ្គីញាក់ចិញ្ចើមដាក់នាយតូចទ្រឺតៗមិនខ្ចីលែង។
     " អូនញ៉ាំអីកម្មង់ទៅ បងអ្នកចេញលុយ " មកដល់តុនាយក្រាស់ទាញកៅអីហើយជេហូ អង្គុយរួចនាយក៏ដើរទីកៅអីទល់លើមុខគេ
     " បងខ្ញុំយកបាយភ្លៅមាត់និងពីមុននេះទៀត " ជេហូចង្អុលមុខម្ហូបអោយអ្នកចាំកត់ម្ហូប
     " អូនញ៉ាំអស់? " យ៉ុងហ្គីសួរឃើញនាយតូចកម្មង់ច្រើនមុខពេក
     " ញ៉ាំអស់ពូចញ្ចឹមខ្ញុំរស់ឬអត់?ខ្ញុំញ៉ាំច្រើនណាស់ណា.... "
     " អោយតែពូកែញ៉ាំលុយបងមានច្រើនណាស់អូនមិនបាច់ធ្វើអីនៅតែផ្ទះចាយលុយក៏លុយមិនអស់ផង " យ៉ុងហ្គី ញាក់ចិញ្ចើមដាក់គេហេតុតែគេមានលុយចង់យាយម៉េចក៏បាន។
     " ហេតុតែគេមានលុយ.... " ជេហូពេបមាត់ជ្រោញរឹកដាក់នាយ
     " ចុះបើបងមានលុយមែន "
     " ទៅគេដឹងហើយ...ថាយើងហ្នឹងមាន " •Skip
     " គុកគីធ្វើអីនិង? " ថេយ៉ុងចេញពីបន្ទប់សួរទៅជុងគុកពេលនាយទាញដៃខ្លួនទៅអង្គុយកៅអីមុខកញ្ចក់
     " ចែថេអង្គុយនៅនិងហើយចាំបងទៅកកៅស៊ូចងសក់ពីអ៊ុំសិន នៅនិងហើយចែថេចាំបងមួយភ្លែតសិនទៅ " ថាហើយជុងគុកក៏ចេញពីបន្ទប់នាយតូចទៅយកកៅស៊ូពីអ៊ុំឆាង ហេតុអ្វីនាយហៅខ្លួនឯងថាបងមិនដូចនៅពេលមុន មកពីនាយបានមើលរឿងតាមទូរស័ព្ទ ឃើញគូស្នេហ៍គេហៅគ្នាអូនបងៗនាយក៏យកពាក្យនេះមកនិយាយប្ដូរពីអូនទៅជាបង តែពាក្យដែលនាយហៅថេយ៉ុងនៅដដែលគឺហៅ ចែថេដូចដើម។ ថេយ៉ុងគេឈឺក្បាលជាមួយនាយរាល់ថ្ងែមិនដឹងថាជាស្អីខ្លះទេ មួយថ្ងៃៗរករឿងគេមិនឈប់ បើថាមិនធ្វើអោយគេខឹងមួយថ្ងៃ ប្រហែលនាយដេកមិនលក់បក់មិនល្ហើយ ចង់ដេកបន្ទប់តែម្នាក់ឯងមួយយប់ក៏មិនបាននាយតាមដេកជាមួយគេរាល់យប់ តាមៗពេកហើយ តែគេនៅមិនធុញនិងនាយមានតែស្រឡាញ់គេខ្លាំងជាងមុន។

  

អង្គរក្ស Vampire🩸(ចប់)Dove le storie prendono vita. Scoprilo ora