អង្គរក្ស Vampire 🩸

1K 57 0
                                    

ភាគទី: 8
     " ប៉ាសុំទោស~~~ពេញចិត្តហើយឬនៅ កូនឪពុក " លោកចន និយាយសុំទោសទៅនាយជាកូនយ៉ាងវែង គិតៗទៅគាត់ដូចជាអន់ជាង ក្មេងប្រុសឈ្មោះ ថេយ៉ុង នោះទៀត
     " អូនពេញចិត្តហើយ " ជុងគុក ចូលទៅអង្គុយដូចដើមវិញ តែមាត់ដូចជាមិនស្ងៀមសោះ សង្ស័យតែលួចជេរ លោកចន តែម្ដង។
    " អ៊ុំឆាង ទៅយកថ្នាំនៅក្នុងបន្ទប់អ្នកប្រុសតូច អ៊ុំអោយគេលេបផងណា ខ្ញុំត្រូវទៅខាងក្រៅហើយ " ប្រាប់ហើយ លោកចន ក៏ក្រោកឡើងបម្រុងនិងដើរចេញទៅហើយតែ ជុងគុក និយាយឃាត់អោយគាត់ឈប់
    " ប៉ាឈប់! ចុះអូនប៉ាអោយអូននៅទះទៀតហើយមែនទេ អូនអត់ចង់នៅទះទេអូនចង់ទៅមួយប៉ាដែរ នាំអូនទៅផងណា អ៊ុំៗនោះអត់មានអ្នកលេងមួយអូនទេ " ជុងគុក សុំ លោកចន ទៅជាមួយនៅផ្ទះគ្មានអ្នកណាលេងជាមួយគេ អ្នកណាទៅហ៊ានលេងជាមួយនាយនោះបើលេងជិះកបោចសក់បញ្ច្រាស់ចឹងនោះ ។
      " កូនមិនអាចទៅបាននោះទេ នៅខាងក្រៅមានគ្រោះថ្នាក់ណាស់ " លោកចន ងាកទៅប្រាប់នាយ បើទៅជាមួយគាត់ គ្រោះថ្នាក់មានជាប់គាត់មិនចង់អោយនាយដើរទៅណានោះទេ ឃើញទេដូចម្សិលមិញចឹងអ្នកណាអោយកូនខ្លួនមាន គ្រោះថ្នាក់ទៀតនោះ ចិត្តជាឪពុកក៏ចង់ឃើញកូន សប្បាយចិត្តដែរ តែបើនៅខាងក្រៅហើយគ្រោះថ្នាក់គាត់មិនអោយទឿតទៀតនោះទេ គាត់បានបាត់បង់ប្រពន្ធម្នាក់រួចទៅហើយគាត់មិនចង់បាត់បង់កូនប្រុសតែម្នាក់គាត់ទៀតនោះទេ។
     " ចឹងអូនទៅរក ចែថេ ប៉ាប្រាប់អោយពូវីនាំអូនទៅជួប ចែថេ បើមិនចង់នោះទេ...ផូស " ជុងគុក និយាយហើយក៏ដើរទៅរកថូផ្កាលើកមកបោកនៅចំពោះមុខគាត់ ចង់បញ្ជាក់ថាបើគាត់មិននាំគេទៅរក ថេយ៉ុង គេនិងដើរបោកថូដែលតម្លៃរាប់លានដុល្លាររបស់គាត់បោកអោយអស់ទុកជាការគម្រាមបើគាត់មិនជួនគេទៅជួប ចែថេ របស់នាយ។
     " កូនជុង! " លោកចន ស្រែកទៅកាន់នាយទាំងភ្ញាក់ផ្អើលនាយដូចជា មនុស្សធម្មតាម្នាក់ចឹងមើលយ៉ាងម៉េចក៏មិនដូច ក្មេងមិនដឹងអីនោះទេ
     " បើប៉ាមិនអោយអូនទៅជួប ចែថេ នោះទេប្រយ័ត្នថាអូនមិនបានប្រាប់ " ជុងគុក សម្លុកគាត់ហើយនៅ ឆ្លៀតងាកទៅសម្លុកអ្នកបំរើដែលនៅឈរញ័រដៃញ័រជើងមើលមកនាយទាំង អារម្មណ៍ភ័យខ្លាច។
     " បាន! តែកូនត្រូវទៅលេបថ្នាំសិន បានប៉ាអោយកូនទៅ " លោកចន មិនចង់ប្រកែកបើប្រកែកក៏មិនបានអីមកវិញមានតែធ្វើអោយគេខឹងនិងគាត់ទៀត ។
     " អរគុណច្រើនប៉ាៗ អូនឡាញ់ប៉ាៗជាងគេលើលោក ហិហិ " ជុងគុក រស់ទៅអោន លោកចន ទាំងអារម្មណ៍សប្បាយចិត្តភ្លេចគិតថាម៉េចគេធ្វើអីទៅហើយ
     " ប៉ាក៏ស្រឡាញ់កូនដូចគ្នា អ៊ុំឆាង កូនជុង ទៅលេបថ្នាំខាងលើណាចាំប៉ាប្រាប់ វីណា អោយជួនកូនទៅ " ក្រោយនិយាយប្រាប់នាយហើយ គាត់ក៏ចេញទៅខាងក្រៅ ឯ ជុងគុក វិញត្រូវបានអ៊ុំឆាងនាំទៅខាងលើដើម្បីលេបថ្នាំ។ នៅពេល ជុងគុក លេបថ្នាំហើយ ជុងគុក ក៏ប្រាប់អោយ វីណា ជួនគេទៅជួប ថេយ៉ុង
•តាមផ្លូវ
     " ពូវី " វីណា អង្គួយសុខៗក៏ឮ ជុងគុក ហៅខ្លួនទើបប្រញាប់ឆ្លើយ
     " បាទអ្នកប្រុសតូច " វីណា ងាកមកឆ្លើយនិងនាយ វីណា អង្គុយនៅមុខនៅជិតអ្នកបើកឡាន នៅមានឡាន3 4 បើតាមពីរក្រោយ តាមការពារសុវត្ថិភាពរបស់គេ
     " អូនចង់ទិញនំផ្ញើ ចែថេ ពូវី ឈប់ទិញនំអោយអូនតិចផង "
     " បាទអ្នកប្រុសតូច ចាំខ្ញុំចុះទៅទិញអោយ ឯងឈប់ឡាននៅខាងមុខនិងហើយយើងទិញនំអោយអ្នកប្រុសតូច " វីណា និយាយជាមួយ ជុងគុក ហើយក៏ងាកមកប្រាប់អ្នកបើកឡានអោយឈប់ឡាននៅខាងមុខ
     " បាទ "
•Skip
     " អ្នកម៉ាក់ កូនទៅធ្វើការសិនហើយណា " ថេយ៉ុង ចេញពីរបន្ទប់មកប្រាប់ អ្នកស្រីគីម ព្រោះគេដល់ម៉ោងទៅធ្វើការនៅល្ងាចបន្តិចទៀតគេមកវិញ
     " ចា៎ស ល្ងាចនិងកូនចង់ញ៉ាំអីម៉ាក់ធ្វើអោយ "
     " អោយតែអ្នកម៉ាក់ធ្វើកូនញ៉ាំទាំងអស់ "
     " ចឹងល្ងាចនេះម៉ាក់ធ្វើម្ហូបដែលកូនចូលចិត្តចុះ "
     " បាទអ្នកម៉ាក់ កូនទៅហើយណាបាយៗ អ្នកម៉ាក " និយាយចប់ហើយនាយតូចក៏ដើរទៅធ្វើការរបស់គេ នៅកន្លែងធ្វើការគេមិន ឆ្ងាយពីរផ្ទះ ប៉ុន្មានទេដើរតែ 8 9 នាទីក៏ដល់ហើយ
     " បាយៗកូនថេ "
•Skip
     " កូនយ៉ុងចង់ទៅណា " លោកស្រីមីន ដែលនៅអង្គុយមើលកាសែតក៏ងាកទៅសួរនាយក្រាស់ កំពុងតែចុះមកពីរខាងលើ ឃើញស្លៀកពាក់ស្អាតបាតចង់ទៅខាងក្រៅហើយ។
     " កូនទៅជួបមិត្តភក្តិគេទើបមកពីរបរទេសអ្នកម៉ាក់ " យ៉ុងហ្គី ចូលទៅអង្គុយលើសាឡុករួចក៏និយាយប្រាប់គាត់
     " ស្រីឬប្រុស " លោកស្រីមីន ធ្វើមុខស្មើដាក់នាយ សួរទារចម្លើយភ្លាមៗតែម្ដងហើយ
     " ប្រុសអ្នកម៉ាក់ "
     " អោយតែប្រាកដថាប្រុស បើអាចរកកូនប្រសាអោយម៉ាក់ផងកូនឯងអាយុ28 29 ឆ្នាំហើយ តិចចាស់គ្មានអ្នកយកទៅ " គាត់ចង់អោយនាយឆាប់មាន ប្រពន្ធកុំអោយនៅយកពេកគេក៏អាយុច្រើនណាហើយ សូម្បីតែសង្សារមួយក៏នាយមិនទាន់យកអោយគាត់បានឃើញមុខដែរ ហើយកាលនាយយកប្រពន្ធទៅ ប្រយ័ត្នអត់ប្រពន្ធខំតែធ្វើការ
     " មិនដឹងទៅរកឯណាអោយអ្នកម៉ាក់បាននោះទេបើកូនអត់ស្រឡាញ់មនុស្សផង " យ៉ុងហ្គី និយាយហីហី ធ្វើដូចមិនខ្វល់យ៉ាងចឹង តែ អ្នកស្រីមីន វីញគាំងនិងនាយតែម្ដងចឹងតើបានជាកូនគាត់អត់ដែលនាំសង្សារឬ មនុស្សស្រីមកជួបគាត់សោះ តាមពិតកូនគាត់ Gay សោះ អូយចង់ឈឺក្បាល><
     " ម៉ាក់មិនខ្វល់ថាស្រីឬប្រុសទេ កូនត្រូវតែរក កូនប្រសារអោយម៉ាក់អោយបានបើមិនចឹងកូនដេកក្រៅផ្ទះ " អ្នកស្រីមីន និយាយដាក់កំហិតអោយនាយក្រាស់ មិនថាស្រីឬប្រុសគាត់ទទួលយកបានទាំងអស់
     " អ្នកម៉ាក់អើយអោយកូនទៅរកឯណាបាន " យ៉ុងហ្គី ចូលទៅអោប អ្នកស្រីមីន អ្នកណាទៅរកបាននោះបើអត់មានអ្នកត្រូវចិត្តផង
     " ចឹងត្រៀមដេកក្រៅផ្ទះអោយហើយទៅ មើលលេងម៉ាក់ ម៉ាក់ទៅលើហើយ " អ្នកស្រីមីន ក្រវាត់ដៃនាយចេញក៏ក្រោកឡើងទៅខាងលើបាត់ បើមិនបានចាំតែដេកក្រៅផ្ទះទៅកូនពូជ
     " អ្នកម៉ាក់អើយ~~ធ្វើបាបកូនពេកហើយ " យ៉ុងហ្គី អង្គុយមើលគាត់ពីរចម្ងាយទាំងមុខ ស្អុយប៉ែដោយមិនចង់នៅទៀតនាយក៏ដើរទៅខាងក្រៅបើកឡានចេញទៅជួបមិត្ត ។

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now