វគ្គ2អង្គរក្ស Vampire 🩸

933 66 4
                                    

ភាគទី:25
" កូនមិនឃ្លាន " ជុងគុកតបទៅគាត់វិញដោយសម្ដីរាងខ្លាំងដាក់គាត់
" ញ៉ាំបន្តិចទៅប្រយ័ត្នឈឺទៀតកូនជុង "
" បើងាប់កាន់តែល្អ អូនមិនចង់រស់ទេចែថេ លែងខ្វល់ពីអូនហើយអោយអូននៅធ្វើអីទៀត ហឹកហឹក " ជុងគុកស្រែកខ្លាំងៗដាក់គាត់គិតមិនចង់រស់ចំណែកលោកចនវិញកាលបើឃើញកូនគាត់ទៅជាបែកនេះគាត់ពិបាកចិត្តមិនស្ទើរទេ រឿងនេះគួរបន្ទោសអ្នកណាទើបសម គួរតែជាគាត់មែនទេ?
" កូននៅនិងហើយចាំប៉ាហៅថេយ៉ុងមក " ថាហើយលោកចនក៏ចេញទៅហៅនាយតូច
" បាទ " ជុងគុកងក់ក្បាលយកព្រម។
លោកចនចុះមកខាងក្រោមមិនឃើញនាយតូចនៅក៏ចូលទៅសួរអ្នកបម្រើនៅកំពុងតែអង្គុយលេងនៅផ្ទះបាយ។
" មានឃើញថេយ៉ុងទេ? " លោកចនសួរទៅអ្នកបម្រើស្រី
" ខ្ញុំឃើញគាត់នៅសួនផ្កាខាងក្រោយ អ្នកប្រុស " អ្នកបម្រើស្រីឆ្លើយប្រាប់គាត់វិញ
" អឹម " ក្រោយដឹងថាថេយ៉ុងនៅទីណាហើយគាត់បានដើរទៅរកនាយតូចដើរមកដល់លោកចនក៏និយាយឡើង
" ថេយ៉ុងយើងមានរឿងចង់និយាយ "
" ចៅហ្វាយមានរឿងអីមែនទេ? " ថេយ៉ុង តបទៅគាយ់វិញមុខស្មើៗ
" ហ្ហើយ....ឯងអាចនៅក្បែរកូនយើងនិងមើលថែរគេ យើងលែងហាមឯងទៀតហើយ " លោកចនដកដង្ហើមធំចេញមួយមុននិងនិយាយទៅនាយតូចបើគាត់មិនព្រមទេមិនដឹងថាជុងគុកទៅជាយ៉ាងម៉េចទៀតទេត្រឹមតែមួយថ្ងែអាចអោយគេស្រែកយំមិនចង់រស់ទៅហើយចុះបើគេទាំងពីមិនបាននៅផ្ទះជាមួយគ្នាទៀត គាត់មិនហ៊ានគិតទេថានិងកើតអីទៀត។
" ថេយ៉ុងឯងស្រឡាញ់កូនយើងទេ? "
" ខ្ញុំ.... "
" បើឯងស្រឡាញ់កូនយើងពិត សូមមើលថែរគេផងយើងមិនចង់បំបែកពួកឯងទាំងពីរទេ ឯងឆ្លើយមកមកថាមើលថែរគេ" លោកចននៅចាំស្ដាប់ចម្លើយនាយតូច
" ខ្ញុំស្រឡាញ់ " ទំរាំតែឆ្លើយចេញគេនេះចង់ខ្យល់ទៅហើយ សុខៗមកសួរទាំងដែលគេមិនចេះនិយាយពិតចឹងៗដាក់អ្នកណា
" ល្អហើយឯងទៅមើលកូនជុងផង យើងទៅវិញហើយកូនជុងកំពុងតែចាំឯងនៅខាងលើប្រញាប់ទៅ " ថាហើយគាត់ដើរចេញទៅវិញបាត់ទុកអោយនាយតូចមិនយល់នៅសកម្មភាពនៅពេលនេះ សុខៗមកប្រាប់ថាកុំនៅក្បែរ ដល់ឥឡូវមកសួរថាស្រឡាញ់ឬអត់? ។
តុក!តុក!
" អ្នកណាគេ? " ជុងគុកស្រែកសួអ្នកដែលគោះទ្វារនាយ
" អ្នកប្រុសតូចគឺខ្ញុំ "
" ចែថេចូលមក " ថាហើយនាយតូចថេយ៉ុង បើកទ្វារចូលនិងដើរទៅរកនាយក្រាស់នៅលើគ្រែចានបបរនៅដូចដើមនាយមិនបានញ៉ាំឬប៉ះនោះទេ
" ហេតុអ្វីមកញ៉ាំ? " ថេយ៉ុងដាក់គូទអង្គុយលើពូកជិតនាយរួចក៏សួរ
" មិនឃ្លាន មិនចង់ញ៉ាំ "
" មិនឃ្លានក៏ត្រូវតែញ៉ាំបើមិនញ៉ាំអាចនិងឈឺទៀត " ថេយ៉ុងលើកចានបបរមកកាន់
" មកពីចែថេ "
" មកពីខ្ញុំ?" ដឹងហើយថាមកពីខ្លួននៅធ្វើភ្លើសួរនាយក្រាស់ទៀត
" មែនហើយ! បើចែថេខ្វល់ពីអូនក៏អូនមិនឈឺមិនឃ្លានដូចពេលនេះដែរ " ថាអោយថេយ៉ុងចប់នាយងាកមុខចេញពីភ្នែកនាយតូច
" ញ៉ាំទៅចាំខ្ញុំបញ្ចុក និងអាលបានងូតទឹកគេង ឬមិនចង់គេងជាមួយខ្ញុំទេ?" ថេយ៉ុងដួសបបរលើកអោយនាយញ៉ាំជុងគុកគ្រាន់តែឮថាគេងជាមួយងាកមកហារមាត់ញ៉ាំយ៉ាងលឿន ញ៉ាំផងសើចផងមើលទៅដូចសប្បាយចិត្តណាស់ទាំងដែលមិញនៅទឹកភ្នែកទឹកសំបោរនៅឡើយ។
" អស់ហើយ ពូកែណាស់លេបថ្នាំផង " នាយតូចដាក់ចាន់ចុះទាញថ្នាំមកជួយនាយលេប
" អូនអត់លេបទេ ធុំក្លិនអាក្រក់ណាស់ " ជុងគុកក្រវាសដៃដៃនាយតូចដែលបានថ្នាំ នាយពិតជាមិនចូលចិត្តពិតមែន
" ចាំខ្ញុំលេបអោយ " ថាហើយថេយ៉ុងដាក់ថ្នាំចូលមាត់ខ្លួនឯងរួចចាប់កញ្ចឹងកនាយអោនថើបមាត់នាយរុញថ្នាំចូលក្នុងប្រអប់មាត់ជុងគុក រួចគម្រាមអោយគេលេប
" លេបមិនត្រូវខ្ជាក់ចេញ បើមិនចឹងមិនបាច់គេងជាមួយខ្ញុំ នេះទឹក " ថាហើយថេយ៉ុង ហុចទឹកអោយនាយផឹកឯជុងគុកវិញចិត្តចង់ខ្ជាក់ណាស់តែបើខ្ជាក់ចេញប្រាកដជាមិនបានគេងជាមួយថេយ៉ុងមិនខាន។
" អូនលេបអស់ហើយ "
" ក្មេងឆ្លាតស្ដាប់បង្គាប់ " ថេយ៉ុងលើដៃអង្អែកក្បាលនាយថើរៗ
" ជូនអូនងូតទឹក ដោះអាវអោយអូនផង " ជុងគុកញញឹមខ្ជាប់ប្រាប់អោយនាយតូចដោះអាវអោយថេយ៉ុងមិនប្រកែកក៏បានដោះអាវអោយនាយនិងបាននាំគេទៅងូតទឹក ឮចំណាយពេលជាងមួយម៉ោងទើបងូតទឹកអោយនាយហើយ ដោយសារតែនាយអាញ៉េអាញ៉ៃពេលនាយតូចងូតទឹកអោយរហូត។
" ចែថេចង់ទៅណា? " ជុងគុកសួរថេយ៉ុង ពេលគេចង់ចេញទៅក្រៅ ឬមិនចង់គេងជាមួយគេទេ
" ទៅងូតទឹក " ថាហើយថេយ៉ុងចេញទៅវិញ ឯជុងគុកយើងនៅឆ្លៀតស្រែកប្រាប់នាយតូចទៀត
" ងូតហើយមកគេងមួយអូន អូនចាំ... " ថេយ៉ុងឮហើយស្នាមញញឹមក៏ផុសឡើងលើផ្ទៃមុខ។
" គួរតែផឹកអោយហើយ " គិតហើយនាយតូចទាញប្រអប់រក្សាទុកឈាមយកមកផឹកមុននិងទៅងូតទឹករវល់តែពិបាកចិត្តភ្លេចរឿងផឹកឈាមទៅកើត។
" អ្នកប្រុស! អាយ.....អ្នកប្រុសៗបិទ ៗទូរទស្សន៍ភ្លាមមានឮខ្ញុំនិយាយទេ? " នៅពេលងូតទឹកហើយថេយ៉ុងគេដើរមកបន្ទប់នាយនិងបានបើកទ្វារចូលក្នុងដើរចូលមិនទាន់បានប៉ុន្មានជំហានផងស្រាប់តែឮសំឡេងមិនគួរអោយចង់ឮ គឺជាសំឡេងប្រុសស្រីកំពុងតែឡើងឋានសួគ៌>< ចំណែកជុងគុកវិញនាយនៅអង្គុយមើលធ្វើមិនដឹងទោះនាយតូចខំស្រែកអោយបិទក៏ដោយថេយ៉ុងដោយស្រែកប្រាប់អ្នកប្រុសខ្លួនមិនស្ដាប់ក៏ប្រញាប់ដើរទៅទាំងបិទភ្នែកបិទ ត្រចៀកទៅរកទេឡេមកបិទទូរទស្សន៍
" អ្នកណាអោយបើកមើលអារបស់ចឹង ហា៎! អ្នកប្រុសតូច " ថេយ៉ុងបិទទូរទស្សន៍រួចងាកមក សម្លក់អ្នកអង្គុយលើពូមើលមកគេម៉ក់ៗដូចកូនឆ្កែ។
" អូនចង់មើលខ្លួនឯង ចែថេអានេះវាឡើងហើយ " ថាហើយនាយកំលោះក្បាលខូចប្រាប់មិនស្ដាប់ចង្អុលកូនប្រុសក្នុងខោកំពុងតែបាស់ឡើងអោយនាយតូចមើល
" អាយ....អ្នកប្រុសតូចអើយខ្ញុំសុំ.... ផឹប " និយាយមិនទាន់ចប់ផងនាយក្រាស់ស្រាប់តែទាញដៃនាយតូចអោយដួលទៅលើពូកមួយរំពេចនិងឡើងទៅទ្រោបពីលើនាយតូច។

អង្គរក្ស Vampire🩸(ចប់)Tempat cerita menjadi hidup. Temukan sekarang