ភាគ39: អង្គរក្ស Vampire 🩸

731 45 1
                                    

ភាគទី:39
     ក្រោយនៅក្នុងបន្ទប់ទឹកជាងមួយម៉ោងនាយបានបីថេយ៉ុងចេញមកវិញជាមួយកន្សែងរុំខ្លួនដើរទៅពូកដាក់នាយតូចចុះសិមដើរទៅបើកទូយកខោអាវនាយតូចមកអោយស្លៀកពេលស្លៀកហើយនាយប្រាប់អោយគេគេងមុននាយចុះទៅខាងក្រោមដើម្បីនិយាយជាមួយប៉ានាយ
     " ឆាប់គេងណាបន្តិចបងមកវិញ ជុប! " អោបថើបថ្ងាសគេរួចនាយចុះទៅខាងក្រោមដោយមិនភ្លេចបិទទ្វារអោយស្រួលបួលមុនហ្នឹងចុះ។
     " តើលោកប៉ាមានរឿងអីមែនទេ? " មកដល់នាយអង្គុយចុះចោទសំនួរសួរទៅអ្នកមាននាមជាឪពុក
     " កូនគួរតែដល់ពេលរៀបការហើយ ឥឡូវកូនថេមានផ្ទៃពោះហើយ " រឿងនេះគាត់និងម៉ាក់នាយតូចទើបនិយាយគ្នាហើយមិញទើបមកប្រាប់អោយគេដឹងព្រោះថាថេយ៉ុងក៏បានកូនហើយបើទុកអោយយូរនៅចាំដល់ឆ្លងទន្លេនៅយូរទៀតណាស់ 
     " ចាំខ្ញុំសួរថេសិនបើគេចង់រៀបការកូនក៏ព្រម " នាយតាមតែនាយតូចបើថាគេមិនចង់នាយក៏មិនហាម
     " អឹម រឿងការងារកូនមិនបាច់ធ្វើទេទុកអោយប៉ានិងវីណាជាអ្នកធ្វើកូនមើលតែកូនថេអោយតែល្អទៅបានហើយចាំពេលគេឆ្លងទន្លេហើយចាំមកធ្វើវិញ "
     " បាទលោកប៉ាចឹងកូនទៅខាងលើវិញហើយ សុបិនល្អលោកប៉ាអ្នកម៉ាក់ " ថាហើយនាយក៏ក្រោកពេញកម្ពស់ដើរទៅខាងលើវិញ
     " ហើយហៅខ្ញុំមកនឹងគ្រាន់តែមកអង្គុយឪកូនលោកនិយាយគ្នា? " សែនហួសចិត្តនិងគាត់ជាខ្លាំងគ្រាន់តែចឹងហៅមកដែរ
     " ហ្នឹងហើយ " គាត់ឆ្លើយហើយក៏ដើរចេញពីគាត់ឡើងទៅខាងលើម្នាក់ទៀតឯគាត់ឯណោះវិញក្ដៅឆួលរឿងចឹងក៏ហៅមកអង្គុយស្ដាប់ដែរ
     " ថេ!អូននៅមិនទាន់គេងទៀត ហ៎ " នាយចូមកដល់ថានិងចូលទៅប្ដូរសំលៀកបំពាក់តែមើលដល់ក៏ឃើញនាយតូចកំពុងតែបើកភ្នែកមកនាយ។
     " នៅទេ "
     " បងមានរឿងសួរអូនមួយ? " នាយឡើងទៅអង្គុយលើពូកអង្អែលក្បាលថើរៗនាយតូច
     " បងនិយាយមក "
     " អូនចង់រៀបការទេ?បើអូនមិនចង់ក៏មិនអីដែរ "
     " អ្នកណាថាអូនមិនចង់អូនចាំពាក្យនេះយូរហើយបងមិនដឹងទេឬ?ពេលណាយើងរៀបការ? "
     " ចាំមើលស្អែកសួរលោកប៉ាសិន "
     " អរ... "
     " បងទៅប្ដូរសំលៀកបំពាក់សិន " នាយតូច ងក់ក្បាលរួចជុងគុកក៏ក្រោកឡើងដើរទៅប្ដូរ ខោអាវចេញមកវិញជាមួយខោអាវគេងយប់។
     " គេងទៅ " នាយឡើងទៅម្ខាងដាក់ខ្លួនគេងក៏មិនភ្លេចទាញកាយស្ដើងមកអោបជាប់ទ្រូង
     " ក្រអូបណាស់ ហិហិ ក្រិប! "
     " អ៊ួយ....ថេ!ហេតុអីក៏ចេះតែខាំបងចឹង? " នាយស្រែកឡើងមួយរំពិចអោនមើលដើមទ្រូងខ្លួនដែលមានស្នាមធ្មេញនាយតូចខាំអម្បាញ់មិញ
     " មកពីអូនចូលចិត្ត ហិហិ " សើវស្ញេញចេញធ្មេញដាក់នាយធ្វើម៉េចទៅបើគេចូលចិត្តហាមចិត្តមិនបាន
     " បឺតបានហើយអូនឯងលែងដល់ខាំ ឈប់អោបហើយ ហឹស " នាយដេកផ្អៀងទៅម្ខាងធ្វើដូចខឹងហ្នឹងគេ
     " អូនសុំទោស លោកប្ដីអូនឈប់ធ្វើចឹងហើយ ណាណាៗ " ថេយ៉ុងក្រោកអង្គុយទាញនាយអោយងាកមកវិញតែហាក់មិនបានផល
     " អូនឈប់លួងបងឯងហើយ ទៅណាក៏ទៅៗ ចេញអោយបាត់ទៅ មនុស្សអាក្រក់គេខំលួងហើយអត់និយាយរកគេ ហឹកហ្ហឹក ចេញទៅ ចេញអោយផុតទៅអាឆ្គួត.." ស្រែកផងធាក់នាយផងខឹងណាស់ខំលួងហើយមិនងាកមករកនិយាយអីមួយម៉ាត់បើចឹងមិនបាច់លួងស្អីទេ ចេញអោយបាត់ទៅ
     " បងចេញទៅក៏បាន " ថាហើយនាយក៏ក្រោកឡើងដើរចេញទៅខាងក្រៅតែត្រូវនាយតូចនិយាយឃាត់
     " បងទៅមែន? " ថេយ៉ុងប្ដូរសំឡេងពីកាចមកស្រទន់ភ្លាមៗពេលនាយក្រាកដើរចេញ
     " ឃើញអូនដេញបងអោយចេញ មិនចឹង? " នាយតបទៅគេវិញហីៗធ្វើអោយអ្នកស្ដាប់នៅអង្គុយនោះយំដូចគេវៃ10កំភ្លៀង គេនិយាយដេញលេងសោះចង់ទៅមែន។
     " ហឹកៗបងចេញទៅចេញអោយផុតទៅ " ថេយ៉ុងទាញខ្នើយនៅជិតដៃគប់ទៅគេនុងស្រែកខ្លាំងៗ
     " អាកៗបងធ្វើលែងទេឈប់យំទៅអូន សម្លាញ់ប្រយ័ត្នយំប៉ះពាល់ដល់កូនបងទៅ " ជុងគុកចូលទៅចាប់ដៃថេយ៉ុងនិងបានអង្គុយជិតលើកដៃអង្អែលពោះដែលមានក្មេងមិនទន់ ចាប់កំណើតនោះលើថេយ៉ុងឮហើយក៏ព្រមឈប់យំ
     " បងមិនខឹងអូនតើមែនទេ? " ថេយ៉ុង យកដៃវាស់ទឹកភ្នែកចេញសិមសួរទៅកាន់គេ
     " បងមិនបានខឹងទេបងធ្វើលេងតើមែនទេកូនប៉ា " គេតបនឹងនាយតូចហើយរួចអោនទៅនិយាយជាមួយពោះថេយ៉ុងធ្វើមើលគេស្ដាប់ឬយ៉ាងអញ្ចឹង
      " ហិហិ បងនិយាយជាមួយកូនមើលទៅកូនស្ដាប់បងឮគេទើបតែ8សប្តាហ៍ទេណា " ថេយ៉ុង សើចកាច់.កឡើងទៅលើសើចហួចចិត្តហ្នឹងនាយ ចេះនិយាយទៅកើត។
     " ឈប់និយាយក៏បានតោះគេងវិញយប់ណាស់ហើយ " ថាហើយនាយតូចគេង កន្លែងដើមទាញថេយ៉ុងមកអោបសារជាថ្មី។
     " សុបិនល្អលោកប្ដី " និយាយហើយនាយតូចបិទភ្នែកសំងំគេង
     " ជុប!សុបិនល្អដូចគ្នា ប្រពន្ធបង " ពេលគេគេងលក់នាយអោនថើបលើបបូរមាត់គេមួយ ខ្សឺតរួមបិទភ្នែកសំងំគេងតាមក្រោយ។
•ព្រឹកថ្ងៃបន្ទាប់
     " អ៊ួក.... អឹម...ហ្ហើយហត់ណាស់ " ក្រោកមកមិនទាន់បានញ៉ាំអីផងក៏ត្រូវក្អួតចេញអស់បើម៉ានឹងៗមិនរស់ទេ...។
     " ថេ!ហេតុអីចូលក្នុងបន្ទប់ទឹកមកហៅផង អូនមិនដឹងទេឬថាវាមានគ្រោះថ្នាក់ " នាយក្រោកមកមិនឃើញគេនៅគេងក៏ក្រោកឡើងឮសំឡេងចេញពីបន្ទប់ទឺកក៏ប្រញាប់ចុះពីគ្រែដើរទៅមើលក៏ឃើញគេកំពុងតែចេញមកល្មម
     " អូនមិនចង់រំខានដំណេកបង "
     " ថ្ងៃក្រោយមកត្រូវចឹងទៀតទេត្រូវហៅបងមិនថាពេលយប់ក៏ដោយឮទេ " នាយប្រាប់បែបនេះក៏មកពីគេបារម្ភព្រោះថានាយគេងយប់ឡើងមិនចង់ភ្ញាក់ទេទល់តែដាស់។
     " អូនចឹងហើយៗលើកក្រោយអូនធ្វើទៀត "
     " ថេ.....បងនិយាយមែន " នាយបង្អូសសំឡេងចូលចិត្តណាស់អាខាងឌឺហ្នឹងនិយាយអីមិនចង់តាមទេ
     " អូនធ្វើលេងទេ ហិហិ "
     " មកទៅងូតទឹកជាមួយគ្នាវិញ " នាយលើបី ថេយ៉ុងចូលទៅងូតទឹកនិងបានចុះទៅខាងក្រោម។
•ខាងក្រោម
     " អ្នកស្រីកំពុងតែធ្វើអីហ្នឹង? " លោកចនចុះមកខាងក្រោមឃើញគាត់កំពុងតែកាន់ថងអីមិនដឹងចូលទៅផ្ទះបាយ។
     " មិនមើលទេអីគឺកំពុងតែធ្វើម្ហូបនិងហើយ សួរមិនចេះមើល " អ្នកស្រីគីមប្រាប់ទៅគាត់វិញមួយចុកសួរមិនមើលលោកចនឮហើយឆ្អែកបាយ
     " លោកចេញទៅវិញទៅមកឈរមើលទើសជើងទើសដៃណាស់ "
     " ឆើស អ្នកណាចង់មើលអ្នកស្រីនោះមិនខ្ចីមើលផង " ថាចប់ក៏ដើរចេញទៅអង្គុយហ្នឹងតុមុនបើគាត់មិនដេញក៏គាត់នៅឈរមើលហើយ><

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now