អង្គរក្ស Vampire 🩸

896 70 0
                                    

ភាគទី:19
" ចែថេដុះខ្នងអូនតិចៗមើលឈឺហា...." ជុងគុកប្រាប់អោយនាយតូចដែលឈរក្រោយជួយដុះខ្នងអោយនាយ។
" ខ្ញុំដុះតិចហើហនៅឈឺទៀត "
" ឈឺ...ឈឺពេលចែថេធាក់អូនមួយជើងនុង ឥឡូវឈឺហា... " ជុងគុកយកដៃចាប់ចង្កេះ កន្លែងដែលនាយតូចធាក់គេពីលើគ្រែនៅមិញនេះ។
" នៅអោយស្ងៀមបើមិនចង់ត្រូវមួយជើងទៀតទេ " ថេយ៉ុងនិយាយគម្រាមទើបនាយព្រមស្ងាត់មាត់ឈប់និយាយនៅអង្គុយអោយនាយតូចដុះខ្នងអោយ។
" ឆាប់គេងទៅយប់ហើយ " ក្រោយងូតទឹកអោយនាយរួចហើយនាយតូចប្រាប់អោយនាយឆាប់ចូលគេងណាមួយវាក៏យប់ណាស់ដែរ។
" អូនសុំគេងមួយចែថេដែរ " ជុងគុកចាប់ដៃនាយតូចនិងសុំគេគេងជាមួយ
" មិនបានទេ គុកគីគេងនៅបន្ទប់គុកគី ខ្ញុំគេងបន្ទប់ខ្ញុំ " ថេយ៉ុងចាប់ដៃនាយចេញរួចដើរចេញមកតែមួយថ្ងៃសោះកូរឯងឡើងឈឺក្បាលហើយ។
" ចែថេអោយអូនគេងមួយដែរទៅណាៗណាចែថេណា " ជុងគុកចុះពីលើពូករត់ទៅចាប់ដៃនាយតូចសុំអោយគេគេងជាមួយទាំងមុខសុំអង្វរ
" មិនបានគុកគីគេងទីនេះហើយ " ថេយ៉ុង ចាប់ដៃតបទៅនាយរួចនាំ ជុងគុកទៅគ្រែអោយនាយគេងនិងដណ្ដប់ភួយលើខ្លួននាយរួចដើរចេញទៅបន្ទប់គេវិញ។
" សុំគេងតិចក៏មិនបាន ហឹកហឹក ចែថេ ចិត្តអាក្រក់ " ជុងគុក ឮដេកត្រង់ខ្លួនរអ៊ូរនិងថេយ៉ុងគ្រាន់តែគេងសោះមិនបានដែរ។
" ហ្ហើយឈឺក្បាលណាស់ ងូតទឹកគេងវិញ " ថាហើយនាយតូចចូលទឹកបាត់ថេយ៉ុងចេញមកវិញជាមួយខោអាវគេងយប់ដោយអស់ កម្លាំងពេកនាយតូចក៏ចូលគេងតែម្ដងមិនបានចាក់គន្លឹះទ្វារអីនោះទេ។
យប់ជ្រៅស្ងប់ស្ងាត់មនុស្សក្នុងផ្ទះនាំគ្នាគេងគ្រប់ៗគ្នាខុសអីតែនាយកំលោះជុងគុកចន ដែលកំពុងតែក្រោកពីលើគ្រែដើរទៅបន្ទប់នាយតូចលបៗ។
ក្រាក~~~
" គេងហើយ? " ជុងគុកលបៗបើកទ្វារចូលរួចបិទទ្វារតិចៗថ្នមៗខ្លាចភ្ញាក់ថេយ៉ុងដើរមកដេកលើគ្រែគេងនាយតូចជុងគុកក៏ឡើងទៅគេងជាមួយដោយមិនអោយគេដឹង។
ព្រឹកថ្ងៃថ្មីព្រះអាទិត្យរះចាំងចែងគ្រប់ទិសទី ពន្លឺជះចូលតាមវាំងននបង្អួចបណ្ដាលឱ្យប៉ះនិងផ្ទៃមុខសរលាងនាយតូចគេងដែលមាននាយក្រាស់គេងអោបពីរក្រោយយ៉ាងស្អិតរមួត។
" ហុឹម.." នាយតូចក្រហឹមដើមកកំរើកព្រោះពិបាកដកដង្ហើម ឮនាយតូចលើកដៃញីភ្នែកខ្លួនឯងតិចៗក្រោកអង្អុយអោយស្វាងនិងពន្លឺថ្ងៃ។
" ឌឹប! " មួយជើងធ្លាក់ទំលាក់ជុងគុកអោយធ្លាក់ពីលើគ្រែទាំងកំពុងគេង តើនាយចូលបានយ៉ាងម៉េច?
" អៃយូយ...ចង្កេះអូនបាក់ហើយ " ជុងគុក ស្រែកឡើងទាំងឈឺមនុស្សកំពុងគេងមកធាក់អីណាសាំមែនហើយ។នាយបើកភ្នែកងើយមើលទៅអ្នកកំពុងតែអង្គុយលើគ្រែទាំងមុខយក្សដាក់នាយ
" ចែថេម៉េចមកធាក់អូនចឹង ដឹងអត់អូនឈឺ? " ជុងគុកឡើងមកអង្គុយលើកគ្រែទើបសួរទៅ ថេយ៉ុង
" ម៉េចក៏គុកគីចូលមកបាន? " ថេយ៉ុង មិនបានឆ្លើយទៅនាយតែសួរបកនាយវិញ
" នោះអូនចូលមកតាមទ្វារ " ជុងគុកចង្អុលទៅទ្វារអោយថេយ៉ុងមើល
" អ្នកណាអនុញ្ញាត? "
" គ្មានទេអូនចូលមកខ្លួនឯង "
" គុកគីចេញទៅវិញបានហើយ "
" បាទ " ដោយឃើញមុខនាងតូចដូចមិនស្រួលនាយកំលោះជុងគុកក៏តបទៅវិញនិងបានចេញនៅយូរអត់បានទេ ត្រូវលូវហើយ។
" ងាប់ៗហើយរកតែដេកអោយស្រួលខ្លួនក៏មិនបានដែរលោកមកតាមរំខានដល់កន្លែងដេក " ថេយ៉ុងអេសក្បាលទាំងធុញថប់ រកតែពេលគេដកដង្ហើមមិនបានតាមលុះក្ស័យ។
" ប៉ា! " ជុងគុកចុះមកក៏ហៅអ្នកជាប៉ាពីខាងលើមកដែលលោកចនកំពុងតែអង្គុយកៅអីទុកបាយ
" បាទកូនប៉ា..ថ្ងៃនេះចម្លែកដល់ហើយ ក្រោកទាំងព្រឹកតែម្ដងគេងលក់ស្រួលទេកូនជុង "
" លក់ស្រួលណាស់ប៉ា ហិហិ " ជុងគុក ញញឹមស្ញេញដាក់លោកចនអ្នកណាមិនដេកលក់ស្រួលបើបានគេងអោបសំណព្វចិត្តមួយយប់។
" អ៊ុំឆាងដួសបាយមក " លោកចន
" ចា៎សអ្នកប្រុស "
"ប៉ាទៅធ្វើការហើយបើចង់ទៅណាកូនប្រាប់ ថេយ៉ុងបើចង់ញ៉ាំអីខលប្រាប់ប៉ាមកចាំប៉ាទិញអោយ "
" បាទប៉ា "
" ចឹងប៉ាទៅសិនហើយ " ថាចប់លោកចន និងវីណាក៏ចេញទៅធ្វើការដោយទុកកូនចៅជាច្រើនអ្នកចាំកាពារនៅពេលនាយចង់ទៅណាមកណា។
•ថ្ងៃត្រង់
" អ៊ុំឆាងកំពុងធ្វើអីហ្នឹង? " ថេយ៉ុងមិនដឹងចេញមកពីណាក៏ចូលទៅសួរអ៊ុំឆាង
" កំពុងតែធ្វើនំអោយអ្នកប្រុសតូចគាត់ថាចង់ញ៉ាំទើបអ៊ុំធ្វើអោយគាត់ញ៉ាំទៅ " អ៊ុំឆាង
" ចាំខ្ញុំជួយអ៊ុំ " ថេយ៉ុងចូលទៅជួយចាក់នំជាមួយគាត់
" អ្នកប្រុសតូចគាត់ទៅណាហើយអ៊ុំ ខ្ញុំដូចមិនទាន់ឃើញមួយព្រឹកហើយ? " ចាក់នំសុខៗនាយតូចក៏សួរព្រោះមិនបានឃើញនាយតាំងពីព្រឹកមកម្ល៉េះ។
" អ្នកប្រុសតូចប្រហែលជាទៅអង្គុយសួនផ្កាហើយ "
" នៅខាងក្រោយនិងមែនអ៊ុំ? "
" ចា៎សពេលធ្វើហើយ ក្មួយជួយយកអោយអ្នកប្រុសតូចផងណាអ៊ុំនៅមានការងារច្រើនទៀតដែលត្រូវធ្វើ "
" បាទ "
នៅពេលធ្វើនំហើយអីអស់អ៊ុំឆាងក៏ប្រាប់អោយក្មួយស្រីគាត់ជួយជូនថេយ៉ុងយកនំអោយ ជុងគុក
" បងថេមកទីនេះម៉ានថ្ងៃហើយ? " ជីយ៉ាន ត្រូវជាក្មួយស្រីអ៊ុំឆាងក៏សួរទៅថេយ៉ុងព្រោះគេទៅផ្ទះប៉ុន្មានថ្ងៃមកវិញមានប្រុសស្អាតចូលមកនៅជាមួយអ្នកណាមិនសប្បាយបានប្រុសស្អាតមកនៅជាមួយ
" ទើបតែមកបានមួយថ្ងៃនេះទេ "
" បងថេសង្ហារណាស់ ខ្ញុំសុំបងធ្វើសង្សារតើបងព្រមអត់? "
" ចែថេបស់អូនទេ កុំមកចង់ញ៉ែសុំស្នេហ៌របស់អូន " ជុងគុកដែលនៅជិតឮដូច្នេះក៏ប្រញាប់ក្រោកពីកៅអីជិតនោះដើរទៅអោបដៃនាយតូចជាប់រួចតបទៅជីយ៉ានវិញទាំងមុខមាំ សម្លុកសម្លឹងគេដូចចង់សុីសាចហុតឈាមយ៉ាងអញ្ចឹង។

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now